នយោបាយ
ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់៖ បក្សចូលលឿន នឹងបាន៣កៅអី តែចូលយឺត នឹងបាន២កៅអីប៉ុណ្ណោះ
រាល់គណបក្សដែលចូលជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងរយៈពេល២សប្ដាហ៍ ក្រោយព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្យនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ចូលជាធរមាន នឹងទទួលបានតំណែងចំនួន៣កៅអី។ ចំណែក គណបក្សណាដែលចូលជាសមាជិកក្រោយរយៈពេល២សប្ដាហ៍នេះ នឹងទទួលបានតំណែងក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ចំនួនតែ២កៅអីប៉ុណ្ណោះ។ នេះបើតាមព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣។

ព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបញ្ជាក់ឲ្យដឹងថា រាល់ប្រតិភូគណបក្សដែលស្នើសុំចូលជាសមាជិកឧត្ដមក្រុមប្រឹក្សាបានមុនកាលកំណត់ ពោល គឺចូលជាសមាជិកបានមុន ឬត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ គឺប្រតិភូគណបក្សនោះ នឹងក្លាយជាស្ថានិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ មិនតែប៉ុណ្ណោះ គណបក្សដែលស្នើសុំចូលមុននោះទៀតសោត នឹងទទួលបានតំណែងចំនួន៣កៅអី។ តំណែង៣កៅអីនេះ គឺទី១ ជាប្រធានប្រតិភូមានឋានៈស្មើទេសរដ្ឋមន្រ្តី តំណែងទី២ ជាអនុប្រធានប្រតិភូមានឋានៈស្មើរដ្ឋមន្ត្រី និងតំណែងទី៣ ជាសមាជិកប្រតិភូមានឋានៈស្មើរដ្ឋលេខាធិការ។
រីឯ ប្រតិភូគណបក្សណាដែលស្នើសុំចូលជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបាល់ក្រោយព្រះរាជ្យក្រឹត្យចូលជាធរមានរយៈពេល២សប្ដាហ៍ បានន័យថា គណបក្សនយោបាយដែលស្នើចូលជាសមាជិក ក្រោយថ្ងៃទី៩ ខែកញ្ញាឆ្នាំ២០២៣ គឺប្រតិភូគណបក្សនោះ ទទួលបានតំណែងត្រឹមតែ២កៅអីប៉ុណ្ណោះ ដោយតំណែងទី១ ជាប្រធានប្រតិភូមានឋានៈស្មើទេសរដ្ឋមន្រ្តី ខណៈដែលតំណែងទី២ ជាអនុប្រធានប្រតិភូមានឋានៈស្មើរដ្ឋមន្ត្រី។
បើតាមព្រះរាជក្រឹត្យដដែលនេះ សម្រាប់ការស្នើសុំចូលជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺអនុញ្ញាតឱ្យគ្រប់គណបក្សទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវស្របច្បាប់ស្ដីពីគណបក្សនយោបាយ អាចស្នើសុំចូលជាសមាជិកបានទាំងអស់ ដោយគ្មានការរើសអើងថា បក្សណាដែលបាន ឬមិនបានចូលរួមការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឡើយ។ ក៏ប៉ុន្តែ ការស្នើសុំចូលជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ត្រូវមានការសម្រេចយល់ព្រមពីនាយករដ្ឋមន្ត្រី ទើបមានការតែងតាំងជាសមាសភាពដំបូងនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយអនុលោមតាមព្រះរាជក្រឹត្យ។

សមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងយោបល់ គឺមានភារកិច្ចចម្បងចំនួន៣ គឺទី១ ផ្ដល់យោបល់ជុំវិញការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា។ ភារកិច្ចទី២ គឺមានសិទ្ធិផ្ដួចផ្តើមគំនិតតាក់តែងរៀបចំធ្វើសេចក្តីព្រាងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត មានសិទ្ធិអាចស្នើ ឬផ្តល់យោបល់អំពីតម្រូវការ ស្នើជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងចាត់ចែងប្រគល់ជូន រដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ សិក្សា និងផ្តល់យោបល់ ជូននាយករដ្ឋមន្ត្រីសម្រេច។ ភារកិច្ចទី៣ គឺសមាជិកទាំងនោះ ត្រូវតាមដានការអនុត្តច្បាប់ រាយការណ៍ពីភាពអសកម្មរបស់ទាំងមន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជូននាយករដ្ឋមន្រ្តីក្នុងកំឡុងកិច្ចប្រជុំដែលធ្វើឡើងរយៈពេល៦ខែម្ដង ឬប្រជុំជាមួយឧបនាយករដ្ឋមន្ត្រី ក្នុងករណីនាយករដ្ឋមន្ត្រីអវត្តមានដោយសារមមាញឹកនឹងការងារ។
រាល់ការចំណាយក្នុងពេលបំពេញភារកិច្ចនានា ត្រូវបានផ្គង់ផ្គង់ដោយទីស្ដីការគណៈរដ្ឋមន្ត្រី។ សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបាល់ ក៏មានសិទ្ធិចាត់ចែង ប្រើប្រាស់មូលធិនិដែលបានមកពីប្រភពផ្សេងៗ ក្នុងការបំពេញការងារ តែត្រូវស្របតាមនិតិវិធីច្បាប់។ សមាជិកទាំងអស់ ក៏ទទួលបានប្រាក់បំណាច់មុខងារ និងប្រាក់របបផ្សេងៗស្របតាមច្បាប់ ប៉ុន្តែ មិនអាចទទួលប្រាក់បំណាច់មុខងារលើសពីមួយបានឡើយ។
សូមជម្រាបជូនថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងនៅក្រោយការបោះឆ្នោតនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមគំនិតរបស់សម្ដេចតេជោ ហ៊ុន សែន។ ចប់អាណត្តិទី៦ ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ ក៏ត្រូវរំលាយផងដែរ ទើបតែនៅពេលនេះ នាយករដ្ឋមន្រ្តីថ្មី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចឲ្យរៀបចំបន្ត ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តទៅទៀតនៅក្នុងអាណត្តិទី៧នេះ។ ការរក្សារទុកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ គឺក្នុងគោលបំណងលើកស្ទួយរបបនយោបាយសេរីពហុបក្ស ក៏ដូចជា ប្រមូលធាតុចូលនៃទស្សនៈពហុគំនិតសម្រាប់ជាប្រយោជន៍ដល់ការស្ថាបនាជាតិ៕
អត្ថបទដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ