ថៃចាប់ពលករខ្មែរ ៥១ នាក់ ដែលលបឆ្លងដែនខុសច្បាប់
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ថៃចាប់ពលករខ្មែរ ៥១ នាក់ ដែលលបឆ្លងដែនខុសច្បាប់

បានផុស

នៅ

ពលករខ្មែរចំនួន ៥១ នាក់ ត្រូវបានកម្លាំងយោធាថៃ ដែល​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​ធ្វើការ​ឃាត់ខ្លួនលើ ៣ គោលដៅ ក្នុង​ថ្ងៃ​តែមួយ ខណៈដែលពលករខ្មែរទាំងនេះ កំពុងលបឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រតិបត្តិការ​រប​ស់​កម្លាំងយោធា​ថៃ សហការ​ជាមួយ​តម្រួតការពារ​ព្រំដែន​ថៃ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​ ១៤ ខែមករា ឆ្នាំ ​២០២២ ដោយបាន​ឃាត់​ពលករ​ខ្មែរ​សរុប​មាន​ចំនួន​ ៥១ ​នាក់ លើ​៣​គោលដៅ​ក្នុង​ខេត្ត​ស្រះកែវ​។

គោលដៅ​ទី ​១ ​នៅត្រង់ចំណុច​ភូមិ​ ៤ ឃុំ​ថាប់​ភ្រិ​ក ស្រុក​អារញ្ញ​ប្រាថេត ដោយបាន​ឃាត់ខ្លួន​បាន​ចំនួន​ ៣៥ ​នាក់ ក្នុងនោះ​ស្រី ​១៩​ នាក់ ដែល​ពួកគេ​មកពី​ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ និង​ខេត្តតាកែវ​។ គោលដៅ​ទី​ ២ ត្រង់ចំណុច​ភូមិ​ ១៣ ឃុំ​ផាន​សឹក ស្រុក​អារញ្ញ​ប្រាថេត ដោយ​ឃាត់ខ្លួន​ពលករ​ខ្មែរ​បាន​ចំនួន​ ១០ ​នាក់ ក្នុងនោះ​ស្រី​ ១​ នាក់ និង​គោលដៅ​ទី​ ៣ ត្រង់ចំណុច​ភូមិ​ ១០ ឃុំ​តា​ប្រាក់​យ៉ា ស្រុក​តា​ប្រាក់​យ៉ា ខេត្ត​ស្រះកែវ ដោយ​ឃាត់ខ្លួន​បាន​ចំនួន ៦​ នាក់ ក្នុងនោះ​មាន​ស្រី ​២​ នាក់ និង​ក្មេងស្រី​ ១​ នាក់ សរុប​មាន​ចំនួន ៥១ នាក់​។ បច្ចុប្បន្ន​ពលករ​ខ្មែរ​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខេត្ត​ស្រះកែវ​ហើយ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services