នយោបាយ
សមាគមពលរដ្ឋខ្មែរនៅអូស្ត្រាលីថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសន្តិវិធី និងតាមលទ្ធិប្រជាធិបតេយ្យ
តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ដែលបានចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ បានអះអាងថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសន្តិវិធី និងតាមលទ្ធិប្រជាធិបតេយ្យ ហើយការបោះឆ្នោតនេះ ពិតជាបានឆ្លុះបញ្ចាំងពីដំណើរការបោះឆ្នោត ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។

ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានស្តីពីការវាយតម្លៃលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅកម្ពុជា នាថ្ងៃទី០៦ ខែមិថុនា នេះ តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី លើកឡើងថា ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់នីតិកាលទី៥ ពិតជាបានឆ្លុះបញ្ចាំងពីដំណើរការបោះឆ្នោតដែលមានលក្ខណៈសេរី និងយុត្តិធម៌។ គណបក្សនយោបាយទាំងអស់អាចចូលរួមដោយសេរី និងស្មើភាពក្នុងគ្រប់ដំណើរការ និងស្របតាមក្របខ័ណ្ឌច្បាប់។
តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី បានបញ្ជាក់បន្ថែមថា “ប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោតទាំងឡាយមានការសាទរ និងបង្ហាញនូវឆន្ទៈរបស់ពួកគាត់ តាមរយៈការបោះឆ្នោតដោយសេរី និងសន្តិវិធី។ យើងខ្ញុំពុំឃើញមានសញ្ញានៃការបំភិតបំភ័យ និងអំពើហិង្សាណាមួយ នៅគ្រប់ ការិយាល័យបោះឆ្នោតទាំងអស់ដែលយើងខ្ញុំបានសង្កេត ក្នុងអំឡុងពេលនៃការបោះឆ្នោតនេះ។ ហើយអ្នកបោះឆ្នោតអាចចូលរួមបោះឆ្នោតដោយសេរី និងសោមនស្សរីករាយ ក្នុងការជ្រើសរើស យកមេដឹកនាំឃុំ-សង្កាត់រៀងៗខ្លួន”។

ជាមួយគ្នានោះ តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ក៏បានសម្តែងនូវការអបអរសាទរដល់ប្រជាជនកម្ពុជា ចំពោះការខិតខំប្រឹងប្រែងក្នុងការរក្សាសន្តិភាព និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត ដើម្បីរក្សាសន្តិភាព និងវិបុលភាព។
តំណាងសមាគមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីមានជំនឿថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងនៅតែបន្តលូតលាស់ ហើយប្រជាជនកម្ពុជានឹង អាចទាញយកប្រយោជន៍ពីដំណើរវិវឌ្ឍនៃលទ្ធិប្រជាធិបតេយ្យនេះ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


