Connect with us

សន្តិសុខសង្គម

ព័ត៌មានបន្ថែម៖ សមត្ថកិច្ចរកឃើញ​សពជនរងគ្រោះ៤នាក់មន្ថែមទៀតក្នុងឧបទ្ទវហេតុលិចទូកដរ

បានផុស

នៅ

គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៧០:៣០នាទីព្រឹក កម្លាំងសមត្ថកិច្ចបានរកឃើញសពជនរងគ្រោះចំនួន០៤នាក់បន្ថែមទៀតក្នុងឧបទ្ទវហេតុលិចទូកដរទទឹង នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា សពជនរងគ្រោះ៤ដែលរកឃើញនៅព្រឹកនេះ ក្នុងនោះមានស្រីម្នាក់ និងមានឈ្មោះ ១-ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរសិស្ស ។ ២-ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស។ ៣-ឈ្មោះ ចិន្តា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស ។ ៤-ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។

ស្នងការនគរបាលខេត្តកណ្ដាលបានបញ្ជាក់ គិតត្រឹមម៉ោង៧០:៣០នាទីព្រឹក ថ្ងៃទី១៤នេះ សមត្ថកិច្ចរកឃើញជនរងគ្រោះសរុបចំនួន១០នាក់ ស្លាប់០៦នាក់ (ស្រី០១នាក់)។ និងនៅសល់០៥នាក់ទៀត បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម