អាជីព
មនុស្សគគោក ហេតុអ្វីគេនិយមដណ្ដើមយកបុគ្គលិករបស់គូប្រជែង?
នៅក្នុងឧស្សាហកម្មដែលការប្រកួតប្រជែងដណ្ដើមយកអតិថិជនខ្លាំង ឬពិបាករកមនុស្សមានទេពកោសល្យល្អ គេតែងតែត្រូវបានទីប្រឹក្សា បង្វែរឲ្យយកចិត្តទុកដាក់ចំពោះការប្រកួត«ដណ្ដើមមនុស្ស»។
ត្បិតតែរឿងនេះគួរឲ្យខឹង តែមនុស្សជាច្រើនបានសម្រេចចិត្តធ្វើឡើងព្រោះភាពចាំបាច់។អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលត្រូវបានជួលឲ្យធ្វើការនៅក្រុមហ៊ុន ដែលពីមុនធ្លាប់ជាគូប្រកួតប្រជែងជាមួយនិយោជកខ្លួន បានមកធ្វើការជាមួយនឹងថាមពលកើនឡើង ដែលជារឿយៗប្រែទៅជាការលក់ឬផលិតភាពខ្ពស់។
លោក Thorsten Grohsjean សហអ្នកនិពន្ធការសិក្សានិងជាជំនួយការសាស្ត្រាចារ្យនៃយុទ្ធសាស្ត្រ ទីផ្សារសាកលវិទ្យាល័យ Ludwig Maximilian ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់មានប្រសាសន៍ថា“ ការប្រកួតប្រជែងគឺល្អឥតខ្ចោះ ដើម្បីមើលឃើញនូវអ្វីដែលបុគ្គលិកសក្ដានុពលអាចធ្វើបានហើយយើងមានលទ្ធភាពទទួលយកពួកគេមកជាក្រុមជោគជ័យតំណាលគ្នាដែរអត់?” ។ ទោះយ៉ាងណាអ្វីដែលសំខាន់ជាងនេះក្នុងការសិក្សាគឺតួនាទីនៃការប្រកួតប្រជែងទាំងអតិថិជនទាំងធនធានមនុស្ស។
ការដណ្ដើមបុគ្គលិកឬអ្នកជំនាញជារឿងអាក្រក់?
ការវាស់ស្ទង់អាំងតង់ស៊ីតេនៃការប្រកួតប្រជែងជាលក្ខណៈបុគ្គលអាចជាការពិបាកដូច្នេះ Grohsjean និងសហសេវិករបស់គាត់បានសម្លឹងមើលទៅខាងក្រៅវិស័យសាជីវកម្មអាណាចក្រមួយទៀត គឺការឈ្លានពានដណ្តើមយកកម្លាំងល្អៗមករួមជាមួយខ្លួនសម្រាប់ហេតុផល៣យ៉ាង៖
១ កីឡាករល្អតែងតែផ្លាស់ប្ដូរក្រុម
ក្រុមអ្នកស្រាវជ្រាវបានសិក្សាអំពីកីឡាករដែលសកម្មអំឡុងរដូវកាល ២០១១-១២ និងដែលមានទំនាក់ទំនងជាមួយក្រុម NHL ច្រើនដើម្បីវាស់អាំងតង់ស៊ីតេនៃការប្រកួតប្រជែងក្នុងចិត្តរបស់ពួកគេ ហើយបានឃើញថា បើនិយោជិកថ្មីប្រកួតប្រជែងនឹងក្រុមហ៊ុនចាស់របស់ពួកគេ ពួកគេកាន់តែបញ្ឆេះចិត្តពុះពារឧបសគ្គ។
កីឡាករដែលប្រកួតជាមួយក្លឹបចាស់ឬមិត្តរួមក្រុមទំនងជាកាន់តែបញ្ចេញទេពកោសល្យបានល្អ។
២ មានន័យយ៉ាងណាសម្រាប់ការយកអ្នកជំនាញចេញពីគូប្រជែង
ការសិក្សាបានបង្ហាញថា ខណៈពេលដែលការិយាល័យរបស់មេដឹកនាំថ្មីមានការលើកទឹកចិត្តច្រើនជាងនោះ សក្ដានុពលនៃឥរិយាបថវិជ្ជមាននៅក្នុងកន្លែងធ្វើការនិងការផ្ដល់ឲ្យតម្លៃថ្មី មិនត្រឹមតែទទួលបានធនធានមនុស្សនិងកម្លាំងជំរុញថ្មីប៉ុណ្ណោះទេ ប៉ុន្តែនិយោជិកថ្មីនឹងខិតខំធ្វើការលើសកន្លែងមុនទៅទៀត ជាពិសេសនៅពេលប្រកួតប្រជែងជាមួយអតីតនិយោជករបស់ពួកគេ” ។ អ្វីដែលច្បាស់បំផុតនោះគឺថាពួកគេអនុញ្ញាតឲ្យបុគ្គលិកថ្មីប្រកួតប្រជែងជាមួយក្រុមហ៊ុនចាស់ ប៉ុន្តែមិនមែនប្រឆាំងនឹងសហសេវិកចាស់ទេ។ មធ្យោបាយដ៏មានសក្ដានុពលដើម្បីកាត់បន្ថយបញ្ហានេះគឺជួលក្រុមទាំងមូលជំនួសឲ្យការដណ្ដើមយកបុគ្គលម្នាក់ៗ។
នៅក្នុងមុខតំណែងដូចជាការលក់ក៏អាចជាយុទ្ធសាស្ត្រដើម្បីដាក់និយោជិកថ្មីដែលមកពីក្រុមហ៊ុនគូប្រជែង លើគណនេយ្យឬគម្រោងដែលអនុញ្ញាតឲ្យពួកគេប្រកួតប្រជែងដោយផ្ទាល់ជាមួយអតីតនិយោជករបស់ពួកគេ ព្រោះពួកគេនឹងបង្ហាញអាកប្បកិរិយាប្រកួតប្រជែងល្អិតល្អន់ជាងមុន។
៣ ការដណ្ដើមជារឿងធម្មតាក្នុងការរកស៊ី
ការដេញតាមចាប់យកបុគ្គលិកថ្នាក់ខ្ពស់ របស់ដៃគូប្រជែង កើតមានធម្មតានៅបណ្ដាក្រុមហ៊ុនធំៗក្នុងលោក។ ជាញឹកញាប់បេក្ខជនដែលសក្ដិសមនឹងការដណ្ដើមយក ភាគច្រើនមានសមត្ថភាពជឿនលឿនមិនឈប់ឈរទេ ព្រោះពួកគេមានគោលដៅឆ្ងាយនិងដាក់ខ្លួនមានតម្លៃខ្ពស់នៅលើទីផ្សារ។ ពួកគេកម្រមាន ហើយការដណ្ដើមយកមិនមែនជារឿងអាក្រក់ទេរបស់ល្អ ត្រូវតែបានមកសមនឹងតម្លៃ។
ទោះយ៉ាងណាការចាប់យកមនុស្សមានទេពកោសល្យកំពូលពីគូប្រជែងរបស់យើងមិនមែនងាយស្រួលដូចនិយាយទេ ជួនកាលគេមិនតបម៉ែលយើង ពេលខ្លះថែមទាំងសើចចំអកយើង តែការព្យាយាមមានវិធីច្រើនណាស់ក្នុងការធ្វើឲ្យពួកគេទុកចិត្តយើង។ នៅអត្ថបទក្រោយ យើងនឹងនិយាយអំពី វិធីឲ្យក្រសោបធនធានមនុស្សល្អៗមកផ្ដុំគ្នាទៅមុខជាមួយយើង៕
ប្រែសម្រួល៖ សុភា
ចុចអាន៖«ដើរតួជាខ្លួនយើង» គន្លឹះធំបង្អស់ដើម្បីជោគជ័យពេលនិយាយជាសាធារណៈ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+១ សប្តាហ៍ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+២ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ