សន្តិសុខសង្គម
បាក់ច្រាំងធ្លាក់ផ្ទះប្រជាពលរដ្ឋ ៧ ខ្នងចូលទន្លេ
យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋចំនួន ៧ ខ្នងស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប បានបាក់ស្រុតធ្លាក់ចូលទន្លេនៅរសៀលថ្ងៃទី ១៩ ខែកញ្ញា។

សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា ករណីបាក់ច្រាំងបាក់ស្រុតចូលទន្លេប្រវែងប្រមាណ ១០០ ម៉ែត្រ ទទឹង ២០ម៉ែត្រ ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៧ គ្រួសារបាក់ស្រុតចូលក្នុងទឹកទន្លេ តែមិនប៉ះពាល់រងគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២០ ខែកញ្ញានេះថា បច្ចុប្បន្នផ្ទះប្រជាពលរដ្ឋប្រមាណ ៧ ខ្នងរងផលប៉ះពាល់ ខណៈរដ្ឋបាលរាជធា នីភ្នំពេញ កំពុងចុះត្រួតពិនិត្យរកដំណោះស្រាយ។

ដោយឡែកនៅ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ក៏មានករណីបាក់ច្រាំងធ្លាក់ផ្ទះពលរដ្ឋ១ ខ្នងចូលទន្លេសាបផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


