កីឡា
លោក Conor Nestor រីករាយជាមួយសមិទ្ធផលដទៃទៀត ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះ ក្លិប UiTM FC ដោយលទ្ធផល ១-០ នៅក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នាប្រទេសម៉ាឡេស៊ី កាលពីម្សិលមិញ។ ខណៈ លោក Conor Nestor រីករាយជាមួយសមិទ្ធផលដទៃទៀតនៅទីនោះ។

ឆ្លើយឆ្លងពីប្រទេសម៉ាឡេស៊ី លោក Conor Nestor បានប្រាប់ ‘កម្ពុជាថ្មី’ ថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់សម្រាប់ក្លិបរបស់យើង ដែលយើងបានលេងនៅម៉ាឡេស៊ី ៥ ដងហើយ ហើយឈ្នះគ្រប់ការប្រកួត។ សង្ឃឹមថាយើងអាចប្រើវា ដើម្បីកសាងទំនុកចិត្តសម្រាប់ការប្រកួតនៅក្រៅប្រទេសនាពេលអនាគត។»

«យើងត្រូវធ្វើឱ្យប្រសើរឡើងនូវកម្រិតកាយសម្បទារបស់កីឡាករមួយចំនួនរបស់យើង ដែលកំពុងនៅជាមួយក្រុមជម្រើសជាតិ ដើម្បីប្រមូលកាយសម្បទាពួកគេឡើងវិញទៅក្នុងកម្រិតនៃកម្លាំងរបស់យើង។ ប៉ុន្តែឥឡូវនេះ យើងពិតជាសប្បាយចិត្តជាមួយអ្នករាល់គ្នា។» គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើងរូបនេះបានបន្ថែម។
ជុំវិញការប្រកួតនៅជុំទី ២ នៃខេមបូឌានព្រីមៀរលីគ លោក Conor Nestor បានឱ្យដឹងថា៖ «ជុំទី ២ នឹងកាន់តែតានតឹងជាងមុន ដោយសារក្រុមភាគច្រើនកំពុងមានភាពប្រសើរដូចគ្នា។ ដូច្នេះ យើងក៏ត្រូវកែលម្អបន្តទៀតផងដែរ។»

គួរដឹងដែរថា ព្រះខ័នរាជស្វាយរៀង ក្នុងដំណើប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នៅប្រទេសម៉ាឡេស៊ី ធ្វើបានយ៉ាងល្អ ដោយឈ្នះទាំងពីរប្រកួត ពោលគឺកាលពីថ្ងៃទី ១០ បានយកឈ្នះ ក្លិប Petaling Jaya City FC ដោយលទ្ធផល ១-០ និងថ្ងៃទី ១៣ បានយកឈ្នះ UiTM FC ដោយលទ្ធផល ១-០ ដូចគ្នា។
ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង នឹងធ្វើដំណើរត្រលប់មកកម្ពុជា វិញនៅថ្ងៃស្អែកផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


