ព័ត៌មានជាតិ
ចាប់ខ្លួនអ្នកបើកបរ ឡានធុនធ្ងន់ម្នាក់ ក្រោយចាក់ដីបិទផ្លូវ ព្រោះខឹងមន្ត្រី ចាប់ឡានរបស់ខ្លួន ដឹកលើសទម្ងន់
មន្ត្រីជាន់ខ្ពស់ ក្រសួងសាធារណការ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឃាត់ខ្លួន អ្នកបើកបររថយន្តធុនធ្ងន់ ចាក់ដីបិទផ្លូវបណ្ដាលឲ្យកកស្ទះចរាចរណ៍ នៅលើផ្លូវលេខ២០អា ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន។
លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅរសៀលថ្ងៃច័ន្ទនេះថា ជនបង្កហេតុ ល្មើសនិងច្បាប់ ត្រូវបានកងកម្លាំងសមត្ថកិច្ច តាមក្របួចបានហើយនៅព្រឹកថ្ងៃទី៩ ខែសីហានេះ។ លោក បានឲ្យដឹងថា ជននេះបើករបរថយន្តធុនធ្ងន់ ដឹកដីលើស ទម្ងន់កម្រិតកំណត់ហើយគេចវេសមិនចូលថ្លឹងនៅជញ្ជីង តែត្រូវបានក្រុមជញ្ជីងចល័ត របស់ក្រសួងតាមប្រម៉ាញ់។

លោក គង់ វិមាន បានឲ្យដឹងទៀតថា «ដោយសារតែគំនិតអគតិជននេះ បានបែនឡានចាក់ដីបិទផ្លូវជាតិ បណ្តាលអោយកកស្ទះចរាចរណ៍តាមដងផ្លូវ កាលពីថ្ងៃទី៥/៨/២១កន្លងមក និងបានបង្កអសន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងធ្ងន់ធ្ងរ ដែលនេះជាអំពើល្មើស មិនអាចអត់ឱនបានឡើយ»។
គួររំលឹកថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ នៅលើផ្លូវលេខ២០អា ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានការកកស្ទះចរាចរណ៍ បណ្ដាលមកពីក្រុមរថយន្តដឹកដី ដឹកថ្មជាច្រើនបាន ដាក់ឡាននៅពាសពេញផ្លូវ ធ្វើឱ្យមានការកកស្ទះយ៉ាងខ្លាំង ក្នុងគោលបំណងតវ៉ា ចំពោះការអនុវត្តច្បាប់ របស់មន្ត្រីក្រសួងសាធារណការលើករណីល្មើស ដឹកលើសទម្ងន់របស់ខ្លួន។
ប្រភពព័ត៌មាន បានឲ្យដឹងថា ក្នុងចំណោមរថយន្តដឹកដី ដឹកថ្មទាំងអស់នោះ មានរថយន្ត១គ្រឿង បានបែនចាក់នៅលើផ្លូវ ហើយមានការហ៊ោកញ្ជ្រៀវ លើកទឹកចិត្តពីក្រុមអ្នកបើកបរឡានដឹកដី ដឹកថ្មទាំងនោះផងដែរ ធ្វើឲ្យមានការកកស្ទះកាន់តែខ្លាំង ហើយពួកគេក៏បាន បើករត់គេចបាត់៕ (ដោយ)៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី