កីឡា
លោក វ៉ាត់ ចំរើន ជំរុញកីឡាតេក្វាន់ដូកម្ពុជាតាមប្រមាញ់ក្តីសុបិនធំបំផុតទៀត
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានជំរុញឲ្យក្រុមកីឡាតេក្វាន់ដូកម្ពុជាសម្រេចក្តីសុបិនធំបំផុតបន្តទៀត បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី បានសម្រេចក្តីសុបិនបំផុតបំផុតកម្រិតអាស៊ីជូនជាតិកាលពីឆ្នាំ២០១៤។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបិទបញ្ចប់វគ្គសាមគ្គីអូឡាំពិកស្តីពី«គ្រូបង្វឹកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិ កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីដំណើរការសិក្សាអស់រយៈពេលជាច្រើនថ្ងៃ។ លោក វ៉ាត់ ចំរើន បានអញ្ជើញជាអធិបតីក្នុងពិធីបិទមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះទទួលបានការគាំទ្រពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ។

លោកបន្តថា នេះជាឱកាសដ៏ល្អសម្រាប់ប្អូនៗដែលទទួលបានការសិក្សា ពីព្រោះសហព័ន្ធកីឡាអូឡាំពិកមានជាង៣០។ សហព័ន្ធនីមួយៗមិនងាយទទួលបានវគ្គបណ្តុះបណ្តាលបែបនេះទេ ដូច្នេះប្អូនៗជាសិក្ខាកាមទាំងអស់ត្រូវយកចំណេះ ជំនាញទាំងនេះទៅអនុវត្តជាក់ស្តែង និងអភិវឌ្ឍខ្លួនឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់កីឡាតេក្វាន់ដូនៅក្នុងប្រទេសកម្ពុជា។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានរៀបរាប់ថា តេក្វាន់ដូជាកីឡាឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាដែលតែងតែនាំយកសមិទ្ធផលអន្តរជាតិជូនជាតិ។ ជាក់ស្តែងវីរកីឡាការិនី ស៊ន សៀវម៉ី ជាអត្តពលិកកម្ពុជាដំបូងគេបង្អស់ក្នុងការឈ្នះមេដាយមាសកីឡាទ្វីបអាស៊ីកាលពីឆ្នាំ២០១៤ និងជាអត្តពលិកខ្មែរទី១ដែលបានប្រកួតជាប់ជម្រុះទទួលបានសិទ្ធិពេញលេញសម្រាប់ការចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០១៦។ ជាមួយគ្នានេះមានកីឡាករ កីឡាការិនីជាច្រើនទៀតដែលទទួលបានមេដាយពីកម្រិតអន្តរជាតិ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ៖«ខ្ញុំមានក្តីសុបិនធំផុតគឺចង់ឲ្យកីឡាតេក្វាន់ដូបន្តក្លាយជាកីឡាឈានមុខគេក្នុងការឈ្នះមេដាយអន្តរជាតិគឺកីឡាអូឡាំពិក។ មិនថាមេដាយមាស ប្រាក់ ឬសំរិទ្ធទេឲ្យតែបានមេដាយអូឡាំពិក ខ្ញុំនឹងធ្វើរូបចម្លាក់ឲ្យដើម្បីបញ្ជាក់ថាជា អត្តពលិកខ្មែរទី១ដែលបានឈ្នះមេដាយកីឡាអូឡាំពិក។ ដូច្នេះខ្ញុំសង្ឃឹមថា កីឡាតេក្វាន់ដូតាមប្រមាញ់ក្តីសុបិនដ៏ធំបំផុតនេះដើម្បីប្រវត្តិសាស្ត្រកីឡាកម្ពុជា»។

តាមរបាយការណ៍របស់ លោក ជាតិ ខេមរា អគ្គលេខាធិការសហព័ន្ធតេក្វាន់ដូកម្ពុជា និងជាគ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជាបង្ហាញថា វគ្គបណ្តុះបណ្តាលស្តីពី«គ្រូបង្វឹកតេក្វាន់ដូ WT ថ្នាក់ជាតិនេះបានចាប់ផ្តើមកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដែលបានអនុវត្តទ្រឹស្តី និងអនុវត្តជាក់ស្តែងផ្ទាល់នៅកន្លែង៣ផ្សេងគ្នា។

វគ្គបណ្តុះបណ្តាលនេះបង្រៀនដោយអ្នកស្រី Byung Hee Kim អ្នកជំនាញអន្តរជាតិមកពីសហព័ន្ធកីឡាតេក្វាន់ដូអន្តរជាតិ និងលោក ឆយ យ៉ុងសុក គ្រូបង្វឹកតេក្វាន់ដូជម្រើសជាតិកម្ពុជាដែលមានសិក្ខាកាមចំនួន២៥រូប ក្នុងនោះនារី៨រូបមកពី៤ខេត្ត-រាជធានីផ្សេងចូលរួមសិក្សា។ ជាលទ្ធផលនៃការសិក្សា សិក្ខាកាមចំនួន១៥រូបទទួលបាននិទ្ទេសល្អ និងសិក្ខាកាម១០រូបទទួលបាននិទ្ទេសមធ្យម។

ក្នុងចំណោមសិក្ខាកាមជានារី៨រូបក៏មានវត្តមានកញ្ញា ឈឿង អាលីហ្សា ជាកីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជាបានចូលរួមសិក្សាក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ កញ្ញាបាននិយាយថា នៅកម្ពុជាមិនសូវមានគ្រូបង្វឹកកីឡាតេក្វាន់ដូចជាស្ត្រីទេ ដូច្នេះពេលមានឱកាសល្អបែបនេះ កញ្ញាត្រូវតែចូលរៀនដើម្បីបង្កើនចំណេះជំនាញបន្ថែមទៀត ពីព្រោះកញ្ញាចង់ក្លាយជាគ្រូបង្វឹកនាពេលអនាគត៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


