សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួន ចោរលួចយ៉ាងសកម្មម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន
លោក អឿង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ជនសង្ស័យជាមុខសញ្ញាលួច និងធ្លាប់ជាប់ពន្ធនាគារ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «លួច» តាមមាត្រា ៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង១១ និង៣០នាទី នៅចំណុចផ្ទះទុកចោលភូមិព្រែកសំរោង ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនត្រូវចោទឈ្មោះ កែវ យ៉ត ហៅម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅម្តុំវាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររើសអេដ៏ចាយ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន ១ឆ្នាំ ករណីប៉ុនប៉ងលួច។
បើតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានដើរចូលទៅក្នុងដីឡូតិ៍ទំនេរ មានផ្ទះទុកចោលគ្មានមនុស្សនៅ។ បន្ទាប់មកបានលួចគាស់ ដែកចម្រឹងទ្វា និងសន្លឹកទា្វរបាន ៣ផ្ទាំង និងកំទេចដែកមួយចំនួន ហើយបានលីចេញមកក្រៅ ក៏បានជួបកម្លាំងប៉ុស្តិ៍តាខ្មៅ កំពុងល្បាតហៅសាកសួរ ហើយក៏ឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ចាត់ការតាមនិតិវិធីតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយថា ខ្លូនគាត់ពិតជាបានចូលទៅលួចដែកទ្វា នៅផ្ទះទុកចោលគ្មានមនុស្សនៅខាងលើ ប្រាកដមែន ដើម្បីយកទៅលក់អោយអេដ៏ចាយ យកលុយទិញបាយហូប ព្រោះអត់បាយ ៣ថ្ងៃហើយ៕
អត្ថបទ៖ ឆៃ យ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


