ព័ត៌មានជាតិ
អាសូរណាស់! ក្នុងថ្ងៃមង្គលការ កូនកំលោះកំពុងទទួលភ្ញៀវសុខៗស្រាប់តែខ្យល់គរដួលស្លាប់
កំពង់ឆ្នាំង ៖ ក្នុងថ្ងៃមង្គលការរបស់កូនកំលោះ កូនក្រមុំមួយគូ កំពុងតែទទួលភ្ញៀវសុខៗ ស្រាប់តែកូនកំលោះដួលខ្យល់គរភ្លាមៗ ខណៈដែលក្រុមគ្រួសារព្យាយាមដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែគួរឲ្យស្តាយដាច់ខ្យល់ស្លាប់ ដោយមិនបានលាកូនក្រមុំមួយម៉ាត់។

ហេតុការណ៍នេះ កើតឡើងវេលាម៉ោង ១៥និង៣០នាទី នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

កូនកំលោះដែលដួលស្លាប់មានឈ្មោះ ក្រុង ពុធ ភេទប្រុស អាយុ៥២ឆ្នាំ ទីកន្លែងកំណើតភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈដែលម៉ោងហូបការជិតមកដល់ ហើយភ្ញៀវក៏ត្រៀមទៅចូលរួមក្នុងពិធីមង្គលការ ស្រាប់តែមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់ គឺកូនកំលោះ ឈរទទួលភ្ញៀវនៅបានដួលសន្លប់ភ្លាមៗ ហើយក្រុមគ្រួសារក៏បានព្យាយាមដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែជាអកុសល កូនកំលោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ សាកសព ត្រូវបានក្រុមគ្រួសារតម្កល់ ធ្វើបុណ្យនៅគេហដ្ឋានភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


