Connect with us

កីឡា

ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ថ្មី Arjan Bhullar បាន​ពាក្យ​និយាយ​ទៅកាន់​អ្នកជំនាន់ក្រោយ​ឥណ្ឌា​

បានផុស

នៅ

អ្នកជំនាញ​ចំបាប់​ឥណ្ឌា​និង​ធ្លាប់​ប្រកួត​នៅ​ព្រឹត្តិការណ៍​អូឡាំពិក Arjan “Singh” Bhullar បាន​គ្រង​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ ONE Heavyweight បន្ទាប់ពី​ផ្ដួល​ម្ចាស់​ខ្សែក្រវាត់ Brandon “The Truth” Vera ត្រឹម​ទឹក​ទី​២​នៅ​ព្រឹត្តិការណ៍ ONE: DANGAL កាល​ថ្ងៃ​សៅរ៍ ទី​១៥ ខែឧសភា កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចការ​ដំបូង​របស់ Bhullar ត្រូវ​បាន​បញ្ចប់​ក្រោយ Vera គ្រង​ខ្សែក្រវាត់​នេះ​តាំងពី​ឆ្នាំ ២០១៥ ពោល​រយៈពេល ៥​ឆ្នាំកន្លះ​ដែល​វីរបុរស​ហ្វីលីពីន​-​អាមេរិក​កាន់​ខ្សែក្រវាត់​នេះ​។ តារា​ឥណ្ឌា​នឹង​បន្តការងារ​ហ្វឹកហាត់​ខ្លាំងក្លា​ថែមទៀត​ក្នុង​បំណង​ការពារ​ខ្សែក្រវាត់ ឬ រង់ចាំ​ការចង់​សងសឹក​របស់ Vera​។

Bhullar បាន​ថ្លែង​ថា​ «​ជ័យជម្នះ​នេះ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ខ្ញុំ និង​ក្លាយជា​កីឡាករ​ឥណ្ឌា​ដំបូង​ដែល​ឈ្នះ​ខ្សែក្រវាត់​កម្រិត​ពិភពលោក​នៅ ONE Championship​។ នេះ​ជាការ​ជំរុញ​ទឹកចិត្ត​មួយ​ដល់​អ្នកលេង​ក្បាច់គុន​វ័យក្មេង​ឥណ្ឌា និង​លើកទឹកចិត្ត​ឲ្យ​ពួកគេ​មា​នទី​ផ្សារលើ​ឆាក​អន្តរជាតិ ហើយ​សម្រេច​ក្ដី​ស្រមៃ​ដូច​ខ្ញុំ​»​។

Bhullar សង្កត់ធ្ងន់ថា «​ពី​មុនគេ​មិនសូវ​ឃើញ​អត្ត​ព​លិ​ក​ឥណ្ឌា​ច្រើន​ទេ​។ ប៉ុន្តែ ចាប់ពីពេលនេះ​ទៅ ខ្ញុំ​ជឿថា ​មាន​កីឡាករ​កីឡា​កា​រិ​ន​ឆ្នើម​ឥណ្ឌា​រាប់រយ​នាក់​នឹងធ្វើ​បានល្អ​លើស​ង្វៀន​លំដាប់​ពិភពលោក»។

“Singh” ដែល​ហ្វឹកហាត់​នៅ​ក្លិប American Kickboxing Academy បាន​ឡើងដល់​កម្រិត​កំពូល​មួយ​នៃ​ប្រភេទ​ទម្ងន់​ធ្ងន់ និង​មាន​មោទនភាព​ក្នុង​ការឡើង​ប្រកួត​តំណាង​ឲ្យ​ឥណ្ឌា​។

គួរ​ដឹង​ថា ជ័យជម្នះ​ដែល​គ្រង​ខ្សែក្រវាត់​ខាងលើ​នាំ​ឲ្យ​កីឡាករ​រហស្សនាម “Singh” កើន​កំណត់ត្រា​ឈ្នះ​១១​ដង និង​ចាញ់​តែ​១​ដង​ប៉ុណ្ណោះ​ក្នុង​អាជីព​។ ការប្រកួត​ពីរលើក​នៅ​សង្វៀន ONE គេ​ឈ្នះ​កីឡាករ​អ៊ីតាលី Mauro “The Hammer” Cerilli ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ និង ចុងក្រោយ​ផ្ដួល Vera ឲ្យ​សន្លប់​ទឹក​ទី​២​នេះឯង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម