ព័ត៌មានជាតិ
សិស្សានុសិស្ស ២៧៨នាក់ បានចូលរួមប្រកួតសំណេរ នៅវិទ្យាល័យព្រែកលៀប អបអរសង្ក្រាន្តឆ្នាំថ្មី
នៅថ្ងៃនេះ វិទ្យាល័យព្រែកលៀប បានរៀបចំកម្មវិធីប្រកួតសំណេរសររសេរសំបុត្រ ក្រោមប្រធានបទ “ញញឹមសាទរ សង្ក្រាន្តឆ្នាំថ្មី” ដោយមានសិស្សានុសិស្សចូលរួម ២៧៨នាក់ ក្នុងនោះមានស្រី ១៥២នាក់។

ការប្រកួតសំណេរនេះ មានគោលបំណង ដើម្បីលើកកម្ពស់ការសរសេររបស់សិស្សានុស្សិស្ស ប្រកបដោយភាពត្រឹមត្រូវ ក៏ដូចជា លើកស្ទួយវិស័យអក្សរសាស្ត្រខ្មែរឱ្យកាន់តែល្អប្រសើរ និងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសចូលរួមអបអរសាទរដល់កម្មវិធីសង្ក្រាន្ត ដែលនឹងប្រព្រឹត្តិទៅនៅខេត្តសៀមរាបនាពេលខាងមុខនេះ។
ដំណើរការប្រកួត គឺមានថេរវេលា ៩០នាទី គិតចាប់ពីម៉ោង ៨៖០០ ដល់ ៩៖៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា នេះ។ ចំពោះដំណើរការសំណេរ គឺធ្វើឡើងនៅខាងក្រៅបន្ទប់រៀន ពោលគឺក្រៅថ្នាក់រៀន ហើយក្នុងបរិវេណខាងមុខអគារ ឃ នៃវិទ្យាល័យព្រែកលៀប។ បេក្ខជនដែលទទួលបានជ័យលាភី នឹងទទួលបានជាមេដាយមាស មេដាយប្រាក់ និងមេដាយ សំរិទ្ធិ។ ចំណែកឯបេក្ខជន ដែលមិនទទួលបានជ័យលាភី នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការចូលរួមផងដែរ។

ដោយស្របតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ស្តីពី “ការលេងល្បែងប្រជាប្រិយ និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន” ក្រោយពេលការប្រកួតសំណេរសរសេរសំបុត្របញ្ចប់រួចរាល់ហើយនោះ វិទ្យាល័យព្រែកលៀប ក៏បានរៀបចំការលេងប្រជាប្រិយខ្មែរ ដូចជា វាយក្អម ចោលឈូង បោះអង្គញ់ និងចាប់កូនខ្លែងជាដើម ដើម្បីចូលរួមបន្តអភិរក្សនូវទំនៀមទម្លាប់ប្រពៃណីខ្មែរ នៃការលេងល្បែងប្រជាប្រិយខ្មែរ និងថែរក្សានូវវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


