Connect with us

ព័ត៌មានជាតិ

សិក្ខាសាលាមួយរៀបចំឡើងលើកកម្ពស់ឱកាសការងារនៅកម្ពុជា ឱ្យកាន់តែទូលាយ

បានផុស

នៅ

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវិនិយោគហិរញ្ញវត្ថុយ៉ាងទូលំទូលាយនៅកម្ពុជា និង ក្រុមហ៊ុន PropNex Cambodia Prominent ដែលជាក្រុមហ៊ុនអចលនទ្រព្យទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី បានសហការរៀបចំសិក្ខាសាលាការងារមួយយ៉ាងជោគជ័យនៅ Factory Phnom Penh។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងសំខាន់នៃការបង្កើតសិក្ខាសាលានេះឡើង គឺដើម្បីលើកកម្ពស់ឱកាសការងារឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតម្រង់ទិសបេក្ខជនសក្តានុពល ក្នុងការចាប់យកឱកាសការងារឱ្យបានត្រឹមត្រូវ ជាមួយនឹងទស្សនវិស័យច្បាស់លាស់លើការអភិវឌ្ឍវិថីការងារ។

គួររម្លឹកផងដែរថា មុននឹងបង្កើតសិក្ខាសាលាការងារនេះឡើង ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានសម្រេចនូវសិក្ខាសាលាសម្រាប់គោលបំណងដូចគ្នានេះជាច្រើនលើករួចមកហើយ។ ទាំងអស់នោះរួមមាន៖ សិក្ខាសាលាការងារស្តីពី «ឱកាស និងការអភិវឌ្ឍវិថីការងារ» កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ សិក្ខាសាលាស្ដីពី «ការតម្រង់ទិសធុរកិច្ច» ចំនួនពីរលើក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ និងសិក្ខាសាលាស្តីពី «ឱកាសវិនិយោគ» នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

សម្រាប់កម្មវិធីលើកនេះ មានវាគ្មិនជំនាញចំនួនបួនរូប ដែលបានធ្វើបទបង្ហាញ និងបានផ្ដល់ឱ្យអ្នកចូលរួមទាំងអស់នូវចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងឱកាសការងារ ការពង្រឹងសមត្ថភាពការងារ និងការបង្កើតប្រាក់ចំណូលជាដើម។

ក្នុងនាមជាក្រុមហ៊ុនផ្ដល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី មានបេសកកម្មនាំយកក្រុមជំនាញអន្តជាតិ ប្រវត្តិនៃភាពជោគជ័យ ចំណេះដឹង និងបទពិសោធន៍ ដើម្បីអប់រំប្រជាជនកម្ពុជាអំពីសារៈសំខាន់នៃទីផ្សារហិរញ្ញវត្ថុ ផ្លាស់ប្តូរកម្រិតបរិបទនិងចក្ខុវិស័យនៃការជួញដូរឧបករណ៍ហិរញ្ញវត្ថុនៅកម្ពុជា បង្កើនការអភិវឌ្ឍធនធានមនុស្ស និងផ្តល់វេទិកាមួយសម្រាប់ការលើកកម្ពស់សុខុមាលភាពផ្ទាល់ខ្លួន និងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ។

ក្នុងអំឡុងពេលនៃកម្មវិធី លោក ជា សុធា ដែលជាអគ្គនាយក និងអភិបាលនៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានចែករំលែកនូវគតិបណ្ឌិត និងការជំរុញទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន។ លោកបានបញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍នេះ គឺចង់ឱ្យបេក្ខជនដែលមានទេពកោសល្យទទួលបាននូវការយល់ដឹងអំពីទស្សនវិស័យការងារ បញ្ហាប្រឈម ការលើកទឹកចិត្ត និងការអភិវឌ្ឍអាជីពការងារ។

លោកបានបន្ថែមថា៖ «នេះគឺជាវេទិកាមួយ ដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា។ ហើយយើងមានមោទកភាពយ៉ាងខ្លាំងលើការផ្តល់ឱកាសដល់បេក្ខជនដែលមានសក្ដានុពលទាំងអស់ក្នុងការចាប់យកតំណែងដែលពួកគាត់អាចបង្ហាញសមត្ថភាពយ៉ាងស្វាហាប់»។

សិក្ខាសាលាការងារ បានបញ្ចប់ទៅដោយជោគជ័យ។ បន្ទាប់ពីបានសរសើរដល់ការខិតខំប្រឹងប្រែងរបស់បុគ្គលទាំងអស់ដែលបានជួយធ្វើឱ្យសិក្ខាសាលានេះកើតឡើង ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានប្រកាសថា ក្រុមហ៊ុននឹងបន្តនាំយកនូវអ្វីៗដែលខ្លួនមាន ដើម្បីពង្រឹងធនធានមនុស្ស វិស័យការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១៤ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៧ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៤០ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម