Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំថ្មីឆ្នាំនេះ អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់ប្រព័ន្ធ Free WiFi ឱ្យអ្នកមកលេងកម្សាន្តនៅខេត្តបានប្រើប្រាស់ដោយសេរី

បានផុស

នៅ

អភិបាលខេត្តកំពង់ចាម​ លោក អ៊ុន ចាន់ដា បានបង្ហើបប្រាប់សារព័ត៌មានកម្ពុជាថ្មីថា នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ចាម គ្រោងនឹងរៀបចំបំពាក់ប្រព័ន្ធ Fee WiFi ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជា ភ្ញៀវជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តអាចប្រើប្រាស់បានដោយសេរី។ នេះ គឺជាលក្ខណៈពិសេសថ្មីមួយទៀតដែលរដ្ឋបាលខេត្តកំពង់ចាមគ្រោងនឹងរៀបចំឡើង ដើម្បីធ្វើយ៉ាងណាទាក់ទាញអ្នកមកលេងកម្សាន្តឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្បិតថា មានគម្រោងរៀបចំបំពាក់ប្រព័ន្ធ Free WiFi ក៏ពិតមែន ប៉ុន្តែ មកដល់ពេលនេះ គម្រោងនេះមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ។ លោក អ៊ុន ចាន់ដា បានអះអាងថា នៅពេលនេះ ក្រុមការងាររបស់លោកកំពុងជជែកពិភាក្សាជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទធំមួយ ដើម្បីរៀបចំបំពាក់ប្រព័ន្ធ Free WiFi នេះ។ យ៉ាងណាក៏ដោយ លោកមានសុទិដ្ឋិនិយមថា ក្រុមហ៊ុនបណ្តាញទូរស័ព្ទនោះ នឹងសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ដើម្បីរៀបចំបំពាក់ប្រព័ន្ធ Free WiFi អនុញ្ញាតឱ្យអ្នកមកលេងកម្សាន្តបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ បានប្រើប្រាស់ដោយសេរី និងដោយរីករាយ។

បើតាមលោកអភិបាលខេត្តកំពង់ចាម​ ការរៀបចំបំពាក់ប្រព័ន្ធ Free WiFiនេះ នឹងជាផ្នែកថ្មីមួយទៀតក្នុងចំណោមលក្ខណៈពិសេស និងថ្មីៗជាច្រើនដែលខេត្តកំពង់ចាមកំពុងរៀបចំត្រៀមទទួលបុណ្យចូលឆ្នាំថ្មីក្នុងឆ្នាំនេះ។ លោកអះអាងថា ការបំពាក់ប្រព័ន្ធ Free WiFi នេះ នឹងទាក់ទាញប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងខេត្តដទៃៗទៀត ក៏ដូចជា ភ្ញៀវអន្តរជាតិមកលេងកម្សាន្តសប្បាយជាមួយគ្នាក្រោមដំបូលសុខសន្តិភាព។

គួរបញ្ជាក់ជូនថា កាលពីបុណ្យចូលឆ្នាំថ្មីកាលពីឆ្នាំមុន ខេត្តកំពង់ចាម បានរៀបចំសង្រ្កាន្តកំពង់់ចាមនៅទីតាំងមុខសាលាខេត្ត។ ប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥លានដងនាក់ បានមកលេងកម្សាន្តបុណ្យចូលឆ្នាំថ្មីនៅក្នុងខេត្តកំពង់ចាម។ សម្រាប់ឆ្នាំនេះវិញ លោក អ៊ុន ចាន់ដា រំពឹងថា នឹងមានអ្នកមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ចាមប្រហាក់ប្រហែល ឬអាចលើសពីឆ្នាំ២០២៤ទៅទៀត។

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត រួមទាំងភ្ញៀវទេសចរអន្តរជាតិឱ្យមកចូលរួមលេងកម្សាន្តបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅទីរួមខេត្តកំពង់ចាម ដោយអាចប្រើប្រាស់WiFi បានដោយសេរី។ បន្ថែមលើនេះ លោកគូសបញ្ជាក់ថា ការលក់ដូរ និងសេវាកម្មផ្សេងៗនៅខេត្តកំពង់ចាម មិនមានការដំឡើងថ្លៃនោះទេ ហើយបញ្ហាសុខ សុវត្ថិភាព គឺត្រូវបានធានា ដោយរដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងខេត្តកំពង់ចាមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

សិស្សានុសិស្ស ២៧៨នាក់ បានចូលរួមប្រកួតសំណេរ នៅវិទ្យាល័យព្រែកលៀប អបអរសង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សម្ដេចធិបតី ឱ្យបណ្តុះមនសិការ«ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ ជាមោទនភាពជាតិខ្មែរ»

ព័ត៌មានជាតិ៥ នាទីutes មុន

ចូលឆ្នាំថ្មីឆ្នាំនេះ អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់ប្រព័ន្ធ Free WiFi ឱ្យអ្នកមកលេងកម្សាន្តនៅខេត្តបានប្រើប្រាស់ដោយសេរី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាមេរិក​បញ្ជូន​យន្តហោះ​ចម្បាំង​​បន្ថែមទៅ​មជ្ឈិមបូព៌ា ខណៈ​ភាពតានតឹង​ជាមួយ​អ៊ីរ៉ង់​កើន​ឡើង

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប្រទេស​អាស៊ីអាគ្នេយ៍ ៤ ​ប្រឈមហានិភ័យខ្ពស់នៃ​ពន្ធឱ្យស្មើគ្នា​របស់ ត្រាំ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម