អាជីព
៥ សញ្ញាបង្ហាញថា អ្នកត្រូវតែកែលំអ សេវាកម្មអតិថិជន
អាជីវកម្មត្រូវប្រឈមមុខនឹងបញ្ហា ឬកំហុស ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះគឺ របៀបដែលអ្នកដោះស្រាយវា និងធានាថា អាចរក្សាអតិថិជនស្មោះត្រង់ ជាជាងការជំរុញពួកគេចេញ តាមរយៈសេវាកម្មអតិថិជនអវិជ្ជមាន។

ការទទួលបានដំណោះស្រាយដ៏ល្អ លើសសេវាកម្មអតិថិជន អាចជារឿងពិបាក ប្រសិនបើអ្នកជាក្រុមតូច ឬប្រសិនបើអ្នកមិនច្បាស់ថា អតិថិជនកំពុងស្វែងរកអ្វីទាក់ទងនឹងសេវាកម្ម។ ទោះជាយ៉ាងណាក៏ដោយ មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណានោះទេ សេវាកម្មអតិថិជនល្អ គឺតែងតែអាចធ្វើទៅបាន ជាមួយនឹងការតាំងចិត្ត និងចំណេះដឹងត្រឹមត្រូវ ទោះបីជាអ្នកកំពុងប្រតិបត្តិការជាក្រុមតែមួយក៏ដោយ។
៥ សញ្ញាបង្ហាញថា សេវាអតិថិជនរបស់អ្នកត្រូវការការកែលំអ
១ អតិថិជនរបស់អ្នក បានប្រាប់ដោយផ្ទាល់ថា ពួកគេមិនសប្បាយចិត្តនឹងសេវាកម្មរបស់អ្នក។
២ អ្នកកំពុងតែតស៊ូក្នុងការដោះស្រាយសំណួរសេវាអតិថិជន ក្នុងបរិមាណច្រើន ដែលមានន័យថា អតិថិជនត្រូវបានទុកឲ្យរង់ចាំយូរពេក ឬប្រហែលជាខកខានទាំងស្រុង។
៣ អ្នកកំពុងផ្តល់ការទំនាក់ទំនងតែមួយ ឬពីរប៉ុណ្ណោះ សម្រាប់តម្រូវការសេវាកម្មអតិថិជន។
៤ អ្នកមិនមានតំណាងផ្នែកសេវាអតិថិជនពិសេស ឬក្រុម។
៥ អ្នកមានអារម្មណ៍ថា មិនបានភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនច្រើន ដូចដែលអ្នកគួរធ្វើ។
វិធីកែលម្អសេវាកម្មអតិថិជនរបស់អ្នក
ស្វែងរកមតិអតិថិជនជានិច្ច ការស្ទង់មតិ មតិប្រតិកម្ម ពីសេវាកម្មអតិថិជន ពិតជាមានសារៈសំខាន់ខ្លាំងណាស់។ យើងមិនដឹងថា តើអតិថិជនមានអារម្មណ៍យ៉ាងណា ចំពោះសេវាកម្ម ប្រសិនបើអ្នកមិនលើកទឹកចិត្តដល់មតិកែលំអរបស់ពួកគេ ទោះជាវិជ្ជមាន ឬអវិជ្ជមាន។ ទាំងនេះជាចំនេះដឹងមួយ ក្នុងការយល់ដឹងពីអ្វីដែលអតិថិជនចង់បានពីសេវាកម្មរបស់យើង និងកន្លែងដែលយើងត្រូវកែលម្អ។

ត្រូវប្រាកដថា អ្នកកំពុងផ្តល់ជូនគ្រប់បណ្តាញទំនាក់ទំនង ពីមុនអតិថិជនអាចទូរស័ព្ទផ្ទាល់ ហើយនិយាយជាមួយអ្នកតំណាង។ ឥឡូវនេះ អតិថិជនរំពឹងថា នឹងមានជម្រើសជាច្រើនដែលត្រូវនឹងពួកគេ នៅពេលនិយាយអំពីវិធីទាក់ទងក្រុមសេវាកម្មអតិថិជនរបស់អ្នក។ ជាពិសេស នេះរួមបញ្ចូលទាំងជម្រើសអនឡាញ ដែលអតិថិជនអាចផ្ញើសារភ្លាមៗ ឬដោយផ្ទាល់ ជាជាងការហៅទូរស័ព្ទយ៉ាងសកម្ម។
មានតម្លាភាពជាមួយអតិថិជន ភាពស្មោះត្រង់គឺជាអ្វីគ្រប់យ៉ាង នៅពេលនិយាយអំពីការដោះស្រាយជាមួយអតិថិជន និងជាពិសេសសេវាកម្មអតិថិជន និងការត្អូញត្អែរ។ ប្រសិនបើអ្នកប្រកាសថា សំណួរនឹងតែងតែត្រូវបានដោះស្រាយក្នុងរយៈពេលជាក់លាក់មួយ អ្នកត្រូវតែធ្វើឲ្យប្រាដកពិតមែន! មិនមែនតែងតែមានលេស កុហកអតិថិជននោះទេ។
សេវាកម្មអតិថិជនល្អ មិនមែននិយាយអំពីការដោះស្រាយសំណួរឲ្យបានលឿនតាមដែលអាចធ្វើបានទេ ប៉ុន្តែការដោះស្រាយសំណួរឲ្យបានហ្មត់ចត់ និងតាមរបៀបត្រឹមត្រូវ មិនថាវាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ។

ជាធម្មតា អតិថិជននឹងមានឆន្ទៈក្នុងការរង់ចាំរយៈពេលយូរសម្រាប់ដំណោះស្រាយពេញលេញ ជាជាងមានដំណោះស្រាយរហ័ស ដែលប្រហែលជាមិនត្រឹមត្រូវ។ ភាពស្មោះត្រង់តែងតែសំខាន់ ប្រសិនបើអ្នកជាក្រុមតូច ហើយសំណួរផ្នែកសេវាកម្មអតិថិជនត្រូវចំណាយពេលយូរបន្តិច ក្នុងការឆ្លើយតប សូមប្រាប់អតិថិជនរបស់អ្នកឲ្យដឹងពីពេលវេលាដ៏ស្មោះត្រង់ សម្រាប់ការឆ្លើយតបមួយ ដើម្បីឲ្យពួកគេដឹងតាំងពីដំបូងមក ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Business Cyber Security ៖ ៥ មូលដ្ឋាន ដែលម្ចាស់អាជីវកម្ម ឬពាណិជ្ជករធំៗ ត្រូវយល់ដឹងឲ្យច្បាស់
ចុចអាន៖ស្គាល់ឬនៅ ធនាគារដែលមានវ័យចំណាស់ជាងគេលើពិភពលោក បច្ចុប្បន្ននៅតែដំណើរការដូចដើម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ