Connect with us

អាជីព

Visa បន្តការចែករំលែកកម្មវិធី “ជំនាញអាជីវកម្មជាក់ស្តែង” ដែលជាធនធានសិក្សាដោយឥតគិតថ្លៃ សម្រាប់អាជីវកម្មខ្នាតតូចនិងសហគ្រិន

បានផុស

នៅ

“កម្មវិធីសិក្សាលើជំនាញអាជីវកម្មជាក់ស្តែង​ -​ Practical Business Skills” ផ្តល់ជូនការអប់រំទាក់ទងនឹងជំនាញអាជីវកម្មដោយឥតគិតថ្លៃ ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អាចបង្កើតអាជីវកម្មដែលរឹងមាំ និងអាចដំណើរការបានជាលក្ខណៈឌីជីថល។

ភ្នំពេញថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១  នៅថ្ងៃនេះ ក្រុមហ៊ុន Visa Inc. (NYSE:V) បានប្រកាសពីការពង្រីកការផ្តល់ជូនកម្មវិធីអប់រំស្តីពី «ជំនាញអាជីវកម្មជាក់ស្តែង -​ Practical Business Skills ដែលជាវេទិកាឌីជីថលសកលមួយចែកជូនធនធានសិក្សាដោយឥតគិតថ្លៃ។ វេទិកានេះបានប្រមូលផ្តុំនូវគន្លឹះ មធ្យោបាយ និងដំណោះស្រាយសម្រាប់ការគ្រប់គ្រងអាជីវកម្ម ដើម្បីជាជំនួយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMB) ធ្វើសេចក្តីសម្រេចចិត្តប្រកបដោយទំនុកចិត្ត ក្នុងដំណាក់កាលពង្រីក និងអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ គ្រប់ឯកសារទាំងអស់ មានរៀបចំជាភាសាអារ៉ាប់ អង់គ្លេស បារាំង និង អេស្បាញ ហើយក៏កំពុងរៀបចំជាភាសាខ្មែរ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Visa ក្នុងការជួយដល់ម្ចាស់អាជីវកម្មដែលជាដៃគូ ទាំងខ្នាតតូច និងមធ្យមនៅកម្ពុជា ក្នុងការស្តារអាជីវកម្មឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័រអប់រំសម្រាប់សហគ្រិនដ៏សំបូរបែបនេះ ត្រូវ​បានបង្កើតឡើងដោយក្រុមហ៊ុន Visa ស្របពេលដែលវិបត្តិសេដ្ឋកិច្ច កំពុងតែជះឥទ្ធិពលដល់អាជីវកម្មខ្នាតតូច និងមធ្យម រាប់លាននៅទូទាំងពិភពលោក។ គេហទំព័រនេះ អាចជាបច្ច័យទានមួយផ្តល់នូវមធ្យោបាយ និងដំណោះស្រាយសម្រាប់ការគ្រប់គ្រងអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការបន្តដំណើរការអាជីវកម្មរបស់ខ្លួនមិនឲ្យដួល នឹងចេះកំណត់ឱកាសសម្រាប់ពន្លឿនវឌ្ឍនភាពរបស់ខ្លួននៅក្នុងស្ថានការណ៍បែបនេះ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “អាជីវកម្មខ្នាតតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង។ វាមានសារៈសំខាន់ណាស់ ក្នុងការបំពាក់បំប៉ននូវចំណេះដឹង និងជំនាញដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម  រួមទាំងលទ្ធភាពក្នុងការទទួលបាននូវសេវាកម្មដែលនឹងគាំទ្រពួកគាត់ក្នុងការស្តារអាជីវកម្មឡើងវិញ ឬ ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពរឹងមាំ និងអាច​ដំណើរការអាជីវកម្មរបស់ខ្លួនជាលក្ខណៈឌីជីថលបាន” ។ លោកស្រីបន្តទៀតថា៖ «កម្មវិធី Practical Business Skills គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ Visa ក្នុងការផ្តល់នូវធនធាន និងចំណេះដឹង ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ចដែលមាននិរន្តភាព និងសមធម៌ សម្រាប់សហគ្រិន អាជីវកម្ម និងសហគមន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកផងដែរ»។

អាជីវកម្មខ្នាតតូច និងមធ្យម មានចំនួនច្រើនជាង ៩០% នៃអាជីវកម្មទូទាំងពិភពលោក និងបានរួមចំណែកពី ៥០ ទៅ ៦០ ភាគរយនៃការងារសកល។ នៅក្នុងខួបគម្រប់រយៈពេលជិតមួយឆ្នាំនៃជំងឺ Covid-19​  សហគមន៍អាជីវកម្មខ្នាតតូច និងមធ្យម នៅតែត្រូវការការគាំទ្រដើម្បីបន្តសម្របខ្លួននៅក្នុងគ្រាដ៏លំបាកមួយនេះ ពីព្រោះការចូលរួមចំណែករបស់ម្ចាស់អាជីវកម្មដល់សហគមន៍ និងសេដ្ឋកិច្ចពិភពលោក មិនអាចមើលរំលងបានទេ។

កម្មវិធី «Practical Business Skills » ត្រូវបានបង្កើតឡើងដោយផ្អែកលើជំនាញសកលរបស់ក្រុមហ៊ុន Visa ក្នុងការអប់រំទាក់ទងទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងវិធីសាស្ត្របណ្តុះផ្នត់គំនិតសហគ្រិនក្នុងការអភិវឌ្ឍអាជីវកម្ម មធ្យោបាយក្នុងការចាប់ផ្តើម គ្រប់គ្រង និងពង្រីកអាជីវកម្មជាដើម។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅដំណាក់កាលផ្សេងៗគ្នានៃដំណើរអាជីវកម្ម  កម្មវិធីនេះមានជាគំរូមេរៀនតាមអ៊ិនធរណេតរហូតដល់ ៥០ មេរៀនដែលទាក់ទងទៅនឹង ៖

  • ការចាប់ផ្តើមអាជីវកម្ម៖ ផ្តល់នូវគន្លឹះសម្រាប់អ្នកចង់ក្លាយជាសហគ្រិន ដើម្បីអាចស្វែងយល់ និង វាយតម្លៃពីដំណាក់កាលពាក់ព័ន្ធទៅនឹងការបើកអាជីវកម្ម ការស្វែងរកហិរញ្ញប្បទាន ការប្រកបអាជីវកម្ម និងការធ្វើទីផ្សារជាដើម ។
  • ការគ្រប់គ្រងអាជីវកម្ម៖ ​ផ្តល់ជាព័ត៌មានអំពីការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ គំរូសម្រាប់ការវិភាគហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ព្រមទាំងគន្លឹះ និងយុទ្ធសាស្រ្តដើម្បីជំរុញការលក់។
  • ការបង្កើត និងការអភិវឌ្ឍន៍អាជីវកម្ម៖ មានជាវិធីសាស្រ្តស្តីអំពីរបៀបក្នុងការជំរុញអាជីវកម្មឱ្យទទួលបានប្រាក់ចំណេញ និងជោគជ័យយូរអង្វែង។

កម្មវិធី Practical Business Skills ផ្តល់ជូនម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យមនូវលទ្ធភាពក្នុងការចូលទៅកាន់ បណ្ណាល័យវីដេអូ ឯកសារមេរៀន និងបណ្តាធនធានជាច្រើនទៀត ហើយម្ចាស់អាជីវកម្មអាចទាញយកសំណៅមេរៀនទាំងនោះ និងធ្វើការកែតម្រូវ​ឲ្យសមស្របសម្រាប់អាជីវកម្មរបស់ខ្លួនបានយ៉ាងងាយស្រួល ដូចជាកម្មវិធីម៉ាស៊ីនគិតលេខដើម្បីគ្រប់គ្រងលំហូរសាច់ប្រាក់ ឬកំណត់តុល្យភាពការចំណាយ និងអត្ថប្រយោជន៍នៃការខ្ចីប្រាក់ជាដើម។ ដើម្បីពិនិត្យមើលឯកសារទាំងអស់ សូមចូលទៅកាន់តំណគេហទំព័រ៖ www.practicalbusinessskills.org ។

ក្រុមហ៊ុន Visa បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវធនធានដែលអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចនិងមធ្យមអាចរីកចម្រើននិងងើបឡើងវិញពីវិបត្តិ COVID-19។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលមានចំនួនទីតាំងពាណិជ្ជកម្មស្ទើតែ ៧០ លានកន្លែងនៅជុំវិញពិភពលោក អាទិភាពរបស់ក្រុមហ៊ុន Visa គឺធ្វើយ៉ាងណាជួយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមឱ្យរីកចម្រើននៅគ្រប់ជំហាន។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការសកម្មភាពរបស់ Visa និងមូលនិធិ Visa ឆ្លើយតបទៅនឹងផលប៉ះពាល់នៃវិបត្តិ COVID-19 សូមចូលទៅកាន់៖

  • ថវិការបស់មូលនិធិ Visa ជាង ២១០ លានដុល្លារ ត្រូវបានរៀបចំឡើងក្រោមការប្តេជ្ញាចិត្តដើម្បីទ្រទ្រង់អាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូ និងជំនួយបន្ទាន់ ដើម្បីគាំទ្រដល់អង្គការសប្បុរសធម៌នានានៅសមរភូមិមុខដែលឆ្លើយតបទៅនឹងជំងឺ COVID-19 ៖ https://usa.visa.com/about-visa/newsroom/press-releases.releaseId.17066.html
  • ការបើកដំណើរការមជ្ឈមណ្ឌលអាជីវកម្មខ្នាតតូច នៅលើគេហទំព័រ Visa.com ដើម្បីផ្តល់ធនធានក្នុងស្រុក សម្រាប់សហគ្រិន រួមទាំងការផ្តល់ភាពជាដៃគូពិសេស និងគន្លឹះជំនួយដែលម្ចាស់អាជីវកម្មអាចអនុវត្តបានយ៉ាងងាយស្រួលដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែប្រសើរឡើង។

អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និង​ជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជំរុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល​ បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.

អំពីមូលនិធិ Visa

មូលនិធិ Visa ស្វែងរកការគាំទ្រដល់សេដ្ឋកិច្ចបញ្ចូលគ្នា ដែលបុគ្គល អាជីវករ និងសហគមន៍អាចរីកចម្រើនបាន។ តាមរយៈការផ្តល់ជំនួយ និងការវិនិយោគ មូលនិធិ ផ្តល់អាទិភាពដល់កំណើននៃអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី។ មូលនិធិនេះក៏គាំទ្រផងដែរនូវតម្រូវការសហគមន៍និងការឆ្លើយតបនឹងគ្រោះមហន្តរាយនៅពេលមានវិបត្តិ។ មូលនិធិ Visa ត្រូវបានចុះឈ្មោះនៅសហរដ្ឋអាមេរិកក្នុងនាមជាអង្គភាពប្រភេទ 501(c)3 ។ ព័ត៌មានបន្ថែមអំពីមូលនិធិ Visa សូមចុចលើតំណ https://usa.visa.com/about-visa/philanthropy/visa-foundation.html.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)       
ក្រុមហ៊ុន Visa Worldwide Pte. Limited 
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖  [email protected]     

កញ្ញា គ្រី​ សុវណ្ណារី

ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ (855) 11 733 368

អ៊ីម៉ែល ៖  [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ៊ីស្រាអែល បាញ់សម្លាប់ប្រជាជនប៉ាឡេស្ទីន២០នាក់ ពេលកំពុងតម្រង់ជួរចាំបើកជំនួយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូវីដបំប្លែងខ្លួនឆ្លងលឿន កំពុងវាយលុកប្រទេសជិតខាងកម្ពុជា ដល់ថ្នាក់មានអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍១០ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម