ព័ត៌មានជាតិ
ក្រុងបាត់ដំបង បើកសម្ពោធដំណើរការផ្សារចុងសប្តាហ៍ មានលក់ផលិតផលចម្រុះជាស្នាដៃក្នុងស្រុក
ផ្សារចុងសប្តាហ៍បានចាប់ផ្តើមបើកដំណើរការនៅក្នុងក្រុងបាត់ដំបង ដោយមានការតាំងបង្ហាញនិងលក់ផលិតផលចម្រុះពីសហគ្រាសនិងសិប្បម្មក្នុងស្រុក។
ក្រោយចាប់ផ្តើមដំណើរកាលពីថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៥ គេសង្កេតឃើញមានប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង បានគាំទ្រចំពោះការបើកឲ្យមានផ្សារចុងសប្តាហ៍នេះ។



មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានបញ្ជាក់ថា ផ្សារចុងសប្តាហ៍នេះប្រមូលផ្តុំរាល់ផលិតផលក្នុងស្រុក រួមមានបន្លែគ្រប់ប្រភេទរបស់សហគមន៍។ ផ្សារនេះបើកឡើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋទូងាកមកគាំទ្របន្លែក្នុងស្រុកវិញ ដែលបានដាក់តាំងលក់នៅលើទីផ្សារចុងសប្តាហ៍នេះយ៉ាងសម្បូរបែប ធានានូវគុណភាព និងមានស្តង់ដាអនាម័យ។
ការដាក់តាំងលក់ផលិតផលទីផ្សារចុងសប្តាហ៍នេះ មាន ២ ថ្ងៃក្នុង១សប្តាហ៍ គឺនៅថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៦:០០ នាទីព្រឹក ដល់ ម៉ោង០៦:០០ នាទីល្ងាច នៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ ៣) ក្រុងបាត់ដំបង។
ក្រោយពីផ្សារមួយនេះបានដំណើរការ គេសង្កេតឃើញមានអតិថិជនចូលទិញបន្លែជាបន្តបន្ទាប់ ហើយពួកគាត់បានគាំទ្រ ចំពោះការបង្កើតផ្សារចុងសប្តាហ៍នេះឡើង។


លោក ចាន់ធី ជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបងបានឲ្យដឹងថា “សម្រាប់ខ្ញុំយល់ឃើញថា ពិតជាល្អ ហើយរាល់បន្លែដាក់លក់មានគុណភាពល្អ។ ខ្ញុំទិញច្រើនដែរសម្រាប់យកទៅដាក់ទូក្លាសេ ធ្វើជាអន្លក់”។ តែលោកថា “សូមកុំធ្វើជាផ្សារក្រមួន ត្រូវតែបន្តលក់ឲ្យបានយូរអង្វែង”។
មន្ត្រីកសិកម្មខេត្តបាត់ដំបងក៏បានមើលឃើញថា ការបង្កើតផ្សារចុងសប្តាហ៍នេះ ជារឿងល្អសម្រាប់ដាក់តាំងលក់រាល់ផលិតផល និងកសិផលក្នុងស្រុក ជាពិសេសបានជួយលើកកម្ពស់ដល់កម្រិតសេដ្ឋកិច្ចរបស់សហគមន៍ ក៏ដូចជាបានលើកកម្ពស់សេដ្ឋកិច្ចជាតិឲ្យកាន់តែមានកំណើនផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


