Connect with us

កីឡា

Miura គ្រោង​បញ្ឈប់ Basto ដែល​ធ្លាប់​ផ្តួល សុ​វណ្ណា​រី ដើម្បី​ឱកាស​ខ្សែក្រវាត់​

បានផុស

នៅ

នារី​គុន​ចម្រុះ​ជប៉ុន Ayaka Miura សម្លឹង​ឃើញ​ឱកាស​បោះជំហាន​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក នៅពេល​នាង​ត្រូវ​ប្រកួត​ជាមួយ​កីឡាការិនី Rayane Bastos នៅ​ព្រឹត្តិការណ៍ ONE: DANGAL ថ្ងៃ​សៅរ៍ ទី​១៥ ខែឧសភា​នេះ​។

អ្នកលេង​គុន​ចម្រុះ​ជប៉ុន​បាន​ចាត់​ទុក​ការប្រកួត​ជាមួយ​កីឡាការិនី​ប្រេ​ស៊ី​ល​ដើម្បី​ជាការ​ទម្លាយ​ទ្វារ​ឆ្ពោះទៅរក​ឱកាស​ប្រកួត​ខ្សែក្រវាត់​ពិភពលោក​។​

នាង Miura បាន​និយាយថា «​តាម​ពិតទៅ ខ្ញុំ​នឹង​កំដ Bastos ដោយ​ក្បាច់​ក្រោម ហើយ​ឃ្លេ​ឲ្យ​នាង​ចុះចាញ់​។ នេះ​ជា​អ្វីដែល​កើតមាន​ក្នុង​គំនិត​ខ្ញុំ​យូរហើយ​»​។

នេះ​ជាការ​ឡើង​សង្វៀន ONE លើក​ទី​៥​របស់​កីឡាការិនី​ជប៉ុន​រូបនេះ បន្ទាប់ពី​ការប្រកួត​៤​លើក​កន្លងមក​ឈ្នះ​៣​ដង​ជាប់​គ្នា និង​លើក​ទី​៤​បាន​ចាញ់​។ សម្រាប់​ជ័យជម្នះ​៣​លើក​ជាប់​គ្នា​គឺ​នាង​ប្រើ​ជំនាញ​ឃ្លេ​ឲ្យ​ដៃគូ​ចុះចាញ់​ទាំងពីរ​នាក់ ប៉ុន្តែ​ការប្រកួត​ចុងក្រោយ​នាង​បាន​ចាញ់​កីឡាការិនី​សិង្ហ​បុរី Tiffany Teo ក្នុង​ទឹក​ទី​៣​។

Miura បាន​និយាយ​ថា បន្ទាប់​បរាជ័យ​ចុងក្រោយ នាង​បាន​ខិតខំ​ហ្វឹកហាត់​ម​យ៉ាងខ្លាំង និង​បាន​សិក្សា​ស្វែងយល់​យ៉ាង​ស៊ីជម្រៅ​ពី​ចំណុចខ្សោយ​របស់ខ្លួន​ឯង ដូច្នេះ​ការឡើង​សង្វៀន​លើក​នេះ​នាង​ដឹងថា អ្វីដែល​ត្រូវធ្វើ និង​អ្វីដែល​ប្រុងប្រយ័ត្ន​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​ជាមួយគ្នានេះ Miura បាន​សិក្សា​ស្វែងយល់​យ៉ាង​ម៉ត់ចត់​ពី​ដៃគូ Bastos និង​ជឿជាក់ថា ដៃគូ​ម្នាក់នេះ​មាន​ជំនាញ និង​សមត្ថភាព​វ៉ៃ​បាន​គ្រប់​ក្បាច់​ទាំង​អស់​។

កីឡាការិនី​អាយុ​៣០​ឆ្នាំ​មកពី​ទីក្រុង​តូ​ក្យូ​បាន​និយាយ​ថា «Bastos ពូកែ​វ៉ៃ​កណ្តាប់ដៃ ដូច្នេះ​ជា​ផ្នែក​គ្រោះ​ដែល​ខ្ញុំ​ត្រូវ​ប្រយ័ត្ន​មែនទែន​។ មើល​វីដេអូ​ប្រកួត នាង​ក៏បាន​បញ្ឈប់​ដៃគូ​ដោយ​ក្បាច់​ឃ្លេ​ដែរ​។ ខ្ញុំ​អាច​និយាយ​បាន​ថា ក្បាច់​ក្រោម​គាត់​ក៏​ល្អ ក្បាច់​លើ​ក៏​ល្អ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំ​គឺ​លេង​ក្បាច់​ក្រោម​ហើយ​»​។​

«​បើ​ខ្ញុំ​មិនអាច​ឃ្លេ Bastos ឲ្យ​ចុះចាញ់​ទេ ដូច្នេះ​ខ្ញុំ​គ្មាន​ផ្លូវ​ឈ្នះ​ទេ តែ​ខ្ញុំ​ជឿជាក់​លើ​ជំនាញ​ក្រោម​របស់ខ្ញុំ​អាចធ្វើ​បាន​»​។

វា​ជាការ​ប្រកួត​មិត្តភាព តែ​កីឡាការិនី​ជប៉ុន​ដែលមាន​បទពិសោធ​ប្រកួត​១៣​ដង (​ឈ្នះ​១០ និង​ចាញ់​៣)​បានចាត់ទុក​ជា​រឿង​ដ៏​សំខាន់​សម្រាប់​នាង​បើកផ្លូវ​សម្រាប់​ផែនការ​ធំ​របស់ខ្លួន​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​ចាប់អារម្មណ៍​ប្រកួត​នរណា​ក៏បាន​នៅក្នុង​ប្រភេទ​ទម្ងន់​២​យ៉ាង​។ ខ្ញុំ​ចង់​ប្រកួត​ជាមួយ Teo សា​ថ្មី ជាពិសេស​ចង់​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​»​។ នាង​ជឿថា នាង​អាច​ទៅ​ដណ្តើម​ខ្សែក្រវាត់​ជាមួយ​រា​ជនី​សង្វៀន​គុន​ចម្រុះ Angela Lee និង​រាជ​នី​សង្វៀន​ពូកែ​កណ្តាប់ Xiong Jing Nan​។

Miura បញ្ជាក់​ថា «​នរណា​ក៏​រវាង Angela ឬ Xiong ខ្ញុំ​នឹង​ដើរ​លើផ្លូវ​នេះ​ដល់​ពួកគេ ដូច្នេះ​ពួកគេ​មិនអាច​រត់គេច​ចេញពី​ផ្លូវ​របស់ខ្ញុំ​បានឡើយ​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២៦ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៣១ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៣២ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៣៥ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម