Connect with us

អាជីព

ចង់បាន​ក្រុមការងារ​ពេញ​ដោយ​ថាមពល​ និង​ស្វាហាប់ ព្រមទាំង​ស្ថិតស្ថេរ​ផង​ដែរ​?

បានផុស

នៅ

ក្រុមការងារ​ល្អ រឹងមាំ មាន​ទេពកោសល្យ និង​មាន​សមត្ថភាព​ធ្វើ​ការបម្រើ​ប្រយោជន៍​រួម សហគ្រិន​ណា​មិន​ចង់បាន? ព្រោះ​នោះ​ជា​ទ្រព្យសម្បត្តិ​ដ៏​ធំ​និង​មានតម្លៃ ​នៃ​ការ​ធ្វើ​អាជីវកម្ម​ទៅ​ហើយ​។​

​ការ​ប្រើ​ពាក្យ​ដូចជា​“ អំណាច​” ឬ​“ ភាព​ជោគជ័យ​” ដើម្បី​ពិពណ៌នា​អំពី​ក្រុមហ៊ុន​យើង ពេលខ្លះ​អាច​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុងការ​ស្រមៃ​មើល​អំពី​អនាគតកាល​មួយ​ដែល​ធ្វើឲ្យ​និ​យោ​ជិ​ត​មាន​អារម្មណ៍​ដូចជា​មាន​ថាមពល​ និង​កំពុង​ឆ្ពោះ​រក​ជោគជ័យ​ស្រាប់​ទៅហើយ​។​

​នៅពេល​និ​យោ​ជិត​ធ្វើការ​ជាមួយ​ចិត្តគំនិត​ពិតៗ ក្រុម​នីមួយៗ​គង់តែ​អាចបំពេញ​តួនាទី​ដែល​ក្រុម​ហ៊ុន​ត្រូវការ ​និង​បំពេញ​គោលដៅ​រយៈពេល​វែង​បាន​ថែម​ទៀតផង​។ ខាងក្រោម​នេះ​ជា​វិធី​ដែល​អ្នក​គ្រប់​គ្រង​អាច​ធ្វើ​ដើម្បី​មាន​ក្រុមការងារ​រឹងមាំ​យូរអង្វែង​មួយ​បាន​ ៖

១ ផ្ដោត​លើ​ការបែងចែក​តួនាទី​ច្បាស់​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដំណើរការ​ជ្រើស​រើ​សបុ​គ្គ​លិ​ក​ចូល គួរ​ធ្វើឡើង​យ៉ាង​ហ្មត់ចត់​ ព្រោះ​ការ​ជ្រើសរើស​ល្អ មាន​អត្ថ​ប្រយោជន៍​យូរអង្វែង​ណាស់ នេះ​មានន័យថា ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ជ្រើសរើស ចំណាយ​ធនធាន ពេលវេលា លុយកាក់​ជាជាង​រើស​មក​ខុស​។ ដូច្នេះ​ត្រូវ​មាន​មន្ត្រី​ធនធានមនុស្ស​មាន​សម​ត្ថ​ភាព​ហើយ​អ្នកគ្រប់គ្រង​ត្រូវ​ចូលរួម​គ្រប់​ដំណើរការ​ នៃ​ការ​ជ្រើសរើស​។ បើ​ជួល​មក​គ្រាន់​តែ​មាន​មនុស្ស​ច្រើន​នៅក្នុង​បន្ទប់ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​ទាំងមូល​បាន មិន​ត្រឹមតែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ឥត​ន័យ កាន់តែ​ខាតបង់​ការ​បណ្ដុះបណ្ដាល និង​ពេលវេលា​ច្រើន​ក្នុង​រយៈពេល​វែង​។ វិនិយោគ​ពេល​វេលា ​និង​លុយកាក់​របស់​អ្នក​លើ​មនុស្ស​ដែល​ពិត​ជា​មាន​ជំនាញ​ក្នុង​តួនាទី​ដែល​ក្រុមហ៊ុន​កំពុង​ត្រូវការ ជាការ​ទូទាត់​យ៉ាង​ប្រសើរ​ម្យ៉ាង​ហើយ​ថែមទាំង​បង្កើន​ធនធានមនុស្ស​រឹងមាំ​ខ្លាំង​ថែម​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

២ ផ្ដល់​តម្លៃ​ដល់​តួនាទី​នីមួយៗ​

​សមាជិក​ក្រុម​ម្នាក់ៗ ត្រូវ​មាន​ការ​ចែង​អំពី​តួនាទី​នីមួយៗ​ច្បាស់លាស់​ហើយ ធ្វើ​ឲ្យ​គ្រប់គ្នា​មាន​ភាព​សំខាន់ ​នៃ​ប្រតិបត្តិការ​រាល់ថ្ងៃ ដោយ​មិន​ចាំបាច់​សួរ​ខ្លួនឯង​ថា «​ហេតុអ្វី​បានជា​ខ្ញុំ​នៅទីនេះ​?»​។​

​នៅ​ពេល​និ​យោ​ជិ​ត​មាន​អារម្មណ៍​ថា តួនាទី​របស់​ពួកគេ​មិន​មាន​តម្លៃ​ទាប ​ឬ​ប្រហែលជា​មិន​ចាំបាច់​មាន​ក៏​មិន​អី នោះ​ផ្លូវចិត្ត​ និង​ឆន្ទៈ​ការងារ​នឹង​ត្រូវ​ចប់​។​

៣ ទំនាក់ទំនង​ល្អ​

​វិធី​ល្អ​បំផុត​ដើម្បី​បង្កើត​ការជឿទុកចិត្ត​ដែល​ឈានទៅដល់​ក្រុម​រឹងមាំ​មួយ គឺ​តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​។ ពិបាក​ក្នុងការ​មាន​អារម្មណ៍​ថា​អ្នកណាម្នាក់​ជា​ផ្នែក​មួយ​ នៃ​ក្រុមការងារ សំខាន់​ឬ​អត់​ណាស់ នៅពេលដែល​សមាជិក​ក្រុម​មិនដែល​បាន​ជួប​មេដឹកនាំ មិនបាន​និយាយ​គ្នា ឬ​ឃើញតែ​ក្រុម​គេ​បាន​ហូបចុក​ដើរហើរ​ជាមួយ​មេដឹកនាំ ឯ​ខ្លួន​នៅ​ឆ្ងាយ​ដាច់​សង្វែង​។ រក្សា​កម្រិត​នៃ​តម្លាភាព​ខ្ពស់​តាម​ដែល​អាចធ្វើ​ទៅបាន​ជាមួយ​សមាជិក​ក្រុម​ទាំងអស់គ្នា​ដូច​បង្កើត​វប្បធម៌​ស្មោះត្រង់​ក្នុង​កម្លាំង​ធន​ធាន​មនុស្ស​ស្នូល​របស់​យើង​។​

​នៅក្នុង​ផ្នែក​ទំនាក់ទំនង​នេះដែរ គួរតែ​ផ្តល់​ឲ្យ​សមាជិក​ម្នាក់ៗ​នូវ​ឱកាស​បាន​និយាយស្តី​ បាន​មាន​សំឡេង​ស្មើគ្នា​ផងដែរ​។ ទុក​ឲ្យ​ក្រុម​ទាំងមូល​ថ្លឹងថ្លែង​លើ​មតិយោបល់​ និង​ស្តាប់​ការស្នើសុំ​យោបល់​របស់​ពួកគេ ក៏​ជា​ចំណែក​ជួយ​ពួកគេ​ឲ្យ​បាន​ចូលរួម នាំ​ពួកគេ​ឲ្យ​ខិត​ទៅជិត​គោលដៅ​ដែល​ទីបំផុត​គេ​អាច​នឹងដាក់​ការ​ខ្នះខ្នែង​ពេញ​មួយជីវិត​របស់គេ​ដើម្បី​សម្រេច​វា​។ នៅពេលដែល​សមាជិក​ក្រុម​ទាំង​អស់​ហ៊ាន ​ឬ​ព្រម​ចំណាយ​ពេលវេលា​ដើម្បី​វាយតម្លៃ ចូលរួម​សម្រេចចិត្ត​ និង​ផ្លាស់ប្ដូរ ឬ​បង្កើត​គំនិត​ថ្មីៗ ពួកគេ​ត្រូវបាន​ភ្ជាប់​ទៅនឹង​លទ្ធផល​រួម ដែល​គ្រប់យ៉ាង​នឹង​ដំណើរការ​ល្អ​ប្រសើរ​។​

៤ កំណត់​គោលដៅ​ច្បាស់​

​ការកំណត់​គោលដៅ​រយៈពេល​ខ្លី​ និង​វែង​ជាមួយ​ក្រុមការងារ ក៏​ក្លាយ​ជា​គ្រឹះ​សម្រាប់​លើកទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅមក​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ដឹងថា​រាល់​កិច្ច​ការដែល​ពួកគេ​ធ្វើ​ គឺ​ចាំបាច់​សម្រាប់​ការ​សម្រេច​គោលដៅ​រយៈពេល​វែង​ គឺ​ជោគជ័យ​ទាំងអស់គ្នា​។​

​ចំណុច​សំខាន់​ គឺ​គោលដៅ​ទាំងនេះ​គួរតែមាន​ភាព​ប្រាកដនិយម ដូច្នេះ​ក្រុម​ទាំងមូល​ នឹង​មិន​មាន​អារម្មណ៍​ថា កំពុងធ្វើការ​ប្រឹងប្រែង​ដើម្បី​បុព្វហេតុ​ដែល​អាច​ខាតបង់​ឡើយ​។ ការ​មាន​គោលដៅ ​និង​ពេលវេលា​កំណត់​ច្បាស់ ទំហំ​ថវិកា​ពេញ​ដោយ​ឆន្ទៈ អាច​ផ្តល់ឱកាស​ដល់​សមាជិក​ក្រុម មានចិត្ត​មូល​គំនិត​គ្នា​ព្រោះ​មាន​ជំនឿ​ខ្ពស់​ចំពោះ​ជោគជ័យ​។​

៥ ហ៊ាន​ប្រថុយ​ជាមួយគ្នា​

​ការ​អបអរ​សាទរភាព​ជោគជ័យ​និង​កោតសរសើរ​ជួយ​មនុស្ស​ម្នាក់ៗ ​ឲ្យ​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវបាន​គេ​មើលឃើញ តែ​ពេល​បរាជ័យ​មេដឹកនាំ​មិន​បន្ទោស​ថែមទាំង​ចេញមុខ​ការពារ រឹតតែ​ធ្វើឲ្យ​​ក្រុម​ហ៊ាន​តស៊ូ​ផ្សងព្រេង​មិន​ខ្លាច​គ្រោះថ្នាក់​។ កុំ​បោះ​អ្នកណាម្នាក់​នៅពេល​ជោគជ័យ ក៏​កុំ​បន្ទោស​ឬ​បង្វែរ​ការ​ការខូចខាត​ទៅជា​ល្បែង​ស្តីបន្ទោស​អ្នកណាម្នាក់ ទង្វើ​នេះ​មិនដែល​ជួយ​អ្វី​ល្អ​ឲ្យ​កើតឡើង​ឡើយ ផ្ទុយទៅវិញ ភាព​ឆេវឆាវ​របស់​មេដឹកនាំ នឹង​អាច​ផ្តល់ឲ្យ​ក្រុម​នូវ​វប្បធម៌​មិន​ហ៊ាន​ទទួលខុសត្រូវ យក​រួច​ខ្លួន ឬ​ធ្វើ​ការមិន​អស់ពី​ចិត្ត​ពី​ថ្លើម​។​

​តើ​អ្នកមាន​ក្រុម​ស្នូល​របស់ខ្លួន​ហើយ​ឬ​នៅ​?​ កសាង​ទៅ​នៅចាំ​អី​ទៀត​?

ប្រែសម្រួល ៖ Mr Tomorrow

ប្រភព ៖ Forbe

ចុចអាន៖បុគ្គលិក ៣ ប្រភេទនេះ ថៅកែគួរបញ្ឈប់ភ្លាមៗកុំបាច់ចាំស្អែក

ចុចអាន៖ដឹកនាំ​អង្គប្រជុំ​បែប​ណា​អ្នក​ស្ដាប់​មិន​ធុញទ្រាន់ និង​ខាត​ពេលវេលា​?

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម