Connect with us

កីឡា

Reinier ឈ្នះ​វីរបុរស«ពស់​ថ្លាន់ភូមា»​គ្រង​​ខ្សែក្រវាត់ពិភពលោក​២គ្រឿង​​

បានផុស

នៅ

វីរបុរស​របស់​​ប្រជា​ជន​មីយ៉ាន់ម៉ា Aung La N Sang អស់​ខ្សែ​ក្រវាត់​ពិភព​លោក​ហើយ បន្ទាប់​ពី​ការ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ទី​២​របស់​ខ្លួន​បានបរាជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​របូត​បាត់​ខ្សែ​ក្រវាត់​ពិភព​លោក​ទី​២​របស់​ជើង​ខ្លាំង​រហស្សនាម«ពស់​ថ្លាន​ភូមា»​ ក្រោយ​ពេល​សមរភូមិ​ប្រយុទ្ធ​ដ៏​រន្ធត់​៥​ទឹក​ពេញ​ជា​មួយ​កំពូល​អ្នក​ជំនាញ​ក្បាច់​ក្រោម​ហុល្លង់ Reinier  de Ridder នៅ​ព្រឹត្តិការណ៍ “ONE on TNT IV” ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មេសា​នេះ។

ការ​ពិត​នៅ​លើ​សង្វៀន​បង្ហាញ​ថា កីឡាករ​ហុល្លង់ Reinier  de Ridder មាន​ប្រៀប​ទាំង​ស្រុង​ទៅ​លើ​ម្ចាស់​ខ្សែ​ក្រវាត់​ភូមា​​សម្រាប់​ការ​ប្រកួត​រយៈ​ពេល​​២៥​នាទី។ ចាប់​ពី​ទឹក​ទី​១ អ្នក​ប្រជែង​ខ្សែ​ក្រវាត់​ចូល​ចាប់​​ផ្តួល​ និងប្រើ​ក្បាច់​ក្រោម​រឹត​ឃ្លេ​-ក និង​អោបពីក្រោយ​ជាញឹក​ញាប់។

ជា​មួយ​គ្នា​នេះ កីឡាករ​ហុល្លង់​ក៏​មាន​ឱកាស​ឡើង​ជិះ​ពី​លើ​ជា​ច្រើន​លើក ហើយ​បាន​វាយ​កែង និង​កណ្តាប់​ដៃ​យ៉ាង​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្ទើរ​តែ​គិត​ថា ការ​ប្រកួត​នេះ​នឹង​មិន​ចប់​ទឹក​នោះ​ទេ។

ចំណែក​ម្ចាស់​ខ្សែ​ក្រវាត់ Aung La N Sang មាន​រឿង​ពីរ​ដែល​គាត់​ត្រូវ​ធ្វើ។ ទី​១ គ្រប់ពេល​វេលា​​ត្រូវ​ការពារ​ពី​ក្បាច់​ឃ្លេ​ដ៏​គ្រោះ​ថ្នាក់​របស់​ដៃ​គូ​ដែល​មាន​ពេល​ខ្លះ​​ស្ទើរ​តែ​អាជ្ញា​កណ្តាល​ចង់​បញ្ឈប់​ការ​ប្រកួត​ម្តង​ៗ​ទៅ​ហើយ​ពី​ការ​កាច់​ដៃ​ដ៏​គ្រោះ​ថ្នាក់​របស់​អ្នក​ដណ្តើម​ខ្សែ​ក្រវាត់។ ទ

ទី​២ កីឡាករ​មីយ៉ាន់ម៉ា​មាន​ឱកាស​វ៉ៃ​កណ្តាប់​ដៃ និង​កែង​ម្តង​ម្កាល​ដែរ ប៉ុន្តែ​មិន​​មាន​ប្រៀប​លើ​​ដៃ​គូ​ដែល​មាន​ប្រៀប​ទាំង​កម្លាំង កាយ​សម្បទា និង​ក្បាច់​ក្រោម។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​របស់​ម្ចាស់​ខ្សែ​ក្រវាត់​នោះ​គឺ​រយៈ​ពេល​ប្រហែល​ជា​១​នាទី​ចុង​ក្រោយ​នៃ​​ទី​៥ Aung La N Sang បាន​រើ​បម្រះ និង​រើ​ខ្លួន​ចេញ​ពីក្រោម ហើយ​ឡើង​ជិះ​ពី​លើ Reinier  de Ridder ដែល​ផ្តល់​ឱកាស​ឲ្យ​រូប​គេ​ប្រើ​កណ្តាប់​ដៃ​ និង​កែង​ជា​បន្ត​បន្ទាប់​ពី ប៉ុន្តែពេល​វេលា​​មិន​គ្រប់​គ្រាន់​ទេ។

ចប់​ការ​ប្រកួតទាំង​៥​ទឹក​ពេញ ចៅក្រម​បាន​កាត់​សេចក្តី​ឲ្យ Reinier  de Ridder ឈ្នះ​ដោយ​ពិន្ទុ​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Light Heavyweight។ នេះ​ជា​ខ្សែ​ក្រវាត់​ពិភព​លោក​ទម្ងន់​ធ្ងន់​ទី​២​ដែល​កីឡាករ​ហុល្លង់​ម្នាក់​នេះ​ឈ្នះ បន្ទាប់​ពី​ខ្សែ​ក្រវាត់​ទី​១ ONE Middleweight ក៏​រូប​គេ​ឈ្នះ​ពី​កីឡាករ  Aung La N Sang ដដែល​កាល​ពី​៦​ខែ​មុន។

រហូត​ដល់​ពេល​នេះ Reinier  de Ridder នៅ​តែ​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​លក្ខណៈ​អាជីព​១៤​ដង​ឈ្នះ​ទាំង​អស់ និង​ប្រកួត​​៥លើក​នៅ​ស្ថាប័ន ONE រូប​គេឈ្នះ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​២​គ្រឿង។

ចំណែក​វីរបុរស​មីយ៉ាន់ម៉ា Aung La N Sang អស់ខ្សែ​ក្រវាត់​ហើយ បន្ទាប់​ពី​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក​២​គ្រឿង​ត្រូវ​បាន​គេ​​វ៉ៃ​ដណ្តើម​យក​ទៅ​អស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម