សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌឡោមព័ទ្ធសណ្ឋាគារមួយកន្លែងពាក់ព័ន្ធករណីបាញ់សម្លាប់ជនជាតិ វៀតណាមកាលពីម្សិលមិញ
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិលធ្ងន់ក្រសួងមហាផ្ទៃបានចុះឡោមព័ទ្ធសណ្ឋាគារមួយកន្លែងក្នុងសង្កាត់ទឹកថ្លា ពាក់ព័ន្ធករណីបាញ់សម្លាប់ជនជាតិវៀតណាមម្នាក់កាលពីថ្ងៃទី២៩ ខែកក្កដា ម្សិលមិញ នៅខណ្ឌបឹងកេងកង។

ប្រតិបត្តិការនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ នៅចំណុចសណ្ឋាគារ សូផៃ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនសង្ស័យចំនួន១០នាក់ (ស្រី០៤នាក់) នាក់បញ្ជូនទៅក្រសួងមហាផ្ទៃដើម្បីសាកសួរបន្ថែម។
សូមបញ្ជាក់ថា កាលពីកាលពីវេលាម៉ោង២និង០០រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានបុរសជនបរទេសម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីឈ្លោះទាស់ទែងគ្នាមួយប្រាវ ដោយជនរងគ្រោះបានដកកាំបិត ប៉ុន្តែភាគីជនសង្ស័យមានកាំភ្លើងក៏បានដកបាញ់៤គ្រាប់ផ្ទួនៗ រួចនាំគ្នារត់ឡើងឡានរត់គេចខ្លួនបាត់ស្រមោល ស្ថិតនៅចំណុចផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ និងខ្មាន់កាំភ្លើងបានមានទំនាស់ទាស់ទែងគ្នា ពេលនោះជនរងគ្រោះក៏ដើរចេញ ស្រាប់តែភាគីម្ខាងទៀត បានទាញកាំភ្លើងដេញបាញ់បុរសរងគ្រោះជាច្រើនគ្រាប់ផ្ទួនៗគ្នា ដោយជនរងគ្រោះបានព្យាយាមរត់ឲ្យគេជួយដែរ តែត្រូវជនដៃដល់បាញ់ស្លាប់យ៉ាងរន្ធត់ រួចប្រញាប់រត់ឡើងជិះរថយន្តឡិចស៊ីស NX200t ដើម្បីគេចខ្លួនបាត់តែម្តង ។

ជនរងគ្រោះមានអាយុប្រហែល៣០ឆ្នាំជាង ស្លៀកខោខ្លី ពណ៌សាច់ ជើងខ្លី ពាក់អាវស ដៃវែង ស្ពាយកាបូបពណ៌ខ្មៅ ពាក់ស្បែកជើងស៊ក ហើយបើតាមការធ្វើកោសល្យវិច័យ នៅទីតាំងកើតហេតុផ្ទាល់ ឃើញមានគ្រាប់ចំនួន៤គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ បញ្ចូនទៅក្រសួងមហាផ្ទៃដើម្បីសួនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


