សន្តិសុខសង្គម
ប្រកាសសាលក្រមកំបាំងមុខឈ្មួញគ្រឿងញៀនម្នាក់ ដាក់ពន្ធនាគារ ២៥ ឆ្នាំ និងចេញដីកាស្វែងរកចាប់ខ្លួន
កាលពីព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកំបាំងមុខ ផ្ដន្ទាទោសលើឈ្មួញគ្រឿងញៀនម្នាក់ ឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង មានទីលំនៅខេត្តកំពង់ចាម ដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន ៤០ លានរៀល និងចេញដីកាឲ្យតាមចាប់ខ្លួនជននេះ ដើម្បីយកមកអនុវត្តទណ្ឌកម្មទោសតាមសាលក្រមដែលបានកំណត់ ពីបទ រក្សទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណជិត ២ គីឡូក្រាម ប្រព្រឹត្តកាលថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ នៅរាជធានីភ្នំពេញ។

សាលក្រមបានប្រកាសជាសាធារណៈ ដោយទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់។ សំណុំរឿងគ្រឿងញៀនមួយនេះ ដំបូងឡើយ សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជាក់ស្ដែងជនសង្ស័យចំនួន ៣ នាក់ គឺ ៖ ១.ឈ្មោះ អ៊ឹម ឈួន អតីតស្នងការរងនគរបាលខេត្តកំពត ,២.ឈ្មោះ កែវ ទិត្យមេសា ,៣.ឈ្មោះ ហុង គា កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ នៅម្តុំបឹងកក់ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈជនសង្ស័យទាំង ៣ នាក់ ដើរចេញពីផ្សារទំនើប”ខាលែនឌែនម៉ល” បំណងឡើងជិះរថយន្ត។ ពេលចាប់ខ្លួន សមត្ថកិច្ចបានឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនក្នុងរថយន្តជិត ២ គីឡូក្រាម តែជនសង្ស័យទាំង ៣ នាក់ បានបដិសេធថា អត់ដឹង និងឆ្លើយដាក់ទៅលើឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង ជាម្ចាស់ថ្នាំញៀននោះ។ ក្នុងនោះ ដោយសារ សេក មិត្ត ហៅ កាយ ម៉េង បានយករថយន្តនេះទៅជិះប៉ុន្មានថ្ងៃហើយមកដល់តាមផ្លូវមុនសមត្ថកិច្ចចាប់ខ្លួនពួកគេទាំង ៣ នាក់ ឈ្មោះ សេក មិត្ត បានចុះគេចខ្លួនបាត់ទៅ។ តែទោះជាយ៉ាងណាក្តី សំណុំរឿងនេះត្រូវបានសមត្ថកិច្ចបញ្ជូនជនសង្ស័យទាំង ៣ នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី បន្ទាប់មកតំណាងអយ្យការក៏បានធ្វើការចោទប្រកាន់ និងចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ។ ចៅក្រមស៊ើបសួរ ក៏បានសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
ការឃុំខ្លួនបានធ្វើឡើងមួយរយៈខ្លី ជនសង្ស័យទាំង ៣ នាក់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ បន្ទាប់មកទៀត តុលាការបានបើកការស៊ើបអង្កេត ទំនងរកមិនឃើញបទល្មើសជាក់ស្ដែងដូចការចោទប្រកាន់នោះ ទើបបំបែកសំណុំរឿងជនសង្ស័យទាំង ៣ នាក់ ចេញពីសំណុំរឿងគ្រឿងញៀននេះ។
តុលាការសម្រេចផ្ដន្ទាទោសកំបាំងមុខតែឈ្មោះ សេក មិត្ត ហៅ កាយ ម៉េង ម្នាក់គត់ ដាក់ពន្ធនាគារកំណត់ ២៥ ឆ្នាំ ករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជិត ២ គីឡូក្រាម ដោយខុសច្បាប់នោះ៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


