នយោបាយ
ពលករខ្មែរនៅកូរ៉េប្រឆាំងការធ្វើបាតុកម្មរបស់ក្រុមជ្រុលនិយម
បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានលើកបដាប្រកាសមិនចូលរួមធ្វើបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ព្រោះពួកគេជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង និងមិនចង់បង្ខូចកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។
លោក ញ៉ ឧត្តម ជាពលករខ្មែរម្នាក់ក្នុងចំណោមពលកររាប់រយនាក់ផ្សេងទៀតនិយាយថា៖ “ខ្ញុំមិនចូលរួមធ្វើបាតុកម្មទេ ហើយខ្ញុំស្រឡាញ់ជាតិខ្ញុំ! ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ពួកខ្ញុំជាពលករដែលកំពុងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើការចចារបញ្ហាព្រំដែនជាមួយប្រទេសជិតខាង”។

លោកបន្ដថា៖ “ខ្មែរនៅទីណាក៏ដោយ ទោះមានគំនិតមិនដូចគ្នាក៏ដោយ ក៏យើងនៅតែជាខ្មែរ! យើងមិនត្រូវឈ្លោះគ្នានៅលើទឹកដីគេនាំឱ្យគេមើលងាយនោះទេ។ បាតុកម្មមិនមែនជាដំណោះស្រាយនោះទេ ផ្ទុយទៅវិញបាតុកម្មគឺតែងតែនាំឱ្យយើងខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ ដូចនេះសូមបងប្អូនដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ កុំទៅចូលរួមបាតុកម្មដែលរៀបចំដោយក្រុមប្រឆាំងឱ្យសោះ”។
ពលករខ្មែររូបនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋផ្សេងទៀតកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបាននិងកំពុងញុះញង់បងប្អូនឱ្យចូលរួមបាតុកម្មដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ។ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់លោកមានការជឿជាក់ និងទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបញ្ហាព្រំដែនសមុទ្រជាមួយភាគីថៃដោយមិនចាំបាច់ប្តឹងទៅតុលាការអន្ដរជាតិនោះទេ។

លោក យាន ធារ៉ា ជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េបាននិយាយថា៖ “សូមកុំជឿតាមការអុជអាលរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋខ្មែរ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង។ មានតែខ្មែរដែលមានខួរបរទេសទេ ដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការអន្តរជាតិលើករណីកោះគុត ខណៈដែលប្រទេសយើងទាំងពីរកំពុងតែធ្វើការជាមួយគ្នាដោយសន្តិវិធី និងយកច្បាប់ជាគោល”។
លោកបន្តថា ក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់កំពុងអុជអាលដោយយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង ដែលអាចនាំឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម បាត់បង់អាយុជីវិតប្រជាជន និងបំផ្លាញសេដ្ឋកិច្ចទាំងស្រុង។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុត ដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ជេះកំហឹងពលរដ្ឋ ខណៈដែលភាគីទាំងពីរកំពុងតែធ្វើការចរចាគ្នានៅឡើយ។ ពួកគេមានចេតនាទុច្ចរិតបង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង។
គួររំឭកថា ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់នៅតែព្យាយាមយកកោះគុតមកធ្វើជាលេស ដើម្បីកៀរគរមនុស្សមកធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ប៉ុន្ដែការអំពាវនាវ ការកៀរគរមនុស្សរបស់ពួកគេគ្មានប្រសិទ្ធភាពនោះទេ ដោយសារពលរដ្ឋបានដឹងច្បាស់ពីល្បិចកលដ៏ខ្មៅងងឹតរបស់ពួកគេក្នុងការបម្រើផលប្រយោជន៍ទណ្ឌិត សម រង្ស៊ី និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


