Connect with us

កីឡា

រក​ឃើញ​ជើង​ខ្លាំង​ក្នុងការ​ប្រកួត​Online 2021 Korean Ambassador`s Cup Taekwondo Competition

បានផុស

នៅ

បន្ទាប់ពី​ដំណើរការ​ប្រកួត​រយ​:​ពេល ១ សប្តាហ៍​មក ការប្រកួត​Online 2021 Korean Ambassador`s Cup Tae kwondo Competition បានបញ្ចប់​ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​០៣​កញ្ញា ២០២១ ដោយ​រកឃើញ​ជើង​ខ្លាំង​តាម​វិញ្ញាសា​និង​ប្រភេទ​ខ្សែក្រវាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​វិញ្ញាសា​មេគុន​ឯកត្តជន បុរស​-​នារី អាយុ​ក្រោម​១៥​ឆ្នាំ (​ខ្សែក្រវាត់​ខៀវ ) កីឡាករ ប៊​ន បញ្ញា មកពី DAIL (​ខេត្ត សៀមរាប​)​ទទួលបាន​មេដាយមាស​និង កីឡាការិនី រិ​ទ្ធ ថា​វី WONGK WANG ខេត្តបាត់ដំបង ទទួលបាន​មេដាយមាស។ វិញ្ញាសា​មេគុន​ឯកត្តជន​បុរស​-​នារី អាយុ​១៥​ឆ្នាំ​ឡើង (​ខ្សែក្រវាត់​ខៀវ ) កីឡាករ សំ ថា​រ៉ា ទទួលបាន​មេដាយមាស មកពី NIPES (​ខេត្តកណ្តាល​) និង​កីឡា​កា​រិ​និ តាំង មួយ​ហៀ​ង ទទួលបាន​មេដាយមាស THE BEST (​ភ្នំពេញ )​។

ចំណែក​វិញ្ញាសា​មេគុន​ឯកត្តជន​បុរស​-​នារី អាយុ​ក្រោម​១៥​ឆ្នាំ (​ខ្សែក្រវាត់​ខ្មៅ​១ ដាន់ ) កីឡាករ SEM SOKHEANG ទទួលបាន​មេដាយមាស មកពី​សាមគ្គី (​ភ្នំ​ព​ញ​) និង​កីឡាការិនី HING MONY PANHA ទទួលបាន​មេដាយមាស មកពី NEW WORLD (​ភ្នំពេញ ) និង​វិញ្ញាសា​មេគុន​ឯកត្តជន​បុរស​-​នារី មិន​គិត​អាយុ (Open) (​ចាប់ពី​ខ្សែក្រវាត់​ខ្មៅ ២​ដាន់​ឡើង​)​កីឡាករ TOUN NAVUTH ទទួលបាន​មេដាយមាស មកពី INR (​ភ្នំ​ព​ញ​) និង​កីឡាការិនី NANG VANNAK ទទួលបាន​មេដាយមាស មកពី​ប៉ូលីស​(​ភ្នំពេញ​)​។​

លោក​ជ្រិ​ន សុធា អគ្គលេខាធិការ​តំណា​ង​ឲ្យ​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា និង ប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT និង​លោក​ឯកអគ្គរដ្ឋទូត​សាធារណ រដ្ឋ​កូរ៉េខាងត្បូង​ប្រចាំ​នៅ​កម្ពុជា​លោក Park Heung Kyeong ចូលរួម​ប្រគល់​ជយ លា​ភី និង​បិទ​ការប្រកួត​Online 2021 Korean Ambassador`s Cup Taekwondo Competition នៅ​ស្ថាន ទូត​កូរ៉េខាងត្បូង​។

សូម​បញ្ជាក់​ថា ការប្រកួត​ពានរង្វាន់​ឯក អគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ បានធ្វើ​ជា​រៀង រាល់​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១៤​មក​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម