កំពូល​អ្នក​កីឡាកាស Jinder Mahal និង John Cena ចាប់អារម្មណ៍​ការប្រកួត​ខ្សែក្រវាត់ Bhulla ថ្ងៃ​សៅរ៍​នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

កំពូល​អ្នក​កីឡាកាស Jinder Mahal និង John Cena ចាប់អារម្មណ៍​ការប្រកួត​ខ្សែក្រវាត់ Bhulla ថ្ងៃ​សៅរ៍​នេះ

បានផុស

នៅ

កំពូល​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់ Arjan Bhulla ប្តេជ្ញា​ធ្វើ​ឲ្យ​ក្លាយជា​ជនជាតិ​ឥណ្ឌា​ទី​១​ដែល​ឈ្នះ​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​មួយ​នេះ​សម្រាប់​ការប្រកួត​នា​ចុង​សប្តាហ៍​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកលេង​គុន​ចម្រុះ​ឥណ្ឌា Arjan Bhulla មាន​ភារកិច្ច​ធ្ងន់​នៅ​ពេល​ដែល​គាត់​ត្រូវ​ឡើង​ប្រជែង​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក​ពី​អធិរាជ​សង្វៀន​យូរអង្វែង Brandon Vera នៅ​ព្រឹត្តិការណ៍ ONE: Dangal នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៥ ខែឧសភា​នេះ នៅ​ប្រទេស​សិង្ហ​បុរី​។

មុន​ការប្រកួត​មកដល់ Arjan Bhulla ទទួលបាន​ការគាំទ្រ​យ៉ាង​ធំ​សម្បើម​ពី​កំពូល​តារា​កីឡាកាស WWE កីឡាករ Jinder Mahal​។

ជាមួយគ្នានេះ អតីត​ជើងឯក​កីឡាកាស WWE ១៣​សម័យកាល John Cena ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទូទាំង​ពិភពលោក​ក៏​ចាប់អារម្មណ៍​នឹង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​ធ្ងន់​នេះដែរ​។

គ្រាន់តែ​ឃើញ​ការគាំទ្រ​ពី​តារា​កីឡាកាស Mahal ហាក់​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ងឿ​ឆ្ងល់​ថា ហេតុអ្វី​បានជា​អ្នកកីឡា​កាស​ដែល​វ៉ៃ​នៅលើ​ទឹកដី​អាមេរិក​រូបនេះ​គាំទ្រ​កីឡាករ​ឥណ្ឌា​ដែលជា​ដៃគូ​របស់ Brandon Vera ដែលមាន​សញ្ជាតិ​ហ្វីលីពីន​-​អាមេរិក​។ តាមពិតទៅ អ្នក​កីឡាកាស​រូបនេះ​ជា​មិត្ត​ជិតស្និទ្ធ​ជាមួយ Bhullar ដែលមាន​កំណើត​នៅ​ប្រទេស​កាណាដា​ដូចគ្នា និង​មាន​ឈាមជ័រ​ឥណ្ឌា​ដូចគ្នា​។

គេ​នៅ​ចាំបាន​ថា Mahal ធ្លាប់បាន​ផ្តួល​កំពូល​អ្នក​កីឡាកាស Randy Orton ដើម្បី​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក WWE កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៧ និង​បាន​ក្លាយជា​អ្នក​កីឡាកាស​ដែល​មាន​ឈាមជ័រ​ឥណ្ឌា​ទី​១​ដែល​បាន​ក្លាយជា​ជើងឯក​ពិភពលោក WWE​។​

ដូច​ទៅ​នឹង​មិត្តសម្លាញ់​របស់​ខ្លួន​ដែរ Arjan Bhulla អាច​នឹង​ក្លាយជា​ជនជាតិ​ឥណ្ឌា​ទី​១​ដែល​បាន​ក្លាយជា​ជើងឯក​គុន​ចម្រុះ​ពិភពលោក​ទម្ងន់​ធ្ងន់ ប្រសិនបើ​រូបគេ​អាច​យកឈ្នះ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Brandon Vera បាន​។

អតីត​ជើងឯក​ពិភពលោក WWE បាន​និយាយ​ក្នុង​វីដេអូ​ឃ្លី​ប​ខ្លី​មួយ​ថា ៖«​នេះ​ជា​សករាជ​ថ្មី​របស់ Maharaja’ Jinder Mahal ហើយ​ខ្ញុំ​ចង់​ផ្តល់​ការគាំទ្រ​ជាពិសេស​ដល់​មិត្តសម្លាញ់ Arjan ‘Singh’ Bhullar សម្រាប់​ការប្រកួត​ដ៏​ពិសេស​នេះ​»​។

«​សំណាងល្អ​សម្លាញ់​។ សម្លាញ់​តំណាង​ឲ្យ​ប្រជាជន​ឥណ្ឌា​១.៣​ប៊ី​លាន​នាក់ ហើយ​សូម​នាំយក​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​ធ្ងន់​ទៅ​ទឹកដី​ប្រទេស​ឥណ្ឌា​។ ជូនពរ​ឲ្យ​ទទួលបាន​ជោគជ័យ​»​។

ចំណែក​អតីត​កំពូល​អ្នក​កីឡាកាស John Cena ក៏​ចាប់អារម្មណ៍​សម្រាប់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​នេះដែរ​។

Vera បាន​សួរ​ទៅ​អតីត​ជើងឯក​ពិភពលោក WWE ១៣​សម័យកាល​ថា​តើ​ចាប់អារម្មណ៍​ប្រដាល់​គុន​ចម្រុះ​ទេ​មុនពេល​គាត់​ឡើង​ការពារ​ខ្សែក្រវាត់​ពិភព​ថ្ងៃ​សៅរ៍​នេះ ហើយ Cena បាន​និយាយថា «​ខ្ញុំ​ជូនពរ​លោក​សំណាងល្អ​។ ខ្ញុំ​ដឹងថា ប្រឹងប្រែង​ហាត់​កម្រិតណា​រាល់ពេល​មានការ​ប្រកួត​ម្តងៗ​។ វា​ជា​ឱកាស​ដើម្បី​ឈរលើ​កំពូល​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services