Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ទិវាជ័យជម្នះ៧មករា ឆ្នាំនេះ នឹងមានអ្នកចូលរួមប្រមាណពី៥ម៉ឺន ទៅ១០ម៉ឺននាក់

បានផុស

នៅ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យកម្ពុជាថ្មី ដឹងថា ទិវាជ័យជម្នះ៧មករា ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា បានរៀបចំធ្វើមហាមិទិញនៅកោះពេជ្រ ដើម្បីជាការរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះ៧មករា(៧មករា ១៩៧៩-៧មករា ២០២៤)។ លោកថា នៅឆ្នាំនេះ មានមនុស្សចូលរួមប្រមាណ ៥ម៉ឺន ទៅ១០ម៉ឺននាក់ ចូលរួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់ថា ទិវាជ័យជម្នះ៧មករា ឆ្នាំនេះ មិនខុសពីឆ្នាំមុនៗនោះទេហើយក៏មិនមែនជាពិធីផ្តាច់មុខរបស់គណបក្សប្រជាជនកម្ពុជានោះដែរ ពោល គឺជាថ្ងៃបុណ្យជាតិដែលធ្វើឡើងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។ លោកបន្ថែមថា សម្រាប់ខួបលើកទី៤៥ នេះ គឺមានអត្ថន័យយ៉ាងសំខាន់ ដែលនៅក្នុងអង្គមិទិញនោះ នឹងមានសេចក្តីថ្លែងការណ៍នយោបាយរបស់សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាមានការជូនបាច់ផ្កា កន្រ្តកផ្កា អបអរសាទរពីគ្រប់មជ្ឍដ្ឋាននៅទូទាំងប្រទេស និងមានការឡើងអានសេចក្តីប្តេជ្ញាចិត្តរបស់អង្គមិទិញទាំងមូល។

គួរជម្រាបថា ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃ ៧មករា ជារៀងរាល់ឆ្នាំជា «ទិវាបុណ្យ» ព្រមទាំងអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកចំនួន ១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ៕

រូបភាព៖ ខួបទី៤០ នៃទិវាជ័យជម្នះ៧មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម