សន្តិសុខសង្គម
ចាប់ខ្លួនមន្ត្រីធនាគារម្នាក់ ក្រោយយកលុយពីអតិថិជនជិត៤០លានទៅលេងល្បែង
មន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ ត្រូវបានប្រធានសាខាដាក់ពាក្យបណ្ដឹង និងនាំខ្លួនឲ្យកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងអនុវត្ដតាមនិតិវិធីច្បាប់ បន្ទាប់ពីប្រមូលលុយពីអតិថិជនជិត២០នាក់សរុបជាទឹកប្រាក់ប្រាម៉ាន៣៩.៦៩០.០០០៛ (សាមសិបប្រាំបួនលានហុកសិបប្រាំបួនម៉ឺនរៀល) យកទៅលេងល្បែង និងសងគេអស់។
យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពុំ សេរីវិទ្យា ហៅឌី ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានសាខាជាន់ខ្ពស់អម្រឹត សាខាព្រែកតាមាក់ មានទីលំនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកជនជនសង្ស័យឈ្មោះ ស៊ាង ធារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងរបាយការណ៍បញ្ជាក់ថា ជនសង្ស័យបានចូលបម្រើការងារក្នុងស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត រយៈពេលជាង២ឆ្នាំមកហើយ ដោយទទួលផ្នែកទំនាក់ទំនងអតិថិជន ដោយរៀបចំឯកសារឲ្យអតិថិជនខ្ចីប្រាក់ និងទទួលប្រាក់ការ និងប្រាក់ដើម ពីអតិថិជនបង់ឲ្យធនាគារវិញ។ ប្រភពដដែលបន្ថែមថា កាលពីខែ០៨ ឆ្នាំ២០២២ ជនសង្ស័យបានទទួលប្រាក់ដើមពីអតិថិជនចំនួន១៧នាក់ ដែលពួកគាត់យកមកបង់ផ្តាច់ឲ្យធនាគារ ជនសង្ស័យបានប្រមូលប្រាក់ទាំងនោះពីអតិថិជនចំនួន១៧នាក់ សរុបទឹកប្រាក់ ៣៩.៦៩០.០០០៛ (សាមសិបប្រាំបួនលានហុកសិបប្រាំបួនម៉ឺនរៀល) ហើយជនសង្ស័យយកប្រាក់ទាំងនោះទៅសងគេ និងយកទៅលេងល្បែងភ្នាល់បាល់ចាញ់អស់។
របាយការណ៍របស់មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបញ្ជាក់បន្ថែមថា លុះមកដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទី ជនរងគ្រោះបានហៅជនសង្ស័យមកសាកសួរនៅស្នាក់ការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ស្រុកខ្សាច់កណ្តាល ហើយជនសង្ស័យបានសារភាពថា ខ្លួមពិតជាបានយកប្រាក់ចំនួន ៣៩.៦៩០.០០០៛ (សាមសិបប្រាំបួនលានហុកសិបប្រាំបួនម៉ឺនរៀល) ពីអតិថិជនចំនួន១៧នាក់ប្រាកដមែន។
រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះបានមកដាក់បណ្តឹង និងនាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធីតែម្ដង៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


