Connect with us

កីឡា

៤​ចំណុច​ឆ្ពោះទៅរក​ជ័យជម្នះ​រៀងៗ​រវាង Brandon Vera និង Arjan Bhullar

បានផុស

នៅ

​គូ​ឯក​នៃ​ព្រឹត្តិការណ៍ ONE: DANGAL​គឺជា​ជំនួប​ដណ្ដើម​ខ្សែក្រវាត់ ONE Heavyweight World Title រវាង​ម្ចាស់​ខ្សែក្រវាត់ Brandon “The Truth” Vera និង Arjan “Singh” Bhullar នា​ថ្ងៃ​សៅរ៍​ទី ១៥ ខែ ឧសភា នេះ​។ Bhullar ក៏​ចង់​ក្លាយជា​កីឡាករ​ឥណ្ឌា​ទី​១​ដែល​ឈ្នះ​ខ្សែក្រវាត់​នៅ​សង្វៀន​លំដាប់​ពិភពលោក ខណៈ Vera ចង់គ្រង​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​នេះ​ឲ្យ​យូរ​ថែមទៀត​។ សូម​តាមដាន​ចំណុចខ្លាំង ៤ យ៉ាង​ដែល​អ្នក​ទាំងពីរ​អាច​នឹង​មាន​ទំនុកចិត្ត និង​ទទួល​ជ័យជម្នះ​រៀងខ្លួន​។

Bhullar ខ្លាំង​ខាង​ប្រដាល់សកល​អ្នកលេង​គុន​ចម្រុះ​ឥណ្ឌា​ដាក់​ផែនការ​ស្ពាយ​ខ្សែក្រវាត់​ចេញពី​សិង្ហ​បុរី​។ គេ​នឹង​បង្ហាញ​សមត្ថភាព​ដែល​ស័ក្តិ​សមជា​ជើងឯក​ពិភពលោក និង​ប្រើ​ជំនាញ​ប្រដាល់សកល​របស់ខ្លួន​ដើម្បី​យកឈ្នះ Vera​។

កណ្ដាប់ដៃ​របស់ Bhullar ពិតជា​គ្រោះថ្នាក់ ដែល​នាំ​ឲ្យ​រូបគេ​ជឿជាក់ថា​នឹង​ប្រើ​ក្បាច់​វ៉ៃ​ឈរ​ពី​ចម្ងាយ​ប្តូរ​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​។ បន្ថែម​លើ​ជំនាញ​វ៉ៃ​ឈរ​ដ៏​មាន​ប្រសិទ្ធភាព កីឡាករ​ឥណ្ឌា​រូបនេះ​នឹង​ប្រើ​ជំនាញ​ចំបាប់​របស់ខ្លួន​ដែល​ធ្លាប់ប្រើ​ក្នុងការ​ប្រកួត​លំដាប់​ពិភពលោក​កន្លងមក​។​

Vera មាន​ស្នៀត​វាយបក​ល្អ​ម្ចាស់​ខ្សែក្រវាត់ Vera ក៏​គ្រោង​ប្រើ​ជំនាញ​ប្រដាល់សេរី​របស់ខ្លួន​ឲ្យ​បានល្អ​ផងដែរ​។ ដោយ​ផ្អែកលើ​ជ័យជម្នះ​៤​លើកចុងក្រោយរ​នៅ​សង្វៀន ONE កីឡាករ​កូនកាត់​ហ្វីលីពីន​-​អាមេរិក មានប្រៀប​ខ្លាំង​លើ​ដៃគូ និង​ផ្តួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ទាំងអស់​តាមរយៈ​កណ្ដាប់ដៃ​។

អ្នក​លេង​ទម្ងន់​ធ្ងន់ Mauro “The Hammer” Cerilli, Igor Subora, និង Paul Cheng សុទ្ធតែ​ដើរចូល​យ៉ាង​អង់អាច ប៉ុន្តែ​ត្រូវ​រង​កណ្តាប់ដៃ​ឆ្វេង​ពិឃាដ​ដេក​ក្នុង​ទឹក​ទី​១​ដូចគ្នា របស់ Vera​។ ក្រៅពី​ការប្រើ​កណ្តាប់ដៃ​ដ៏​អស្ចារ្យ ម្ចាស់​ខ្សែក្រវាត់​រូបនេះ​ក៏មាន​ស្នៀត​ទាត់​ក្រោម និង​ដងខ្លួន​ខ្លាំងៗ​ផងដែរ​។ ការ​វាយបក​នេះ គឺ​នឹងធ្វើ​ឲ្យ Bhullar ពិបាក​ទប់​មិន​ខាន​។

Bhullar មាន​ល្បឿន​ថេរ​ការ​ប៉ះទង្គិច​គ្នា​នៅ​ទឹក​ទី​១​របស់ Vera ច្បាស់​ជា​វាយ​សន្ធាប់​លើ​កីឡាករ​ឥណ្ឌា​ជាក់​ជាមិនខាន​ឡើយ ប៉ុន្តែ​មានរឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​នឹង​កើតមានឡើង ប្រសិនបើ Bhullar អាច​ទប់ទល់​បាន និង​ធ្វើ​ឲ្យ​ម្ចាស់​ខ្សែក្រវាត់​លំបាក​ខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រយៈពេល​១០​ឆ្នាំ​មក​ហើយ​ ដែល Vera មិនដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ឈ្នះ ឬ ចាញ់​ពិន្ទុ​ឡើយ ខណៈ​កីឡាករ​ឥណ្ឌា​បាន​បង្ហាញ​ពី​ជំនាញ​ឥត​ខ្ចោះ​សម្រាប់​ការ​វ៉ៃ​ពី​ចម្ងាយ​ដោយមាន​ចលនា​បម្លាស់​ទី​យ៉ាង​ល្អ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ជារួម Bhullar ទទួលបាន​ជ័យជម្នះ​ដោយ​ពិន្ទុ​ដល់​ទៅ​៧​ដង​។

ការប្រកួត​លើកដំបូង​នៅ ONE ជាមួយ Cerilli ជើង​ខ្លាំង​ឥណ្ឌា​កាន់តែ​វ៉ៃ​កាន់​តែ​មាន​កម្លាំង​ស៊ុ​ហ្វ​ពោល​គឺ​វ៉ៃ​មិន​ចេះ​ថមថយ​កម្លាំង​ឡើយ​។ ទាំង​កម្លាំង​ស៊ុ​ហ្វ ចលនា​បម្លាស់​ទី និង​ចេញ​ស្នៀត​នៅតែ​រក្សា​ភាព​ថេរ​របស់ខ្លួន​តាំងពីដើម​រហូតដល់​ចប់​ទឹក​។ បើ Vera ហ៊ាន​បន្ត​ដល់ ៥ ទឹក​ច្បាស់​ជា​ចប់​របស់ Bhullar មិនខានឡើយ​។

Vera ខ្លាំង​ខាង​ទាត់​ក្រោម​ជារឿយៗ​ម្ចាស់​ខ្សែក្រវាត់​ត្រូវបាន​គេ​មើលឃើញថា ផ្តួល​ដៃគូ​តាមរយៈ​កណ្តាប់ដៃ​ឆ្វេង ប៉ុន្តែ​កីឡាករ​រូបនេះ​ទាត់​ក្រោម​ក៏​គ្រោះថ្នាក់​ដែរ​។

Vera មាន​ទម្ងន់​ជើង​ទាត់​ធ្ងន់​ណាស់ ជាពិសេស​រាល់ពេល​ដែល​ដៃគូ​ព្យាយាម​ដាក់​សម្ពាធ និង​ចូល​វ៉ៃ​ផ្នែក​ខាងលើ​ពេល​មិនសូវ​ខ្វល់​នឹង​ល្វែង​ក្រោម​ឡើយ​។ ចន្លោះ​នេះ​ហើយ​ជា​ឱកាស​ដែល​ម្ចាស់​ខ្សែក្រវាត់​អាចយ​កជើង​ឆ្វេង​ទាត់​លើ​ភ្លៅ​របស់​ដៃគូ​ឲ្យ​ដួល និង​ប្រកួត​លែងកើត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម