Connect with us

កីឡា

Michelle Nicolini ថា Xiong Jing ​មិន​អាច​ទៅ​រួច​ជា​មួយ​​ស្នៀត​​ប្រកួត​ក្នុង​ជំហរ​ដេក​របស់​ខ្ញុំ​ទេ​

បានផុស

នៅ

«​ខ្ញុំ​ដឹង​ថា​យើង​​ទាំង​ពីរ​សុទ្ធ​តែ​ខ្លាំង​ៗ ។ ​គេ​មាន​ ​ជំនាញ​ ល្អ​បំផុត, ​ខ្ញុំ​មាន​[​ជំនាញ​ល្អ​បំផុត] ​ហើយ​​នៅ​ថ្ងៃ​ទី ២៨ ឧសភា  យើង​នឹង​ដឹង​ថា​នរណា​ទៅ​ល្អ​ជាង​គេ​។  ​​​គេ​មិន​អាច​​បញ្ឈប់​​មហិច្ឆតា​របស់​ខ្ញុំ​បាន។ ​អ្នក​​ដឹង​ថា​ មនុស្ស​ទូទាំង​ពិភព​លោក​នឹង​ទស្សនា។ ​នេះ​ជា​​​ការ​លើក​ទឹក​ចិត្ត​មួយ។ ខ្ញុំ​នឹង​​បង្ហាញ​ថា​ឲ្យ​ពិភព​លោក​ដឹង​​​នូវ​​​អ្វី​ដែល​ខ្ញុំ​អាច​​ធ្វើ​បាន។ ​ហើយ​គេ​មិន​អាច​​ទ្រ​នឹង​​​ស្នៀត​​ឃ្លេ​ក្នុង​​ជំហរ​ដេក​របស់​ខ្ញុំ​បាន​ឡើយ»។ ​នេះ​ជា​ការ​ថ្លែង​របស់​កីឡាការិនី​​លំដាប់​ទី​២ Michelle Nicolini។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


​ការ​បោះ​ពាក្យ​សម្ដី​របស់​កីឡាការិនី​ប្រេស៊ីល​​ជំនាញ​ជឺជិតស៊ូ​​​បែប​​នេះ​​មុន​ឡើង​​ដណ្ដើម​​ខ្សែ​ក្រវាត់​ ONE Women’s Strawweight ពី ​កីឡាការិនី​ចិន​ “The Panda” Xiong Jing Nan ​​ក្នុង​នាម​ជា​គូ​ឯកនៅ​ព្រឹត្តិការណ៍​ ONE: EMPOWER នៅ​ថ្ងៃ​សុក្រ​ទី ២៨ ខែ ឧសភា។


កីឡាការិនី​ប្រេស៊ី​ជឿ​ថា ​​គ្រប់​ស្នៀត​របស់​គេ គឺ​ល្មម​គ្រប់គ្រាន់​ដើម្បី​​បញ្ចប់​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ចិន និងគ្រង​ខ្សែ​ក្រវាត់​នា​ចុង​ខែ​​ឧសភា​នេះ​ត្រលប់​ទៅ​ប្រេស៊ីល​វិញ​។

ជើង​ឯក BJJ World Champion  ​១៣​សម័យ​សង្កត់​ធ្ងន់​ថា ៖«​ពិត​ណាស់ ​នេះ​ជា​ការ​ប្រកួត​អស្ចារ្យ​បំផុត​​របស់​ខ្ញុំ។ ​ខ្ញុំ​បាន​ហ្វឹកហាត់​ខ្លាំង​បំផុត មិន​ត្រឹម​តែ​​​ការ​ប្រកួត​នេះ​ទេ​ ប៉ុន្តែ ​តាំង​ពី​ប្រកួត​ចុង​ក្រោយ។ ​ខ្ញុំ និង​​ក្រុម​ការងារ​​របស់​ខ្ញុំ​​បាន​ធ្វើ​ការ​ងារ​ជា​មួយ​គ្នា​​ច្រើន​ណាស់​ចំពោះ​ជំនាញ​ដែល​​ខ្ញុំ​ត្រូវ​ការ​ដើម្បី​ប្រកួត។ ដូច្នេះ ខ្ញុំ​គិត​ថា ​​ខ្ញុំ​កំពុង​ស្ថិត​ចំណុ​ច​ល្អ​បំផុត»

គួរ​ដឹង​ថា Nicolini គឺ​ជា​ជើង​ឯ​ជីជិត​ស៊ូ​​ពិភព​លោក១៣​សម័យ​កាល (13-time BJJ World Champion) ហើយ​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ​ដំបូង​​កាល ១០ ឆ្នាំ​មុន។ គេ​ទទួល​បាន​លទ្ធផល​ឈ្នះ ៤ និង​ចាញ់ ១ ដង​តាំង​ពី​ចូល​ប្រកួត​នៅ​សង្វៀន​ ONE Championship៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម