Connect with us

សន្តិសុខសង្គម

លោកតា​ម្នាក់​ជិះ​ម៉ូតូ​សុខៗ​ ស្រាប់តែ​ឈប់​ម៉ូតូ​ដួល​ស្លាប់

បានផុស

នៅ

ភ្នំពេញ ៖ បុរស​វ័យ​៨២​ឆ្នាំ​ម្នាក់ ​ជិះ​ម៉ូតូ​សុខៗ ស្រាប់តែ​ឈប់​ម៉ូតូ​កណ្ដាលផ្លូវ​ក៏​ដួល​ទៅលើ​ថ្នល់​បាត់មាត់​បាត់​ក​ ភ្លាម​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​និង​សន្តិសុខ​យាម​នៅ​ក្បែរ​នោះ​ជួយ​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ តែ​ជា​អកុសល​លោកគ្រូ​ពេទ្យ​បញ្ជាក់ថា​ គាត់​បាន​ស្លាប់​បាត់ទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​០៧​ខែធ្នូ​ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​៤៧ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ខាង​លើជិះ​ម៉ូតូ​គុប​ជ្រុង​ ពណ៌​ទឹក​ប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ​1AJ-0832 ម្នាក់ឯង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​៤៧ ពេល​មក​ដល់​ចំណុច​កើតហេតុ គាត់​ក៏​ឈប់​ម៉ូតូ​កណ្ដាលផ្លូវ រួច​ដួល​តែម្ដង ភ្លាមៗ​នោះ​អ្នក​ធ្វើ​ដំណើរ​និង​សន្តិសុខ​ឃើញ​សភាព​ស្លេកស្លាំង​ក៏បាន​ជួយ​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ តែ​ជា​អកុសល លោកគ្រូ​ពេទ្យ​បញ្ជាក់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើ​យ​រួច​ក៏​ដឹក​មក​កន្លែងកើតហេតុ​វិញ។

សព​បុរស​ខាង​លើ​ឈ្មោះ ត្រាំ​ង គឹ​ក អាយុ​៨២​ឆ្នាំ មាន​ទីលំនៅ ម្តុំ​ផ្សារ​តាប៉ាង​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ខណ្ឌដូនពេញ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​សមត្ថកិច្ច​ជំនាញ​បាន​មក​ដល់ ដើម្បី​ពិនិត្យ​និង​កោសល្យវិច័យ​រួច​បាន​ប្រាប់​ថា​ សព​ស្លាប់​ដោយ​ជំងឺ​បេះដូង​ ហើ​យ​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ទទួលយក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម