សន្តិសុខសង្គម
ថ្ងៃសែនចូលឆ្នាំចិនឆេះផ្ទះមួយល្វែងនៅខណ្ឌដង្កោ
ផ្ទះល្វែងមួយកន្លែងនៅខណ្ឌដង្កោ ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង ដោយសារឆ្លងចរន្តអគ្គីសនី នៅព្រលប់ថ្ងៃចូលឆ្នាំចិន។
គ្រោះអគ្គីភ័យនេះ កើតឡើងកាលពីព្រលប់ៗថ្ងៃច័ន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៨និង៤៥នាទី ដែលជាថ្ងៃសែនធំ ចូលឆ្នាំចិន វៀតណាម នៅចំណុចផ្លូវលេខ០៦ផ្ទះលេខ៩០ បុរីពិភពថ្មីគួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចមូលដ្ឋានប្រាប់អោយដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈន សុធា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ ប្រភេទសំណង់ ផ្ទះល្វែង ទំហំបណ្តោយ ១២ម៉ែត្រ និងទទឹង៤ម៉ែត្រ ខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុង ប៉ុន្តែមិនមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់ឡើយ ។

នៅក្នុងហេតុការគ្រោះអគ្គីភ័យនោះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង ដោយបាញ់ទឹកអស់ចំនួន១២ម៉ែត្រគីប ។
ករណីអគ្គីភ័យបានពន្លត់ចប់ទៅវិញទាំងស្រុង នៅវេលាម៉ោង១៩និង៥៥នាទី ថ្ងៃខែឆ្នាំដដែល ៕
អត្ថបទ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


