កីឡា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅ U19 ជម្រុះចុងក្រោយ មុនចេញទៅប្រកួតនៅឥណ្ឌូនេស៊ី
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករដំណាក់កាលចុងក្រោយ ដើម្បីហ្វឹកហាត់ ៣ លើក មុនជ្រើសរើសចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ ឆ្នាំ ត្រៀមប្រកួតពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ ឆ្នាំ នៅខែកក្កដាខាងមុខ។

យោងតាមបញ្ជីឈ្មោះកីឡាករដែលទទួលបានពីក្លិប យុវជនចំនួន ២៩ នាក់ នោះមានមកពីក្លិបចំនួន ១២ ត្រូវបានកោះហៅចូល ទាំងក្លិបនៅខេមបូឌានព្រីមៀរលីគ និងលីគទី ២ កម្ពុជា។ ក្លិបទាំងនោះរួមមាន អង្គរថាយហ្គឺរ, ភ្នំពេញក្រោន, បឹងកេត, វិសាខា, ណាហ្គាវើលដ៍, កងយោធពលខេមរភូមិន្ទ និងគីរីវង់សុខសែនជ័។ ដោយឡែកកីឡាករមកពីលីគទី ២ វិញរួមមានមកពីក្លិបបាល់ទាត់ខេត្តព្រៃវែង, អាស៊ីអឺរ៉ុបយូណាយធីត, អគ្គិសនីកម្ពុជា, សូលទីឡូអង្គរ និងយុវជនសាលាកីឡាបាល់ទាត់ជាតិបាទី។

យុវជនទាំង ២៩ នាក់ នឹងត្រូវហ្វឹកហាត់ចំនួន ៣ លើកជាមុនសិន មុនការជម្រុះចេញមកនៅត្រឹម ២៣ នាក់ចុងក្រោយ ដើម្បីចេញទៅប្រកួតនៅឥណ្ឌូនេស៊ី ពានយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ ឆ្នាំ (AFF U-19 Championship) ដែលគ្រោងធ្វើពីថ្ងៃទី ០២ ដល់ថ្ងៃទី ១៥ នៅខែកក្កដា ឆ្នាំ ២០២២។
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ ឆ្នាំ ស្ថិតនៅពូល B ជាមួយ ម៉ាឡេស៊ី, ឡាវ, ទីម័រខាងកើត និងសិង្ហបុរី៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម២៣ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


