សន្តិសុខសង្គម
បុរសម្នាក់ ជំពាក់លុយគេច្រើនពេក គ្មានលុយសងដាច់ចិត្តចង.ក សម្លាប់ខ្លួន
បុរសវ័យកណ្តាលម្នាក់ ជំពាក់លុយគេវ័នកគ្មានលុយសង ដាច់ចិត្តចង.ក សម្លាប់ខ្លួន ជាច្រើនថ្ងៃទើបក្រុមគ្រួសាររកឃើញ ហើមឡើងចង់ផ្ទុះ។ រឿងរាវសពចង.កនេះ ត្រូវគេប្រទះឃើញនៅវេលាម៉ោង ៦ ល្ងាច កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នៅចំណុច តាណុបតាជៃ ខាងលិចភូមភូមិគោកសំរោងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា សពមានឈ្មោះ តេង កុសល់ ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិ ហ្លួងលើ ឃុំឬស្សីក្រោ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា បើតាមការអះអាងរបស់ប្រពន្ធ មានឈ្មោះ ឈីន បុរី អាយុ ៤០ ឆ្នាំ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ប្ដីរបស់ខ្លួន១សប្តាហ៍មុន ធ្លាប់បានមកមើលកន្លែងដឹកដីធ្វើផ្លូវចូលស្រែនៅចំណុចខាងលើ ជាមួយឈ្មោះ ឈុនណា ភេទប្រុស រស់នៅស្រុកមង្គលបូរី ជាមួយគ្នា ហើយ ប្រហែលជា ១ ខែមុន ធ្លាប់រត់ចងក នៅលើផ្ទះម្តងតែមិនបានសម្រេច លុះនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២ បានបាត់ខ្លួនពីផ្ទះ ក្រុមគ្រួសារខិតខំដើររកដែ តែរកមិនឃើញ។


ប្រពន្ធបានបញ្ជាក់ឲ្យដឹងបន្តទៀតថា លុះនៅ ថ្ងៃ ១០ មករា មានប្រជាពលរដ្ឋប្រទះឃើញគាត់ចង.កនឹងខ្សែនីឡុងជរ័ពណ៌ស ស្លាប់នៅចំណុចខាងលើ ស្លៀកខោទាហ៊ាន ពាក់អាវរងាពណ៌អាចម៍សេះសពមានសភាពហើម ស្អុយរលួយឡើងចង់ផ្ទុះ។ ក្រោយពីដឹងថាមានមនុស្សស្លាប់ដោយចង ក កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ និងបង្កើតគណៈកម្មការ ធ្វើការពិនិត្យសព ហើយបានធ្វើការសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារចង.កពិតប្រាកដមែន ពុំឃើញមានស្លាកស្នាមអ្វីដែលគួឲ្យសង្ស័យលើករណីឃាតកម្មនោះទេ។
ប្រពន្ធបានប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់មានវិបត្តិគ្រួសារជំពាក់ប្រាក់គេច្រើនពេក ពុំអាចដោះបំណុលគេបានទើបដាច់ចង.កសម្លាប់ខ្លួនយ៉ាងដូច្នេះ។ សពក្រោយពីពិនិត្យចប់បានធ្វើកំណត់ហេតុហើយ កម្លាំងបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


