សន្តិសុខសង្គម
អ្នកស្រុកសំឡូត ទទួលបានស្ពានបេឡេប្រវែង១៨ម៉ែត្រសម្រាប់ឆ្លងកាត់ឡើងវិញ ក្រោយស្ពាននេះរងការបំផ្លាញដោយទឹកជំនន់
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំឡូត នៃខេត្តបាត់ដំបង សប្បាយចិត្តដែលអាជ្ញាធរខេត្តរួមទាំងមន្ទីរជំនាញ បានខិតខំយ៉ាងឆាប់រហ័ស ក្នុងការសាងសង់ស្ពានបេឡេ១កន្លែង ក្នុងឃុំតាតោក ស្រុកសំឡូត ដែលស្ពាននេះមានសារៈសំខាន់
ប្រៀបជាសសៃឈាមសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋក្នុងឃុំក៏ដូចជាក្នុងស្រុកទាំងមូលផងដែរ ហើយត្រូវបានបំផ្លាញទាំងស្រុងដោយឥទ្ធិពលជំនន់ទឹកភ្លៀង ក្នុងរដូវកាលឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។

លោក ព្រួញ រិទ្ធិថា ប្រធានមន្ទីរសាធារណការខេត្ត បានឲ្យដឹងថា ចំពោះស្ពាននេះ គឺជាការឆ្លើយតបបន្ទាន់មួយក្រោយមានកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត ខណៈគ្រានោះក៏ត្រូវបានលោក សុខ លូ បានចុះពិនិត្យផ្ទាល់ផងដែរ ហើយតាមរយៈការចង្អុលបង្ហាញបន្ទាន់ពីលោកអភិបាលខេត្ត ទើបលោកបានសុំគោលការណ៍បន្ទាន់នេះដល់ក្រសួង ទើបមន្ទីរចាប់ផ្តើមក្នុងការឆ្លើយតបបន្ទាន់ តាមរយៈកញ្ចប់ថវិការរបស់មន្ទីរ ក្នុងការសម្រេចបានយ៉ាងឆាប់រហ័សបែបនេះ ព្រោះតែស្ពានមួយនេះមានសារ:សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋធ្វើការដឹកជញ្ជូនរាល់ទិន្នផលកសិកម្មរបស់ពួកគាត់ចូលទីផ្សារ ហើយក៏ចាំបាច់សម្រាប់ជនជាតិភាគតិចរស់នៅតំបន់នោះផងដែរ។

ស្ពានបេឡេ មួយខ្សែនេះ ស្ថិតនៅក្នុងភូមិរែ ឃុំតាតោក ស្រុកសំឡូត ខេត្តបាតដំបង ត្រូវបានសាងសង់រួចជាស្ថាពរជូនដល់ប្រជាពលរដ្ឋ រួមទាំងជនជាតិខ្មែរភាគតិចរស់នៅតំបន់នោះ បានប្រើប្រាស់វិញ កាលពីថ្ងៃទី១៩ខែ មករា ឆ្នាំ២០២៥ ដែលស្ពាននេះមានប្រវែង១៨ម៉ែត្រ និងទទឹងប្រវែង៤,២ម៉ែត្រ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


