ព័ត៌មានជាតិ
លោក សុខ ឥសាន និងលោក ហេង ហាលីម ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាសមាជិកព្រឹទ្ធសភា
រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤នេះ បានបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី ៧ ក្រោមអធិបតីភាពសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ចំនួន ២។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានអនុម័តយល់ព្រមលើរបាយការណ៍ ស្ដីពី លទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជន សមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ចំនួន ២រូប ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី ៧ សរុបចំនួន ៤រូប។ បេក្ខជនទាំង ៤រូបនោះ រួមមាន៖ លោក សុខ ឥសាន, លោក ហេង ហាលីម, លោក អ៊ា ឃីម៉េង និងលោក ឌី ទេពកោសល្យ។

ជាលទ្ធផលសមាជិក-សមាជិករដ្ឋសភា ចំនួន ១១៣លើ ១១៣សំឡេង បានបោះឆ្នោតជ្រើសតាំងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងលោក ហេង ហាលីម ចំនួន ១១២លើ ១១៣សំឡេង ជាសមាជិកព្រឹទ្ធសភា នីតិកាលទី ៥។ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា បានប្រកាសថា លោក សុខ ឥសាន និងលោក ហេង ហាលីម បានជាប់ជាសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៤នេះតទៅ។
សូមជម្រាបថា សមាជិកព្រឹទ្ធសភាមានចំនួន ៦២រូប ដោយក្នុងនោះ ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ, ២រូប ត្រូវបានបោះឆ្នោតដោយរដ្ឋសភាតាមមតិភាគច្រើន និង ៥៨រូបទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល។

កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤កន្លងទៅនេះ គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ដោយលទ្ធផលបឋម បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈចំនួន ៣អាសនៈ។

នៅក្នុងសម័យប្រជុំជាវិសាមញ្ញរដ្ឋសភា នៅព្រឹកថ្ងៃសុក្រនេះ ក៏នឹងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តី ពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការ ឧបត្ថម្ភធនជលផល ព្រមទាំងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


