សន្តិសុខសង្គម
យុវជនម្នាក់ ធ្វើអត្តឃាតអារ.កសម្លាប់ខ្លួន នៅមិនទាន់ដឹងមូលហេតុ
យុវជនវ័យជាងម្ភៃឆ្នាំម្នាក់ បានសម្រេចធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅកណ្តាលវាលស្រែ បន្ទាប់ពីត្រូវប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅក្នុងថ្លុកឈាម។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ និង ៣០ នាទី ថ្ងៃត្រង់ នៅចំណុចវាលស្រែ ក្នុង ភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលបានប្រទះឃើញមនុស្សស្លាប់រួចមក កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងកំណត់អត្តសញ្ញាណរបស់សពភ្លាមៗតែម្តង។

សពយុវជននោះមានឈ្មោះ វ៉ិត រក្សា អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយតាមការវាយតម្លៃនិងសន្និដ្ឋានជំហានដំបូងរបស់កម្លាំងជំនាញសាកសពជនរងគ្រោះ បានធ្វើអត្តឃាតដោយប្រើប្រាស់កាំបិតកែច្នៃ អារ.កសម្លាប់ខ្លួនឯងនៅចំណុចកើតហេតុខាងលើ ដោយសារតែមានស្នាមដាច់រយះនៅនឹងបំពង់.ក។ បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់សពទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីហើយ ដោយឡែកចំពោះមូលហេតុនៃការសម្រេចធ្វើអត្តឃាតនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដោយមិនទាន់ដឹងពិតប្រាកដនៅឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


