Connect with us

ព័ត៌មានជាតិ

កូវីដនៅឥណ្ឌាឆក់យកជីវិតគ្រូពេទ្យសរុបជាង ១ពាន់នាក់

បានផុស

នៅ

សមាគមគ្រូពេទ្យឥណ្ឌា (IMA) បាននិយាយថា ប្រទេសឥណ្ឌាបានបាត់បង់វេជ្ជបណ្ឌិតចំនួន២៦៩នាក់នៅក្នុងរលកទី២នៃជំងឹកូវីដ-១៩ ដែលបានបំផ្លាញប្រទេសនេះក្នុងរយៈពេលពីរខែចុងក្រោយ។

ប្រទេសឥណ្ឌា បានបាត់បង់គ្រូពេទ្យចំនួន៧៤៨នាក់ផ្សេងទៀតផងដែរ នៅក្នុងរលកទី១នៃជំងឺកូវីដ-១៩កាលពីឆ្នាំមុន។ ថ្វីបើ IMA និយាយថា គ្រូពេទ្យជាងមួយពាន់នាក់ បានស្លាប់ដោយសារកូវីដគិតត្រឹមពេលនេះក៏ដោយ ប៉ុន្តែចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ ព្រោះសមាគមគ្រូពេទ្យកត់ត្រាតែចំនួនសមាជិកផ្លូវការរបស់ខ្លួនប៉ុណ្ណោះ។

រហូតមកដល់ពេលនេះ មានបុគ្គលិកថែទាំសុខភាពត្រឹមតែ៦៦ភាគរយប៉ុណ្ណោះ ក្នុងចំណោមចំនួនសរុបរបស់ប្រទេសឥណ្ឌា ដែលបានទទួលថ្នាំបង្ការពេញលេញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ India Today

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម