កីឡា
សន្តិសុខ ២៣៩ នាក់ និងប៉ូលិស ៣ រង្វង់ ត្រូវបានដាក់ត្រៀមដើម្បីការពារការប្រកួតរវាង ឥណ្ឌូណេស៊ី ទល់នឹង កម្ពុជា
សន្តិសុខ ឬអ្នកមើលការខុសត្រូវ សរុបចំនួន ២៣៩ នាក់ ត្រូវបានរៀបចំដោយគណៈកម្មាធិការរៀបចំ (Panpel) សម្រាប់ការប្រកួតពានរង្វាន់ AFF Cup ឆ្នាំ ២០២២ រវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី និងក្រុមជម្រើសជាតិកម្ពុជា។ នេះត្រូវបានថ្លែងដោយផ្ទាល់ដោយប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Mochamad Iriawan ទៅកាន់ក្រុមអ្នកសារព័ត៌មាន។

ការប្រកួតរវាងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី និងក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នេះ នៅកីឡដ្ឋាន Bung Karno Main Stadium ទីក្រុងហ្សាកាតា។ ក្រៅពីសន្តិសុខ ក៏មានការចូលរួមពីប៉ូលិសដែលចែកជា ៣ វង់ផ្សេងគ្នា។

លោក Mochamad Iriawan បាននិយាយក្នុងអំឡុងពេលត្រួតពិនិត្យចុងក្រោយរបស់លោកថា “មានអ្នកមើលការខុសត្រូវ ចំនួន ២៣៩ នាក់ នៅទីនេះ មានបុគ្គលិកផ្នែកសន្តិសុខ ជាពិសេសពី PSSI។ បន្ទាប់មកមាន វង់ទី ១ វង់ទី ២ និងវង់ទី ៣”។

ប្រធានសហព័ន្ធដដែលរូបនេះក៏បានសង្កត់ធ្ងន់ថា មិនមានកងកម្លាំងសន្តិសុខផ្សេងទៀត រួមទាំងប៉ូលិសដែលត្រូវស្ថិតនៅក្នុងកីឡដ្ឋានក្រៅពីអ្នកមើលការខុសត្រូវនោះទេ។ ប៉ុន្តែប្រសិនបើមានតម្រូវការបន្ទាន់ យើងនៅតែបើកចំហដើម្បីដាក់ពង្រាយប៉ូលិសពីវង់ទី ២ និងវង់ទី ៣។ អ៊ីចឹងនៅខាងក្រៅកីឡដ្ឋាន វង់ទី ២ មានប៉ូលិសដែរ បើយើងត្រូវការជំនួយអាចចូលមកបាន ព្រោះនៅទីនេះ (ក្នុងកីឡដ្ឋាន) សុទ្ធតែជាអ្នកមើលការខុសត្រូវ។ បន្ទាប់មកនៅវង់ទី ៣ នឹងមានជំនួយប៉ូលិសម្ដងទៀត បើខ្វះបុគ្គលិកនៅវង់ទី ២»។

ជាមួយនឹងវិធីសាស្ត្រសុវត្ថិភាពនេះ លោក Iwan សង្ឃឹមថា ការប្រកួតអាចដំណើរការដោយរលូន និងផាសុកភាព។ ជាងនេះទៅទៀត នេះជាលើកទី ១ ហើយ ដែលការប្រកួតនៅប្រទេសឥណ្ឌូណេស៊ី មានអ្នកទស្សនាចូលរួមច្រើន បន្ទាប់ពីសោកនាដកម្មអ្នកគាំទ្ររត់ជាន់គ្នាស្លាប់នៅកីឡដ្ឋាន Kanjuruhan Malang កាលពីថ្ងៃទី ០១ ខែតុលា កន្លងទៅ។
ម្យ៉ាងវិញទៀត Iwan Bule បានសុំឲ្យអ្នកគាំទ្រជួយសហការគ្នា ដើម្បីធ្វើឲ្យការប្រកួតទទួលបានជោគជ័យ។ គេរំពឹងថា ពួកគេមានសណ្ដាប់ធ្នាប់ និងអាចរក្សាសន្តិសុខ និងផាសុកភាព។
ជាព័ត៌មានបន្ថែម ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ស្ថិតក្នុងពូល A នៃពានរង្វាន់ AFF Cup 2022 ជាមួយកម្ពុជា ថៃ ហ្វីលីពីន និងព្រុយណេ។ បន្ថែមលើការប្រកួតនៅថ្ងៃនេះ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នឹងមានការប្រកួតក្នុងដីម្តងទៀតនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ទល់នឹងថៃ។
លើសពីនេះ ដោយផ្អែកលើការអនុញ្ញាតពីប៉ូលិស អ្នកទស្សនា ត្រូវបានអនុញ្ញាតឲ្យចូលរួមយ៉ាងច្រើនរហូតដល់ ៧០ ភាគរយ នៃចំនួនផ្ទុកសរុបរបស់កីឡដ្ឋាន GBK ដែលមានចំនួន ៧៨,០០០ កៅអី។ ផ្អែកតាមសំបុត្រដែលលក់ដោយ PSSI មានសំបុត្រ ២៥,០០០ សន្លឹក ទល់នឹង កម្ពុជា និង ៤០,០០០ សំបុត្រ ទល់នឹង ថៃ៕
ប្រភព ៖ bola.okezone.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


