Connect with us

កីឡា

អ្នកចាត់ការក្រុមកម្ពុជា Keisuke Honda បន្តបង្ហាញ ខ្លួនបាន២ប្រកួត នៅលីគ ប្រទេស អាហ្សេបៃហ្សង់

បានផុស

នៅ

លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានបង្ហាញខ្លួនជាលើកទី២ហើយ គិតត្រឹមសប្ដាហ៍ទី២២ នៃពានរង្វាន់ លីគ កំពូលប្រទេស អាហ្សេបៃហ្សង់ (Azerbaijan Premier League) នៅយប់ ថ្ងៃ សៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ចុងសប្ដាហ៍នេះ តែលទ្ធផលបញ្ចប់ទៅបានត្រឹមស្មើ គ្នា។

ក្លឹបបាល់ទាត់ Neftçi Baku របស់ Honda បានប្រកួតស្មើគ្នាជាមួយក្រុម Gabala ដោយលទ្ធផល២ទល់២ លើទីលាន កីឡដ្ឋាន Gabala City Stadium។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yunis Huseynov អ្នកចាត់ការទូទៅ ក្រុមថ្មីរបស់Honda បានសម្រេចចិត្តដាក់កីឡាកររូបនេះឱ្យបង្ហាញខ្លួន ពេញ ៩០នាទី តែម្តង ស្របពេលប្រកួតដំបូងបានដាក់ឱ្យនៅកៅអីបម្រុងនិងប្តូរចូលនៅនាទី៤៦។

គិតត្រឹមពេលនេះក្រុមបាល់ទាត់ Neftçi Baku កំពុងឈរកំពូលតារាងបណ្តោះអាសន្ន ដោយស្មើពិន្ទុគ្នាជាមួយក្រុម គូ ប្រជែង Qarabağ ដែលមាន ៤៣ពិន្ទុ ប៉ុន្តែក្រុមQarabağ នៅសល់១ប្រកួតក្នុងដៃទៀត។

កីឡាករ Namik Alaskarov មិត្តរួមក្រុម របស់ Honda ឈរ កំពូលតារាងក្នុងបញ្ជី Top Scores ក្រោយរកបាន ១៤គ្រាប់ ច្រើនជាង គេ។

Honda បុរសវ័យ៣៤ឆ្នាំ នៅមានបេសកម្មជាច្រើនជាមួយក្រុមជម្រើសជាតិកម្ពុជា នៅឆ្នាំ២០២១ នេះទាំងក្នុងវគ្គជម្រុះពានរង្វាន់ 2022 FIFA World Cup ជុំទី២ប្រចាំទ្វីបអាស៊ី ប្រកួតក្នុងវគ្គជម្រុះ ជើងឯក ទ្វីបអាស៊ី ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងប្រកួតពានរង្វាន់ ជើងឯក តំបន់ អាស៊ាន AFF Suzuki Cup 2020 ជាដើម។

រូបគេបានចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិជប៉ុន ក្រោយចប់បេសកម្មក្នុងពានរង្វាន់ 2018 FIFA World Cup នៅប្រទេសរុស្ស៊ីពេលក្រុមជម្រើសជាតិជប៉ុនធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ។ យ៉ាងណាក្តីអាជីពជាកីឡាកររបស់រូបគេមិនទាន់បញ្ចប់នោះទេ។

ចំណែកក្រុមថ្មីរបស់ Honda មានអាយុកាល៨៣ឆ្នាំ នឹងជាក្រុមឈ្នះជើងឯកពានរង្វាន់លីគកំពូល អាហ្សេបៃហ្សង់ ចំនួន៨លើក ឈ្នះពានរង្វាន់ Azerbaijan Cup ចំនួន៧លើក ឈ្នះពាន Azerbaijan Supercup ចំនួន២លើក និងធ្លាប់ឡើងទៅលេងក្នុងពានរង្វាន់ UEFA Champion League ផងដែរ។

ក្រុមនេះ ប្រើប្រាស់កីឡដ្ឋាន Bakcell Arena ក្នុងទីក្រុងបាគូ ខណៈ បច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខ ២ ក្នុងតារាង រួម ហើយគូប្រជែង Qarabağ ឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយ ប្រកួត បាន ២០ សប្ដាហ៍មកនេះ៕

អត្ថបទ៖ម៉េង ហួរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

បច្ចេកវិទ្យា៦ ថ្ងៃ មុន

វិធីប្លែកៗ ជនអានាមិកប្រើដើម្បីបោកបញ្ឆោត តាមប្រព័ន្ធបច្ចេកវិទ្យា

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

តួកាច Benz ទម្លាយថា នាងធ្លាប់វាយរឹកដាក់អ្នកគាំទ្រ ពេលកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងកាលវ័យជំទង់

បច្ចេកវិទ្យា៧ ថ្ងៃ មុន

កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម

Sokha Hotels

ព័ត៌មានពេញនិយម