កីឡា
ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជាឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់ការប្រកួតកីឡាតេក្វាន់ដូ
ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានផ្ដល់ការគាំទ្រដល់ការប្រកួតជើងឯកកីឡាតេក្វាន់ដូ “2023 Korean Embassy Taekwondo Competition” ដែលរៀបចំដោយស្ថានទូតកូរ៉េ ប្រចាំប្រទេស កម្ពុជា។ ការប្រកួតនេះធ្វើឡើងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍របស់ប្រទេសកូរ៉េ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ នៅអគារតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះតំណាងរបស់ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក បានបញ្ជាក់ថា នេះគឺជា កិត្តិយសដ៏វិសេសវិសាលខ្លាំងណាស់របស់ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមចំណែកក្នុងការ រៀបចំការប្រកួតជើងឯកតេក្វាន់ដូដ៏រំភើបអស្ចារ្យមួយនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុន សាមសុង បានសង្ឃឹមថានឹងខិតខំពាំនាំយកសកម្មភាពសប្បាយៗបែបនេះបន្ថែមទៀតជូនដល់យុវជនកម្ពុជា មិនថាជា អាហារ តន្រ្តី ភាពយន្ត និងកីឡា។

នេះគឺជាលើកទី២ ហើយនៃកិច្ចសហការរៀបចំការប្រកួតជើងឯកកីឡាតេក្វាន់ដូ ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ World Expo 2030។ បន្ថែមពីនេះ ក្រុមហ៊ុន សាមសុង មានក្ដីរំភើបរីករាយជាខ្លាំងក្នុងការបន្តកិច្ចសហការជាមួយនឹងស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ ដើម្បីជ្រើសរើសជាទីតាំងសម្រាប់រៀបចំពិព័រពណ៍ពិភពលោក World Expo 2030 នាពេលខាងមុខនេះ។


ស្របពេលគ្នានេះដែរ ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា ក៏បានផ្ដល់ជារង្វាន់ទូរស័ព្ទដៃ និងកាសឥតខ្សែរដើម្បីលើកទឹកចិត្តដល់កីឡាករជើងឯកដែលទទួលបានជ័យលាភីផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា នឹងបន្តធ្វើការងារផ្សេងៗទៀតផងដែរ ដូចជា កម្មវិធីសប្បុរសធម៌, ការតាំងពិព័រណ៍, និងកិច្ចការក្នុងសង្គម ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍ពិព័រពណ៍ពិភពលោក World Expo 2030 នៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េ បន្តទៀត៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


