ព័ត៌មានជាតិ
ការប្រកួតជើងឯកថ្នាក់ជាតិកីឡារាំ ចាប់ផ្តើមនៅដើមខែធ្នូ ខាងមុខ
ការប្រកួតជើងឯកថ្នាក់ជាតិ កីឡារាំ ប្រចាំ ឆ្នាំ២០២០នេះ គ្រោងនឹងចាប់ផ្តើមនៅដើមខែធ្នូ ខាងមុខ។ នេះបើតាមការប្រាប់ឱ្យដឹងពី លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា។
លោកស្រី ហង់ ស៊ីមន បានបញ្ជាក់ថា ការប្រកួតកីឡារំា ជ្រើសរើសជើងឯកថ្នាក់ជាតិ គ្រោងនឹងធ្វើឡើងនាថ្ងៃ៥-៦ ខែធ្នូ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។ លោកស្រីថា វិញ្ញាសាដែលគ្រោងនឹងដាក់ឲ្យប្រកួតនៅក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០នេះ នឹងធ្វើឲ្យស្របតាមទម្រង់ស៊ីហ្គេមកន្លងទៅ ដោយនឹងពង្រឹងលើផ្នែកបច្ចេកទេស លើការដាក់ពិន្ទុយ៉ាងតឹងរឹងហ្មត់ចត់ជាទីបំផុត ដើម្បីសម្របបច្ចេកទេសរបស់កីឡាករ កីឡារិនី និងមន្ត្រីបច្ចេកទេស ឲ្យមានគុណភាពមួយ តាមស្តង់ដារអន្តរជាតិ ជាពិសេសគឺទម្រង់ស៊ីហ្គេម ពីព្រោះថា សហព័ន្ធកីឡារាំ ក៏ដូចជាសហព័ន្ធកីឡាជាតិនានា របស់កម្ពុជា កំពុងខិតខំដុសខាត់ពង្រឹងគុណភាពរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ក្នុងការសម្រួចគោលដៅឆ្ពោះ ទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ស្របតាមផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

លោកស្រី ហង់ ស៊ីមន សង្កត់ធ្ងន់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ កាន់តែពិសេសក្នុងការស្វែងរកធនធានប្រកបដោយគុណផលខ្ពស់ ដើម្បីជ្រើសរើសបាននូវជ័យលាភីតាមប្រភេទវិញ្ញាសានីមួយៗ បន្តការហ្វឹកហាត់ត្រៀមទៅប្រកួត ប្រជែងមេដាយ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នំា ២០២១ ។

ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតចំនួន១៥ មានដូចជា៖វិញ្ញាសារាំគូ រាំឯកត្តជន ហើយ ចំពោះលក្ខខណ្ឌនៃការជ្រើសរើសឲ្យចូលរួមប្រកួត បេក្ខជន គឺជាកីឡាករ កីឡាការិនី ក្នុងសមាគម ក្លឹបរាជធានី-ខេត្ត ដែលជាសមាជិករបស់សហព័ន្ធកីឡារាំកម្ពុជា ដែលមានអាយុចាប់ពី៨ឆ្នាំឡើង ព្រមទាំងមានកាយសម្បទាល្អ៕
អត្ថបទ ៖ វិសិទ្ធ


-
សន្តិសុខសង្គម១ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ៧ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ