ថ្នាក់ដឹកនាំកីឡាវ៉ូវីណាម ចុះសួរសុខទុក្ខ និងផ្តល់សម្លៀកបំពាក់ដល់អត្តពលិក – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ថ្នាក់ដឹកនាំកីឡាវ៉ូវីណាម ចុះសួរសុខទុក្ខ និងផ្តល់សម្លៀកបំពាក់ដល់អត្តពលិក

Published

on

លោក អ៊ូ រតនា អគ្គលេខាធិការ នៃសហ​ព័ន្ធកីឡាវ៉ូវីណាម​កម្ពុជា បានចុះសួរសុខទុក្ខ និង​ផ្តល់​សំលៀកបំពាក់​ដល់កីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ដែលកំពុង​ហ្វឹកហាត់​តេស្ត ត្រៀមចូលរួមការប្រកួតកីឡា​វ៉ូវីណាម​ជ្រើសរើស​ជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២០ នៅមជ្ឈមណ្ឌជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋាន​ជាតិ​។

​លោក អ៊ូ រតនា បានបញ្ជាក់ថា កីឡាករ-កីឡា ការិនីកីឡាវ៉ូវីណាម ធ្វើហ្វឹកហាត់​ មានចំនួន ៤០នាក់ ក្នុង​នោះ​ក្រុមជម្រើសជាតិឈុតធំ ក្រុម​ជម្រើសជាតិថ្នាល និងក្រុមកីឡាបម្រុង ហើយពួកគេ​ហ្វឹកហាត់ជារៀង​រាល់ថ្ងៃ ដោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងមេរោគ COVID-19។ លោកសង្កេតឃើញថា អត្តពលិកមានការរីកចម្រើនច្រើន ទាំងសមត្ថភាព បច្ចេក​ទេស ទោះបីក្រសួងអប់រំ យុវជន និងកីឡាផ្អាក​ហ្វឹកហាត់រយៈពេល១៤ថ្ងៃ បន្ទាប់ពីមេរោគ COVID-19បានឆ្លងជាលើកទី២នាថ្ងៃទី៣ វិច្ឆិកាកន្លងទៅ​ក៏ដោយ​។

លោកអគ្គលេខាធិការបន្តថា ទោះបីរីកចម្រើនច្រើនក៏ពិតមែន ប៉ុន្តែក្មុងការប្រកួតធ្វើតេស្ត គឺ​ពួកគេនៅតែ​មានការខ្វះខាតចំណុចមួយចំ​នួនដោយលោកឃើញថា កីឡាករ-កីឡាការិនីកីឡាវ៉ូវីណាម ប្រកួតមិន​អស់​ពីសមត្ថភាពឡើយ ដូច្នេះលោកអំពាវនាវឲ្យពួកគេត្រូវបញ្ចេញអស់សមត្ថភាពដោយត្រូវគិតថា ការប្រកួត​មិត្តភាព ឬធ្វើតេស្ត ប្រៀបដូចការប្រកួតពិតនៅទីលាន៕

​អត្ថបទ ៖ ​វិសិទ្ធ
 

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services