សន្តិសុខសង្គម
ឃាត់សិស្សសាលាបាក់ទូក១២នាក់ គេចម៉ោងសិក្សាប្រមូលផ្ដុំគ្នាក្នុងហាងកាហ្វេ
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឃាត់ខ្លួនសិស្សានុសិស្សសាលាបាក់ទូកប្រុសស្រីចំនួន១២នាក់ ដែលនាំគ្នាគេចសាលាមិនចូលរៀនមកអង្គុយក្នុងហាងកាហ្វេមួយកន្លែង នៅផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា។

លោក ថេង សុថុល អភិបាលនៃគណអភិបាលខណ្ឌ៧មករា បានបញ្ជាក់ថា បញ្ហានេះកើតឡើងដដែលជាដដែល ខណៈកម្លាំងអាជ្ញាធរមានសមត្ថកិច្ចតាមប៉ុស្តិ៍មូលដ្ឋានក៏តែងតែចុះផ្សព្វផ្សាយអប់រំជាច្រើនលើករួចមកហើយដែរ ដូចជាតាមសាលារៀន ជាពិសេសផលប៉ះពាល់បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាចរាចរណ៍ ជាដើម ប៉ុន្តែសិស្សានុសិស្សមួយចំនួនតូចនៅតែមិនស្ដាប់ការណែនាំរបស់មន្ត្រីអាជ្ញាធរក៏ដូចជាគណៈគ្រប់គ្រងសាលាឡើយ។

លោកអភិបាលខណ្ឌបន្ថែមថា សិស្សសាលាទាំង១២នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅប្រមូលមកធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលដើម្បីមកធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងគណៈគ្រប់គ្រងសាលា និងឲ្យអាណាព្យាបាលធានាទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ។
លោក ថេង សុថុល ក៏សំណូមពរដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាសិស្សគំរូ និងប្រជាពលរដ្ឋល្អក្នុងសង្គមជាតិ៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


