អាជីព
ចរិតលក្ខណៈបុគ្គលិកដែលទៅដល់កន្លែងណា នាំបញ្ហាដល់ស្ថាប័ននោះ
នេះជាសម័យកាលដែលគេរើសចរិតមនុស្សជាងរើសជំនាញ ព្រោះជំនាញបង្វឹកបាន ចរិតអាក្រក់វិញគ្មានព្រះណាមកកែប្រែបានឡើយ។
ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិបុគ្គលិកដែលទៅដល់ណា នាំបរាជ័យជាអំណោយសម្រាប់ទីនោះ៖
១ ស្ងប់ស្ងាត់តែរឿងច្រើន
បុគ្គលនេះមិនងាយមានយោបល់អ្វីដោយចំហរទេ។ គេជាសុភាពបុរសឬសុភាពនារីជានិច្ចប៉ុន្តែ បើលើបណ្ដាញសង្គមវិញ គឺមានគណនេយ្យក្លែងក្លាយច្រើនដែលចំណាយបញ្ចេញការរិះគន់មិនសំចៃ សរសេរម្តងៗ ច្រើនឃា្ល ច្រើនទំព័រមិនចេះនឿយណាយ ហើយទីណាមានជម្លោះនិងឃើញគេចូលរួមបញ្ឆេះ ឬអុចអាលបន្ថែមមិនសូវខាន។
២ បង្កើតក្រុមបង្កើនបរិយាកាសអវិជ្ជមាន
គេធ្វើការនៅទីនេះ តែនិយាយអាក្រក់ពីមេដឹកនាំ ឬគោលនយោបាយកន្លែងដែលខ្លួនកំពុងបម្រើការ។ ខ្លួនគេមិនមានលទ្ធផលអ្វី ព្រោះលួចម៉ោងលួចពេល ទៅធ្វើរឿងប្រឆាំងនិងទីកន្លែងដែលកំពុងតែផ្តល់ប្រាក់ខែដល់ខ្លួន។ មនុស្សប្រភេទនេះ បើបានជោគជ័យគេក្តោបយក បរាជ័យគេរុញទៅអ្នកដទៃ ជាពិសេសបន្ទោសបរិយាកាស បន្ទោសស្ថាប័ន និងបន្ទោសមិត្តរួមការងារ។
៣ ច្រណែនមិនចេញមុខ
មនុស្សច្រណែនមិនមែនសុទ្ធតែមិនល្អ នោះទេ ព្រោះការច្រណែនខ្លះកើតមកពីភាពមិនយុត្តិធម៌ ប៉ុន្តែការព្យាបាទមិនចេញមុខ តាមពិតជាគ្រោះថ្នាក់ធំនៃស្ថាប័ន អង្គភាពនីមួយៗ ដែលមានបុគ្គលប្រភេទនេះជ្រកកោន។ រយៈពេលធ្វើការនៃបុគ្គលប្រភេទនេះ នៅឯណាក៏មិនដែលបន្សល់ស្នាដៃលទ្ធផលអ្វីជាដុំកំភួន ក្រៅតែអំពីការបង្កអនុស្សាវរីយ៍ឈឺចាប់ដល់មិត្តរួមការងារនិងអង្គភាព។ ប្រសិនអ្នកមិនព្រមបញ្ចេញព័ត៌មានអំពីបុគ្គលនេះទៅក្រៅ ពេលទៅដល់កន្លែងផ្សេងគេនឹងបង្កបញ្ហាដដែលនេះទៀតឬចំណាយមាត់និយាយសំអុយកន្លែងចាស់តែម្ដង។
១ CVមានការងារច្រើនកន្លែង តែមិនដែលធ្វើបានវែងឆ្ងាយ ហើយពេលសួររកលទ្ធផលនិយាយកុហកឬរារែក ព្រោះគ្មានលទ្ធផលបង្ហាញពិតប្រាកដ។
២ គួរតែស៊ើបសួរល្អិតល្អន់មុនពេលជ្រើសរើសយកចូលមកបម្រើការទោះជាក្នុងពេលសាកល្បងក្តី។
៣ ប្រសិននៅខែដំបូងៗឃើញចរិតលក្ខណៈបែបនេះលេចឡើង គួរកាត់ចិត្ត ទោះបីបុគ្គលនោះមានសមត្ថភាពជំនាញបែបណាក្ដី៕
ប្រែសម្រួល៖Mr Tomorrow
ចុចអាន៖ជួបសមាជិកក្រុមដែលពិបាកធ្វើការជាមួយ ក្នុងនាមជាមេក្រុម គួរធ្វើយ៉ាងម៉េច?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ