សន្តិសុខសង្គម
អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការអន្តរជាតិ លើបញ្ហាកោះគុត
អ្នកស្រាវជ្រាវនយោបាយ និងអ្នកទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជានឹងខាតបង់ជាក់ជាមិនខាន បើសិនជាកម្ពុជាធ្វើការប្តឹងទៅតុលាការអន្តរជាតិ ឬក៏ពឹងផ្អែកលើយន្តការដំណោះស្រាយអន្តរជាតិលើបញ្ហាកោះគុត។ ទន្ទឹមនឹងនេះ អ្នកនយោបាយខ្មែរដែលមានមូលដ្ឋាននៅបរទេស ឬអតីតមេដឹកនាំគណបក្សប្រឆាំងគួរឈប់យកពលករធ្វើជាឈ្នាន់នយោបាយ កៀរគរធ្វើបាតុកម្មលើដីបរទេសដោយខុសច្បាប់ ដើម្បីបំពេញរបៀបវារៈនយោបាយរបស់ពួកគេទៀតទៅ។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងធ្ងន់ៗថា រឿងព្រំដែនរវាងកម្ពុជា ថៃ មិនអាចពឹងផ្អែកលើយន្តការអន្តរជាតិតាមរយៈការប្តឹងទៅតុលាការអន្តរជាតិបាននោះទេ។ បើមិនដូច្នេះ កម្ពុជានឹងបាត់បង់ប្រយោជន៍ ពីព្រោះបញ្ហាកោះគុតមិនទាន់មានការដាច់ស្រេចរវាងកម្ពុជា និងភាគីថៃនៅឡើយទេ។

ផ្ទុយមកវិញ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ហើយថា ភាគីកម្ពុជា និងថៃកំពុងចចារលើបញ្ហាបូរណភាពទឹកដីនេះ ដូច្នេះមានតែយន្តការចចារបែបនេះទេទើបមិនធ្វើឱ្យកម្ពុជាខាតបង់ និងជាការស្វែងរកដំណោះស្រាយដ៏ល្អបំផុត។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះថា បញ្ហាកោះគុតមិនអាចយកបញ្ហា CLV-DTA មកប្រៀបធៀបបានទេ ទាំងនេះជាបញ្ហាធំណាស់ដែលបំផុសបំផុលដោយក្រុមប្រឆាំងនៅក្រៅប្រទេសដែលមានជំនាញក្នុងការកៀរគរពលករធ្វើបាតុកម្មខុសច្បាប់នៅក្រៅប្រទេស ដើម្បីបំពេញផលប្រយោជន៍នយោបាយរបស់ពួកគេ។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្តថា ក្រុមប្រឆាំងនៅក្រៅប្រទេសមិនបានធ្វើសកម្មភាពណាមួយផ្តល់ផលប្រយោជន៍លើការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃនោះទេ គឺពួកគេធ្វើដើម្បីតែរបៀបវារៈនយោបាយរបស់ពួកគេតែប៉ុណ្ណោះ ពីព្រោះពួកគេដឹងច្បាស់ណាស់ថា បញ្ហាកោះគុតមិនអាចដក ឬប្តឹងតាមដែលពួកគេលើកឡើងបានទេ។ ដោយឡែកបាតុកម្មរបស់ក្រុមប្រឆាំងរឿងកោះគុតនៅក្រៅប្រទេស មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ពលករដែលកំពុងធ្វើការនៅក្រៅប្រទេស តែម្តង។
ចំណែក លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចេះឈឺឆ្អាលរឿងទឹកដី សេដ្ឋកិច្ច ឬបញ្ហាជាតិណាមួយរបស់ពលករខ្មែរនៅក្រៅប្រទេសជារឿងល្អហើយ ក៏ប៉ុន្តែអ្វីដែលចាំបាច់នោះ គឺត្រូវមានការពិចារណាឱ្យបានច្បាស់លាស់ត្រឹមត្រូវ ជៀសវាងចូលផុងខ្លួននៃរបៀបវារៈនយោបាយរបស់ក្រុមបក្សប្រឆាំង ដែលធ្វើឱ្យបាត់បង់ប្រយោជន៍ជាតិ និងខ្លួនឯងដែលកំពុងធ្វើការនៅលើទឹកដីបរទេស។

អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវរូបនេះសង្កត់ធ្ងន់ថា គណបក្សប្រឆាំងដឹងហើយថា ដំណោះស្រាយមួយណាចំណេញដល់ជាតិ មួយណាមិនចំណេញ ក៏ប៉ុន្តែដើម្បីរបៀបវារៈនយោបាយ ពួកគេហ៊ានធ្វើគ្រប់បែបយ៉ាង បើទោះបីអ្វីដែលពួកគេធ្វើនោះមិនមានផលចំណេញដល់ការដោះស្រាយបញ្ហាជាតិក៏ដោយ។ ជាក់ស្តែង ការកៀរគរឱ្យចូលរួមធ្វើបាតុកម្មរបស់ក្រុមប្រឆាំងរឿងកោះគុតនៅក្រៅប្រទេស មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ពលករនៅក្រៅប្រទេស ផងដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក