Connect with us

កីឡា

ITF សម្រួចយកមេដាយក្នុងព្រឹត្តការណ៍ World Champion Ship  ទោះមិនមានវត្តមានក្នុង​ស៊ីហ្គេមនៅកម្ពុជា

បានផុស

នៅ

សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានត្រៀមខ្លួនរួចរាល់ និងកំណត់អំពីការចូលរួមប្រកួតក្នុងព្រឹត្តការណ៍ ជើង​ឯកពិភពលោក World Champion Ship  នៅប្រទេសកាហ្សាក់ស្ថាន ដែលធ្វើឡើងក្នុងអំឡុងខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយ ដែលត្រូវបានក្រសួងអប់រំយុវជននិងកីឡា ផ្តល់ឧកាសឲ្យប្រមូលផ្តុំឡើងវិញ ដើម្បីត្រៀមលក្ខណៈក្នុងការប្រកួត នាពេលខាងមុខ។  លោកលើកឡើងថា “ នេះជាកត្តាជម្រុញទឹកចិត្ត ដល់ពួកយើងឲ្យមានការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីដណ្តើមយកមេដាយមាសជូនជាតិ ក្នុងព្រឹត្តការណ៍ជើងឯកពិភពលោកនៅ កាហ្សាក់ស្ថាន ”។

សម្រាប់ការជ្រើសរើសសមាសភាព កីឡាករ – កីឡាការិនី ដែលត្រូវទៅចូលរួមប្រកួតនោះ ត្រូវបានលោកអគ្គលេខាធិការ បញ្ជាក់ថា “ អ្នកដែលត្រូវទៅ គឺសុទ្ធសឹងជាអ្នកធ្លាប់បានមេដាយមាសក្នុងព្រឹត្តការណ៍អន្តរជាតិកន្លងមក ប៉ុន្តែ បន្ថែមពីនោះ សហព័ន្ធក៍ដាក់បញ្ជូលកីឡាករថ្មីៗផងដែរ ដែលគាត់បានអភិវឌ្ឍន៍ខ្លួនឡើងមក កម្រិតមួយខ្ពស់ ”។ ​ ​ ​​ “ ចឹងហើយ សហព័ន្ធនិងធ្វើការជ្រើសរើសកីឡាករ- កីឡាការិនី ទាំងនោះយ៉ាងសម្រិតសម្រាំងបំផុត ។ ក្នុងនាមថ្នាក់ដឹកនាំក៍គិតថា មិនមានតែអ្នកដែលធ្លាប់មានមេដាយត្រូវតែបានទៅចូលរួមនោះទេ ប៉ុន្តែបើសិនជាសមទ្ធិផលល្អ  មានវិន័យ គោរពពេលវេលា ដោយយើងឈរលើគោលការណ៍ យុត្តិធម៍ អ្នកណាបានហាត់ អ្នកនោះបានចេញ ”។

លោក បួន ហ៊ីងសុធីយ៉ា បានបន្ថែមថា “ ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ សូមសម្តែងនូវការដឹងគុណ ដល់លោកកែរ រ៉េមី ប្រធានសហព័ន្ធ ដែលជានិច្ចកាលតែងតែមកសួរសុខទុក្ខ ទោះបីពេលខ្លះលោកមានភារកិច្ចមមាញឹក យ៉ាងណាក៍លោក ឈ្លៀតពេលវេលា មកមើល កីឡាករ​កីឡាការិនីទាំងអស់ និងលើកទឹកចិត្ត ផ្តល់ការណែនាំ ផ្តល់បទពិសោធន៍ថ្មីៗ បន្ថែមទៀត ដើម្បីឲ្យកីឡាករ​កីឡាការិនី ទទួលបានជោគជ័យនាពេលខាងមុខ ”។

អគ្គលេខាធិការខាងលើ ក៍បានធ្វើការអំពាវនាវដល់សប្បុរសជន ឬ ក៍ក្រុមហ៊ុននានា ដែលចាប់អារម្មណ៍វិស័យកីឡា សូមចូលរួមឧបត្តម្ភគាំទ្រ ដល់សហព័ន្ធកីឡាតេក្វាន់ដូ ITF ចូលរួមជាថវិការ ធនធាន ជាសម្ភារៈ ដើម្បីឲ្យ អត្តពលិកទាំងអស់មានកំលាំងចិត្ត ចូលរួមយ៉ាងពេញលេញក្នុងការប្រកួតអន្តរជាតិខាងមុខ។

បញ្ជាក់ដែរថា កម្ពុជានិងចូលរួមប្រកួតក្នុងព្រឹត្តការណ៍ជើងឯកពិភពលោក នៅកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១៥ ដល់៣០ ខែសីហាឆ្នាំ២០២៣ ។ខណៈកម្ពុជាគ្រោងបញ្ចូនកីឡាករ – កីឡាការិនីរបស់ខ្លួន ចូលរួមប្រកួតច្រើនវិញ្ញាសាផងដែរ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៣ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៧ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៤ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម