Connect with us

KPT+

ដឹងទេ? ធនាគារទាំងនេះ អាយុកាលចាស់ជាងគេលើលោក ខណៈនៅតែបើកដំណើរការធម្មតា

បានផុស

នៅ

មានធនាគារនៅលើពិភពលោក បានបើកដំណើរការជាច្រើន តែហោចណាស់ នៅមានធនាគារខ្លះ មានអាយុកាលវ័យចំណាស់ ហើយនៅតែបើកដំណើរការមកទល់សព្វថ្ងៃនេះដដែល។

ខាងក្រោម​នេះ កម្ពុជាថ្មី នឹង​នាំ​ចំណី​អារម្មណ៍មិត្ត​អ្នកអាន​ ឲ្យ​ស្គាល់​ពី​ធនាគារ​មាន​អាយុ​ក្រាស់ៗ តែ​នៅ​តែ​បើក​ទទួល​ភ្ញៀវ​ធម្មតា​មិន​ប្រែប្រួល ៖

១ Banca Monte dei Paschi di Siena

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារនេះត្រូវបានគេស្គាល់​ថាជា BMPS ​ដែល​មាន​ចំណាស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។ សាងសង់​ឡើង​ក្នុង​ឆ្នាំ ១៤៧២ តាម​បញ្ជា​របស់​ចៅក្រម​នៃ​សាធារណរដ្ឋ Siena ជា Monte di Pietà ហើយ​បាន​ដំណើរការ​ជា​បន្តបន្ទាប់​ចាប់តាំង​ពី​ពេលនោះ​មក។​ ក្នុង​កំឡុង​សតវត្សទី ១៧ និងទី ១៨ បន្ទាប់​ពី​អ៊ីតាលី​ត្រូវ​បាន​បង្រួបបង្រួម BMPS បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស និង​ផ្ដល់​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ដំបូង​បំផុត​ ដល់​ពលរដ្ឋ​អ៊ីតាលី។ សព្វថ្ងៃ​នេះ BMPS គឺជា​ធនាគារ​លក់​រាយ​ពាណិជ្ជកម្ម​ធំ​ជាង​គេទី ៤ នៅ​ក្នុង​ប្រទេស​ អ៊ីតាលី។

២ ធនាគារ Berenberg

Berenberg, Gossler & Co. KG គឺជា​ពាណិជ្ជករ និង​ធនាគារ​ឯកជន​ចំណាស់​ជាងគេ​បំផុត​របស់​ពិភពលោក ហើយបានដំណើរការជាបន្តបន្ទាប់​ចាប់តាំងពី​​បង្កើតឡើងក្នុងឆ្នាំ ១៥៩០ ដោយ​គ្រួសារ Berenberg-Gossler។ វាត្រូវ​បាន​គេ​ដាក់ឈ្មោះតាម Johann Berenberg និង​កូន​ប្រសារ​របស់គាត់ Johann Hinrich Gossler មុន​ពេល​ពួកគេក្លាយជាពាណិជ្ជករធនាគារ Berenbergs គឺ​ជា​ពាណិជ្ជករសម្លៀកបំពាក់។

៣ Sveriges Riksbank

Sveriges Riksbank ដែលជាទូទៅគេហៅថា Riksbanken គឺជាធនាគារ​កណ្តាល​នៃប្រទេស​ស៊ុយអែត និងជាធនាគារចំណាស់ជាងគេទី ៣ ​ក្នុងប្រតិបត្តិការជាបន្តបន្ទាប់ ។ ត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ ១៦៦៨ ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់ Riksdag of Estates (អាជ្ញាធរ​ខ្ពស់​បំផុត​របស់​ស៊ុយអែត ​បន្ទាប់​ពី​ស្ដេច​នៅ​ពេល​នោះ) ។

៤​ C. Hoare & Co

ជា​ធនាគារឯកជនតូចមួយ និងមានទីតាំងចំណាស់​ជា​ងគេ​នៅចក្រភពអង់គ្លេស។ វាត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ ១៦៧២ ដោយលោក Sir Richard Hoare ហើយនៅតែជាកម្មសិទ្ធិ​របស់​គ្រួសារ​របស់​គាត់ ជាមួយនឹងកូនចៅ​ជំនាន់​ទី ១០ និងទី ១១ របស់​គាត់​គ្រប់គ្រង​ប្រតិបត្តិការ​របស់​ធនាគារ។ ធនាគារ​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​ដែល​មាន​តម្លៃ​សុទ្ធ​ខ្ពស់ ហើយ​ផ្ដល់​​ឲ្យ​ពួកគេ​នូវ​ប្រាក់​កម្ចី កម្ចី​ទិញ​ផ្ទះ គណនី​សន្សំ និង​សេវាកម្ម​ផែនការ​ពន្ធ និង​អចលនទ្រព្យ។ ក្នុង​អំឡុង​សតវត្សទី ១៨ ធនាគារបានណែនាំ​ទិដ្ឋភាព​ជា​ច្រើន​នៃ​ធនាគារ​ទំនើប ជាពិសេស​មូលប្បទានប័ត្រ​បោះពុម្ព។

៥ Bankhaus Metzler (Metzler Bank)

Bankhaus Metzler បាន​ផ្ដើម​ដំបូង​ជាអាជីវកម្មជួញដូរក្រណាត់ ​ដែលបង្កើតឡើងដោយ Benjamin Metzler ក្នុង​ឆ្នាំ ១៦៧៤។ Metzler ដែលមកពី Saxony បាន​ផ្លាស់​ទៅ Frankfurt ក្នុងឆ្នាំ ១៦៧១ ហើយ​បាន​ធ្វើការពីរបីឆ្នាំ ជា​អ្នក​កាន់​សៀវភៅ​នៅ​ក្នុង​ក្រុមហ៊ុន​ក្រណាត់​ដ៏​ល្បី​មួយ មុន​ពេល​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន។ ប្រហែល​ឆ្នាំ ១៧៦០ ក្រុមហ៊ុន​បាន​ផ្លាស់ប្ដូរ​ទៅ​ជា​ធនាគារ​មួយ ហើយ Friedrich Metzler គឺជា​ធនាគារិក​ផ្លូវការ​ដំបូង​គេ​នៃ​គ្រួសារ។ សព្វថ្ងៃ​នេះ Metzler ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុជាធនាគារពាណិជ្ជ ក្នុង​ប្រតិបត្តិការ​មូលបត្រ ជា​អ្នក​គ្រប់គ្រង​ទ្រព្យសកម្ម និង​អ្នក​ប្រឹក្សា​ហិរញ្ញវត្ថុ​សាជីវកម្ម។

៦ Barclays

Barclays គឺជាធនាគារពហុជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក និងជាធនាគារ​ចំណាស់​ជាង​គេ​ទី៦។ ធនាគារបានចាប់ផ្តើមជាអាជីវកម្មធនាគារជាងមាស​ ដែលបង្កើតឡើងដោយ John Freame និង Thomas Gould ក្នុងឆ្នាំ ១៦៩០។ នៅឆ្នាំ ១៧៣៦ លោក James Barclay ដែលជាកូនប្រសារ​របស់ Freame បានក្លាយជា​ដៃគូ​នៅក្នុងអាជីវកម្មដែលជំរុញមនុស្ស​ឲ្យ​ហៅ​ថា “Barclays” ។

៧ Coutts

Coutts គឺជាធនាគារអង់គ្លេសមួយផ្សេងទៀត ​ដែលមានតាំងពីសតវត្សទី ១៧ ។ ធនាគារនេះ​ដើម​ឡើយ​ជា​ហាង​របស់​ជាងមាស។ Coutts ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៦៩២ ដោយលោក John Campbell ដែលជាធនាគារិកជាងមាសវ័យក្មេងជនជាតិស្កុតលែន។ បន្ទាប់ពី Campbell បានស្លាប់​នៅឆ្នាំ ១៧១២ គាត់​បានចាកចេញពីអាជីវកម្មទៅគ្រួសារ ហើយនៅឆ្នាំ ១៧៥៥ ចៅស្រី​របស់​គាត់ឈ្មោះ Polly បានរៀបការជាមួយពាណិជ្ជករ និងជាធនាគារិកម្នាក់​ឈ្មោះ James Coutts ។ នៅ​ពេលដែលទាំង Polly និងឪពុករបស់នាងបានស្លាប់នៅឆ្នាំ ១៧៦០ ធនាគារ និង​ទ្រព្យសម្បត្តិ​របស់ Campbell ភាគច្រើនត្រូវបានទុកឲ្យលោក James ដែលបាន​ដាក់​ឈ្មោះ​ធនាគារ​តាមខ្លួនគាត់។ ចាប់តាំងពីឆ្នាំ ២០០០ Coutts ត្រូវបានគ្រប់គ្រងដោយ Royal Bank of Scotland (RBS) ។

៨ Stadsbank van Lening – ហូឡង់ ឆ្នាំ ១៦១៤

ធនាគារ Van Lening (កន្លែងបញ្ចាំ) បាន​បង្កើត​ឡើងក្នុងឆ្នាំ ១៦១៤ នៅទីក្រុង Amsterdam ប្រទេស​ហូឡង់។ ធនាគារនេះមានសាខាចំនួន ៦ ហាងចំនួន ២ និងផ្ទះដេញថ្លៃមួយ។ Stadsbank van Lening អាចយកគ្រឿងអលង្ការមាស និងប្រាក់ ពេជ្រ និងទំនិញផ្សេងៗ (ដូចជាកង់ ឧបករណ៍តន្ត្រី កាមេរ៉ាឌីជីថល) ជាវត្ថុបញ្ចាំ។ វត្ថុបញ្ចាំទាំងអស់នេះអាចនៅធនាគាររហូតដល់ ៦ ខែ។ វត្ថុនឹងក្លាយជាកម្មសិទ្ធិ​របស់ផ្ទះដេញថ្លៃ ប្រសិនបើម្ចាស់មុនៗមិនបានទិញវាវិញ​នៅចុងបញ្ចប់នៃ​អាណត្តិ។

៩​ Bank of England – ប្រទេសអង់គ្លេស ឆ្នាំ ១៦៩៤

វា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ចម្បង​ ដើម្បី​ផ្ដល់​មូលនិធិ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​បារាំង។ ស្ដេច និង​ម្ចាស់ក្សត្រី​នៅសម័យ​នោះ វីលៀម និងម៉ារី គឺជាម្ចាស់ភាគហ៊ុនដើម។ ធនាគារនេះ​ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ១៦៩៤ ។

១០ Bank of Scotland – Scotland, ១៦៩៥

ធនាគារនៃស្កុតលែន ត្រូវបានបង្កើតឡើងដោយច្បាប់នៃសភាស្កុតលែន នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ១៦៩៥ ។ វាគឺជាធនាគារដំបូង និងចំណាស់ជាងគេរបស់ស្កុតលែន ហើយជាធនាគារមួយ​ក្នុង​ចំណោម​ធនាគារ​ដំបូង​គេ ​នៅ​ក្នុង​ចក្រភពអង់គ្លេស។

នៅ​ឆ្នាំ ១៦៩៦ ធនាគារ​ស្កុតលែន​ បាន​ក្លាយ​ជា​ធនាគារដំបូង​គេ​នៅ​អឺរ៉ុប​ ដែល​ចេញ​ដោយ​ជោគជ័យ​នូវ​រូបិយប័ណ្ណ​ក្រដាស។ សិទ្ធិ​របស់​ធនាគារ​ ក្នុង​ការ​ចេញ​កំណត់​ត្រា ​ត្រូវ​បាន​រក្សា​រហូត​ដល់​សព្វ​ថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កាបូបប្រេនលំដាប់អន្តរជាតិ បុគ្គលមានទ្រព្យវាល់លាន ទើបអាចទិញផ្ដាច់មុខបាន

ចុចអាន៖អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម