សន្តិសុខសង្គម
ឆេះផ្ទះមន្ត្រីបរិស្ថានមួយរូប ខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុង មានទាំងគ្រាប់កាំភ្លើង២០០គ្រាប់ (មានវីដេអូ)
ផ្ទះរបស់មន្ត្រីបរិស្ថានមួយរូប មានទំហំ ៨×៤៥ ម៉ែត្រ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ខូចខាតសម្ភារៈនិងរថយន្ដ២គ្រឿង មានទាំងគ្រាប់កាំភ្លើង២០០គ្រាប់ផងដែរ។
ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នៅខាងជើងអគារបួនជាន់ ចំណុចបង្គោលគីឡូម៉ែត្រលេខ៥៧៤ ក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានឈ្មោះ យ៉ាន់ ប៊ុនសឿង មុខរបរមន្ត្រីបរិស្ថានខេត្តព្រះវិហារ ខូចខាតផ្ទះទាំងស្រុងទំហំ៨×៤៥ ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តាររួមនឹងសម្ភារៈមួយចំនួនទៀតរួមមាន រថយន្តសាំយ៉ុងចំនួន០១គ្រឿង រថយន្ត Land Cruiser ចំនួន០១គ្រឿង កំព្យូទ័រចំនួន០២ គ្រឿង ម៉ាស៊ីនព្រីនចំនួន០១គ្រឿង និងឯកសារពាក់ពន្ធ័ដែនជម្រកមួយចំនួន គ្រាប់កាំភ្លើង២០០គ្រាប់ ម៉ាស៊ីនត្រង់ស៊ីន័រ១៥ គ្រឿង សាឡុង ០១ ឈុតគ្រែដេកចំនួន០៨ តុងឿ៣ ម៉ូតូចំនួន០២ គ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតមានករណីអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។
ក្នុងប្រតិបត្តិការជួយអន្កតរាគមន៍ពន្លត់ កម្លាំងសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលបានព័ត៌មានយឺតពេលនិងផ្លូវឆ្ងាយ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា