Connect with us

សន្តិសុខសង្គម

អគ្គិភ័យ​ឆាបឆេះ​បន្ទប់​ជួល​មួយ​កន្លែង​ នៅ​ខណ្ឌ​សែន​សុខ បណ្ដាល​ឲ្យ​មនុស្សម្នាក់ស្លាប់​ក្នុង​ភ្លក់​ភ្លើង

បានផុស

នៅ

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ភ្លក់​ភ្លើង ក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ មួយ​ដែល​បាន​ឆាបឆេះ​បន្ទប់​ជួល​លក់ដូរ​ចាប់ហួយ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ដំណាក់ សង្កាត់​គោល​ឃ្លាង ខណ្ឌ​សែន​សុខ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង ១៥ និង​១០​នាទី​រសៀល​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ២០២១។

ជនរងគ្រោះ​ដែល​ស្លាប់ មានឈ្មោះ ហ៊ីង សំអុន អាយុ​៥៤​ឆ្នាំ ជា​អ្នក​រត់ម៉ូតូឌុប និង លក់​អីវ៉ាន់​ចាបហួយ​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ នាង ហម អាយុ ៥៣​ឆ្នាំ បច្ចុប្បន្ន ប្តី​ប្រពន្ធ​ទាំង​២ មានកូន​ប្រុស​១​ស្រី​១​នៅ​ក្នុង​បន្ទុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​ព័ត៌មាន ឲ្យ​ដឹង​ថា នៅមុន​កើតហេតុ ជនរងគ្រោះ និង​មា​ម្នាក់ទៀត បាន​អង្គុយ​ផឹក​លេង​នៅក្នុង​បន្ទប់​ជួល លុះ​ក្រោយមក បុរស​ជា​មា បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ពេលនោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅ​អង្គុយ​លាងចាន​នៅ​ខាងមុខ​ផ្ទះ ហើយ​បុរស​ជា​ប្តី កំពុង​បើក​ហ្គាស​ដាក់​ដាំបាយ និង​ដាំទឹក ។ ស្រាប់តែ​ពេល​បើក​ហ្គាស​នោះ ក៏​ផ្ទុះ​ហ្គាស បណ្តាល​ឲ្យមាន​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​តែម្តង​។ ភ្លាមៗ​នោះ ស្ត្រី​ជា​ប្រពន្ធ បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ក្បែរ​ខាង ជួយ​ប្តី​ខ្លួន​ផង ព្រោះ​ប្តី​ជាប់​នៅក្នុង​បន្ទប់។

បន្ទាប់ពី​កើតហេតុ កម្លាំង​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​រថយន្ត​ពន្លត់​អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជាច្រើន​គ្រឿង បាន​ចុះ​អន្តរាគមន៍​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង កុំ​ឲ្យ​ឆាបឆេះ​រាលដាល​បន្ត។ ក្រោយ​ការ​ខិតខំ​អន្តរាគមន៍​ប្រមាណ​កន្លះ​ម៉ោង អណ្តាតភ្លើង​ត្រូវ​បាន​រលត់​សូន្យសុង​ទៅវិញ ប៉ុន្តែ​ការ​ឆាបឆេះ បាន​សរ​ហ​គ្រោះ​ដែល​ជាប់​ទៅខាង​ក្នុង ដោយ​ត្រូវ​ឆេះ​ស្លាប់​ក្នុង​បន្ទប់ទឹក។

ក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​០៩​គ្រឿង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០​ភាគរយ។ ចំពោះ​មូលហេតុ នៃ​ការ​ឆាបឆេះ មន្ត្រី​ជំនាញ​បញ្ជាក់ថា បណ្តាលមកពី ផ្ទុះ​ធុង​ហ្គាស។ យ៉ាងណាមិញ ក្រោយ​ការពិនិត្យ​វិច័​យ​រួចរាល់ សមត្ថកិច្ច​សម្រេច​ប្រគល់​សព​ជូន​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ ៖ លី​ហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ប្រមុខការពារជាតិកម្ពុជា បង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការជាមួយអាមេរិក ថា នឹងត្រូវបានពង្រឹងឡើងវិញ

ជីវិតកម្សាន្ដ៦ នាទីutes មុន

ក្រោយរឿងអាស្រូវហាក់ស្ងប់ Thùy Tiên លេចមុខធ្វើសកម្មភាពសប្បុរសធម៌ជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

សិស្សានុសិស្ស ២៧៨នាក់ បានចូលរួមប្រកួតសំណេរ នៅវិទ្យាល័យព្រែកលៀប អបអរសង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

សម្ដេចធិបតី ឱ្យបណ្តុះមនសិការ«ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»

ព័ត៌មានជាតិ១៣ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំនេះ អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់ប្រព័ន្ធ Free WiFi ឱ្យអ្នកមកលេងកម្សាន្តនៅខេត្តបានប្រើប្រាស់ដោយសេរី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម